ភាគ៧ ប្អូនប្រុស! ហេតុអីក៏ឯងសម្លឹងមើលមកមុខរបស់បងមិនឈប់អញ្ចឹង?

212 16 0
                                        

នៅពេលនេះពួកគេទាំង៤នាក់ បានចុះមកក្រោមដើម្បីជួបជុំគ្នា តែពេលមកដល់ក៏ឃើញថាHuayongនិងShaoyouកំពុងតែធ្វើម្ហូបបាត់ទៅហើយ

«អៅ!បងLang Gaotu អ្នកទាំង២ភ្ញាក់ហើយហី បើអញ្ចឹងអង្គុយសិនទៅ ខ្ញុំនិងHuayongធ្វើម្ហូបជិតហើយៗ ចាំបន្តិចណា!»Shaoyou ថាហើយ២នាក់នោះក៏ព្រមទៅអង្គុយចាំនៅតុរៀងខ្លួន

«បាទ!»Wenlang ឆ្លើយហើយក៏ទៅអង្គុយ ចំណែកGaotuវិញ គេដើរទៅមើលHuayongនិងShaoyouធ្វើម្ហូប ដោយទៅដល់គេក៏សួរទៅកាន់Shaoyou

«ណែកាយូ! យើងសុំសួរបន្តិចមើល!»Gaotu ថាហើយក៏បានដឹកដៃShaoyouមកនិយាយនៅកៀនទូទឹកកកដើម្បីកុំឲ្យមានអ្នកឮ

«ឯងមានរឿងអីមែន?»Shaoyou សួរទាំងឆ្ងល់

«ឯងថាឯងធ្វើម្ហូបនឹងឯងចេះធ្វើម្ហូបដែរហី? យើងឆ្ងល់!»Gaotu បាញ់មិត្តភក្តិស្រស់ៗ

«យើងមានចេះឯណា គឺHuayongគេជាអ្នកធ្វើតើ!»Shaoyou និយាយទាំងអត់ខ្វល់

«ហ៊ឺយ បើអញ្ចឹងឯងមិនខ្មាស់គេទេអី ដែលពួកយើងនេះមិនចេះធ្វើម្ហូបអញ្ចឹង? ហើយមើលទៅHuayongក៏ដូចជាជំនាញដែរ!»Gaotu

«គឺអត់ផង យើងមានអីត្រូវខ្មាស់ ព្រោះអនាគតយើងជាប្រពន្ធរបស់គាត់ហើយ!»Shaoyou គេនិយាយធ្វើដូចជាមិនខ្វល់អីផង

«ណែ! ប្រពន្ធស្អី នេះឯងភ្លេចហើយហីថា ពួកយើងមិនមែននៅក្នុងពិភពនេះទេ នេះគឺជាពិភពប្រលោមលោកណា!»Gaotu បាននិយាយដាស់តឿនទៅកាន់Shaoyou

«ពិតមែនហើយ! យើងភ្លេចឲ្យឆឹង! តែថា មិនមែនតែយើងនោះទេដែលលង់នឹងHuayongបុរសនៅក្នុងប្រលោមលោក ឯងក៏ដូចគ្នា គឺយើងមើលដឹងណា ថាឯងស្រលាញ់បងLang ពិតទេ?»Shaoyou ត្រូវហើយគឺគេបានលង់ស្រលាញ់Huaoyongមែនទែន មិនមែនសម្ដែងធ្វើជាតួShaoyouក្នុងប្រលោមលោកនោះទេ តាមពិតគេស្រលាញ់Huayongតាំងពីដែលគេឆ្លងមកទីនេះហើយវគ្គជួបHuayongនៅហាងការ៉េមម្លេះ

*ត្រឡប់មកថ្ងៃដែលShaoyouនិងGaotuមកទីក្រុងលើកដំបូងកន្លែងហាងការ៉េមវិញ*
តាមពិតកាលថ្ងៃនោះShaoyouបានឃើញHuayongពីក្រោយខ្នង ហើយគេក៏គិតថា

«មើលទៅគេទៅ គឺពិតជាដូចនឹងលោកណាស់! »Shaoyu គេបានគិតទាំងអារម្មណ៍សោកសៅ

រឿង ឆ្លងចូលក្នុងប្រលោមលោកWhere stories live. Discover now