ព្រឹកថ្ងៃថ្មីបានឈានមកដល់
ថ្ងៃនេះគឺជាពេលដែលHuayongនិងShaoyou គេបានណាត់គ្នាទៅញ៉ាំអី
«Huayong! មិចបានសុខៗហៅខ្ញុំមកញ៉ាំអីតែ២នាក់អញ្ចឹង?»Shaoyou មកដល់ភ្លាមក៏និយាយសួរនាំទៅកាន់Huayongភ្លេត
«គឺគ្មានអីទេ គ្រាន់តែខ្ញុំអផ្សុកនឹងណា!»Huayong តបទាំងញញឹមដាក់Shaoyou
«អរអញ្ចឹងទេហី ខ្ញុំស្មានថាមានរឿងអ្វីផ្សេងក្រៅពីហ្នឹង»Shaoyou និយាយទាំងទឹកមុខញញឹមញញែម
«រឿងអ្វីផ្សេង? នេះShaoyouចង់សម្ដៅលើរឿងអ្វីទៅ?»Huayong ធ្វើទឹកមុខឆ្ងល់
«អរ គឺគ្មានអីនោះទេ ខ្ញុំនិយាយលេងនឹងណា!»Shaoyou តបទាំងទឹកមុខញញឹមៗ អៀនៗ
«បាទ! នោះអ្នករត់តុយកម្ហូបមកហើយ!»Huayong
នៅពេលដែលអ្នករត់តុបានយកម្ហូបមកដាក់រៀបចំអីហើយអស់ហើយ គេក៏ចេញទៅវិញបាត់ទៅ
«Huayong! តើខ្ញុំអាចសុំពឹងលោកបន្តិចបានទេ?»Shaoyou និយាយហើយក៏គិតក្នុងចិត្ត
*«ហ៊ឺយកាយូ អើយកាយូ មិចក៏ឯងទៅសុំជំនួយពីគេស្រស់ៗបែបនឹង ហើយនេះបើសិនជាសុំហើយគេមិនព្រមជួយ មិនបាក់មុខស្លាប់ហើយទេហី?»*
«តើShaoyouមានអ្វីត្រូវឲ្យខ្ញុំជួយមែនទេ?»Huayong
«ពិតមែនហើយ! គឺខ្ញុំចង់រំខានHuayongឲ្យជួយពន្យល់កិច្ចការដែលគ្រូខ្ញុំបានដាក់ឲ្យបន្តិចនឹងណា៎»Shaoyou បេះដូងលោតឌុបដាក់ៗ ភ័យខ្លាចគេបដិសេធ ហើយក៏រាងខ្មាស់គេដែរនឹងដែរមកសុំជំនួយពីគេបែបនេះ ទាំងដែលមិនមែនជាអ្វីនឹងគ្នា
«អរ មានអីបានតើ នេះShaoyouមិនយល់កន្លែងណាមែនទេ? ចាំពេលញ៉ាំអីហើយ ចាំយកមកខ្ញុំជួយពន្យល់!»Huayong តបទាំងញញឹមដាក់Shaoyou ហើយក៏ហួសចិត្តដូចគ្នា ដែលShaoyouធ្វើរឹកប្លែកៗ ហើយរឿងប៉ុននេះសោះធ្វើដូចរឿងធំដុំណាស់អញ្ចឹង បើពីមុន ពេលដែលមិនចេះពីមេរៀនណាមួយអញ្ចឹង គឺតែងតែមកសួរគេ មកឲ្យគេពន្យល់តែរហូតនឹង មិចបានឥឡូវធ្វើដូចជាខ្លាចៗបែបនឹងវិញ
«បាទៗ ខ្ញុំអរគុណHuayongទុកមុនហើយណា!»Shaoyou តបទាំងញញឹមដាក់Huayong បន្ទាប់មកពួកគេក៏ចាប់ផ្ដើមញ៉ាំ
ប៉ុន្តែញ៉ាំៗសុខៗHuayongក៏ស្រាប់តែនឹកឃើញអ្វីម្យ៉ាង
YOU ARE READING
រឿង ឆ្លងចូលក្នុងប្រលោមលោក
Romanceមានក្មេងប្រុសកំព្រារ២នាក់ ដែលមានម្នាក់ជាអ្នកសរសេរប្រលោមលោក ហើយនៅសុខៗគេក៏បានចូលទៅក្នុងប្រលោមលោករបស់គេជាមួយមិត្តភក្តិទាំងមិនដឹងខ្លួន ក៏ប៉ុន្តែសាច់រឿងដែលគេបានសរសេរក៏ត្រូវបានផ្លាស់ប្តូរ គឺតួក្នុងប្រលោមលោកពីស្លូតទៅជាឆ្នាស់វិញ។
