ភាគ១ ទីនេះជាទីណានឹង?

1.1K 48 4
                                        

នៅពេលនេះក្មេងប្រុសម្នាក់កំពុងតែត្រូវគេbully
«ឯងឈប់រញ៉េរញ៉ៃ ជាមួយបងyongទៀតឮទេ!! (ក្មេងប្រុសនោះធ្វើអ្វីមិនបានបានតែអោនក្បាលចុះ)  បើសិនជាឯងនៅតែទៅរញ៉េរញ៉ៃស្និទ្ធស្នាលជាមួយគាត់ទៀត ឯងនឹងត្រូវធ្ងន់ជាងនេះជាមិនខាន ចាំទុក!!»Pinming គេថាហើយគេក៏យកចុងដៃចង្អុលច្រានក្បាល ក្មេងប្រុសនោះ

«ហុឹក ហុឹក 😭» ក្មេងប្រុសម្នាក់នោះបន្ទាប់ពីត្រូវគេbully(Pinmingវ៉ៃគេឡើងជាំពេញមុខ)គេក៏ក្រោកឈរហើយក៏ជូតទឹកភ្នែករៀបសម្លៀកបំពាក់សក់ឲ្យស្អាតបាត ហើយគេក៏គិតថា
«ចាប់ពីពេលនេះទៅយើងនឹងឈប់ឲ្យពួកឯងធ្វើបាបយើងទៀតហើយ»ថាហើយគេក៏ដើរទៅផ្ទះព្រោះមិនហ៊ានទៅថ្នាក់ទេដោយសារមុខសុទ្ធតែស្នាមជាំ

ក្មេងប្រុសនឹងដែរគេមានឈ្មោះថា Sheng Shaoyou  (គេគឺជាកូនម្ចាស់ចម្ការទំពាំងបាយជូរដ៌ធំមួយកន្លែង(តែគេបែជាលាក់មិនឲ្យគេដឹងនោះទេថាគេគឺជាកូនម្ចាស់ចម្ការ) គេត្រូវបាន Pinming bullyរាល់ថ្ងៃព្រោះគេស្លូត និងមានសិស្សប្រុសស្អាតប្រចាំសាលាលេងជាមួយគេចាំការពារគេរហូត(សិស្សប្រុសម្នាក់នឹងឈ្មោះ Hua Yong  តួឯងយើងនឹង)ហើយគេគ្មានមិត្តភក្តិទេ គេមានតែអ្នកបម្រើដែលស្និទ្ធស្នាលនឹងគេម្នាក់គត់ប៉ុណ្ណោះ ហើយអ្នកបម្រើគេនឹង គេមិនដែលគិតទេថាជាអ្នកបម្រើព្រោះShaoyouគេចាត់ទុកអ្នកបម្រើនឹងដូចជាមិត្តរបស់គេយ៉ាងអញ្ចឹង(អ្នកបម្រើម្នាក់នឹងនៅឯផ្ទះរបស់Shaoyou ឯចម្ការមិនបានមកជាមួយគេនោះទេព្រោះShoayou មកនេះគឺមករៀនតែម្នាក់ឯងនោះទេ)។
Shaoyou មានអាយុ19ឆ្នាំរៀនឆ្នាំទី1ចំណែកHua Yong អាយុ20ឆ្នាំរៀនឆ្នាំទី2មកពីរៀនថ្នាក់ផ្សេងគ្នាបែបនឹងហើយបានPinmingធ្វើបាបShaoyouបានរាល់ថ្ងៃហ៎។

កាត់មកកន្លែងក្នុងបន្ទប់ឆ្នាំទី1នេះវិញ

«Shao-!  អៅ ! បាត់ទៅណា»Huayong គេខំរត់មកហៅShaoyouទៅញ៉ាំបាយតែបែជាមិនឃើញ

«Pinming ឯងមានឃើញShaoyouទេ»Huayong បានសួរទៅPinming

«គឺ មិនឃើញទេ បងរកគេធ្វើអី »Pinming គេនិយាយទាំងញញឹមញញែម ហើយក៏ដើរមកអោបដៃHuayongតែHuayongគេបេះចេញ

«គ្មានអីទេ អញ្ចឹងខ្ញុំទៅវិញសិនហើយបើឃើញគេចាំយកបាយនេះឲ្យគេផងឮទេ»Ah Yongនិយាយផ្ដែផ្ដាំហើយក៏ដើរទៅវិញបាត់

រឿង ឆ្លងចូលក្នុងប្រលោមលោកWhere stories live. Discover now