នៅពេលដែលមកដល់តុវិញ គឺGaotuបាននិយាយរឿងរ៉ាវដែលគេបានឮChen Pinmingនិយាយ ប្រាប់ទៅកាន់Shaoyou ហើយគេថែមទាំងមានសំឡេងឲ្យស្ដាប់ជាភស្តុតាងទៀតផង ដោយសារនៅពេលដែលគេស្ដាប់នឹង គេក៏ឆ្លៀតដកទូរស័ព្ទមកថតសំឡេងផងដែរ។
«នេះ! ពួកគេលេងដល់ថ្នាក់នេះផងហី?»Shaoyou គេភ្ញាក់ផ្អើលខ្លាំងណាស់ មិននឹកស្មានថាPinmingលេងខ្លាំងដល់ថ្នាក់នេះទេ នេះគេខ្លាចមែនទែនហើយ ធ្លាប់តែឃើញក្នុងរឿង ដែលតួឯកត្រូវតួចិត្តអាក្រក់រៀបគម្រោងចង់ធ្វើបាប ដែលគេធ្លាប់តែអានរឿង សរសេរជាសាច់រឿងខ្លួនឯង គឺគេមិនដែលគិតទេថាវានឹងកើតឡើងមកលើខ្លួនពិតដូច្នេះ។ បើសិនជាអាចគេពិតជាចង់ត្រឡប់ទៅភពរបស់គេវិញណាស់ អរទេវតាអើយ ហេតុអ្វីបានជាឲ្យខ្ញុំមកជួបរឿងបែបនេះទៅកើត! នៅពិភពពិតខ្ញុំជាក្មេងកំព្រារហើយ ដល់ចូលមកក្នុងរឿងរបស់ខ្លួនឯងហើយ បែជាប៉ះរឿងចឹងៗទៀត ហ៊ឺយ បើដឹងបែបនឹង ខ្ញុំនឹងមិនសរសេរឲ្យតួមានគេធ្វើបាបខ្លាំងដល់ថ្នាក់នឹងទេ! អរពិតមែនហើយ នៅមានមួយទៀតតើ គឺHuayong! មានតែគេទេ ដែលអាចជួយឲ្យខ្ញុំរួចផុតពីរឿងអាក្រក់ទាំងអស់នេះបាន។ ដូច្នេះហើយ យើងត្រូវតែនៅជិតគេឲ្យបានច្រើនហើយទើបបាន ព្រោះHuayongគឺដូចជា មនុស្សដែលតាមការពារShaoyouក្នុងប្រលោមលោកនេះរហូតហើយ ។
«Shaoyou! Shaoyou! Shaoyou!នេះកើតអ្វីនឹង? មិចបានភ្លឹកៗអញ្ចឹង?»Huayong និយាយគ្នាសុខៗបែជាអង្គុយភ្លឹក មិនដឹងជាគិតទៅដល់ណាហើយទេនេះហ៎
«...»Shaoyou នៅតែភ្លឹក
ដោយហៅមិនដឹងខ្លួនមកវិញGaotuស្រាប់តែទៅអង្រួនShaoyou ទើបធ្វើឲ្យគេដឹងស្មារតីពីការភ្លឹកនោះមកវិញ។
«នេះឯងគិតដល់ណាហើយនឹង? ឯងខ្លាចមែនទេ? កុំភ័យ យើងជាមិត្តរបស់ឯង យើងនឹងមិនឲ្យឯងមានរឿងបែបនឹងកើតឡើងនោះទេ យើងនឹងនៅក្បែរឯងរហូតណ៎ា»Gaotu ដោយឃើញទឹកមុខរបស់Shaoyouហើយគេ ក៏ដឹងភ្លាមថាមិត្តរបស់គេគឺពិតជាខ្លាច ខ្លាចរឿងដែលPinmingនិយាយនឹងធ្លាក់មកលើគេពិតមែន ។ ដូច្នេះហើយគេក៏បាននិយាយលួងលោមមិត្តរបស់គេទៅ ។ ការពិតGaotuក៏គេបារម្ភពីមិត្តរបស់គេដែរ តែគេមិនសូវហ៊ានបញ្ចេញព្រោះខ្លាចមិត្តរបស់គេរឹតតែភ័យខ្លាច ទើបគេចេះតែធ្វើធម្មតាៗនឹងទៅ។
STAI LEGGENDO
រឿង ឆ្លងចូលក្នុងប្រលោមលោក
Storie d'amoreមានក្មេងប្រុសកំព្រារ២នាក់ ដែលមានម្នាក់ជាអ្នកសរសេរប្រលោមលោក ហើយនៅសុខៗគេក៏បានចូលទៅក្នុងប្រលោមលោករបស់គេជាមួយមិត្តភក្តិទាំងមិនដឹងខ្លួន ក៏ប៉ុន្តែសាច់រឿងដែលគេបានសរសេរក៏ត្រូវបានផ្លាស់ប្តូរ គឺតួក្នុងប្រលោមលោកពីស្លូតទៅជាឆ្នាស់វិញ។
