ចំណែកឯលោកអាឌ្រៀនបែរជាមកស្រងំខ្លួននៅក្នុងបន្ទប់ធ្វើការដោយមិននិយាយស្តីរកអ្នកណាទាំងអស់ ។ ដៃជ្រីវជ្រួញលូកដៃទៅយកសោរមកចាក់កិទូនៅខាងក្រោមគេបង្អស់បង្ហាញឲ្យឃើញរូបថតមួយសន្លឹកដែលខ្លួនរក្សាទុកមកជាច្រើនឆ្នាំយ៉ាងសម្ងាត់ ។
រូបថតនោះបង្ហាញឲ្យឃើញពីមនុស្សស្រីដែលមានសម្រស់ស្រស់ស្អាតដាច់ស្រីផ្សេងទៀតនៅក្នុងភ្នែករបស់លោក នាងញញឹមស្រស់ កែវភ្នែកថ្លាឆ្វង់ប៉ុន្តែរូបមួយនេះមើលទៅដូចជាលួចថតអញ្ចឹងហើយនាងមានឈ្មោះថា មីឡា អាឡូម៉ែល ។
«មីឡានៅរស់មិនមែនអ្អេស៎? គេនោះត្រូវជាអ្វីជាមួយមីឡាទៅ? ហេតុអ្វីក៏មុខដូចគ្នាម្លេះ? មិនថាកម្ពស់ ច្រមុះ មុខមាត់ដូចគ្នាសឹងតែបេះដាក់ទៅហើយ» លោកអាឌ្រៀន សម្លឹងមើលរូបភាពនៅក្នុងដៃលើកដៃទៅអង្អែលវាថ្នមៗ ទឹកមុខបញ្ជាក់ពីភាពស្រណោះស្រណោកនិងនឹកនាទៅកាន់ជាខ្លាំង ។ មិនថាពីមុនឬពេលនេះគ្មានអ្នកណាអាចជំនួសកន្លែងនាងបានឡើយនៅក្នុងដួងចិត្តរបស់លោក ។
៙៙៙៙៙
ងាកមកមើលអ្នកនៅក្នុងបន្ទប់ធំឯនេះលោកស្រីដាយ៉ាណាគិតតែពីស្រែកយំថ្វីបើមានកូនស្រីនៅចាំលួងលោមក៏ដោយចុះក៏ពុំអាចហាមឃាត់មិនឲ្យលោកស្រីឈប់យំបាន ។
«អ្នកម៉ាក់ៗឈប់យំទៅណា» ឡហ្វេល លើកដៃឱបក្រសោបកាយញ័រទទ្រើករបស់ម្តាយ អង្អែលលួងលោមទាំងចិត្តខ្លោចផ្សារ ។ នាងមិនដែលឃើញម្តាយស្រែកយំដល់ថ្នាក់នេះទេមិនថាមានរឿងអ្វីកើតឡើងក៏ដោយ ។
«អ្ហឹកៗ ម៉ាក់ឈឺចាប់ណាស់ឡហ្វេល ! ហេតុអ្វីប៉ាកូនធ្វើបែបនេះចំពោះម៉ាក់ អ្ហឹកៗ ប៉ាកូនមិនអាណិតដល់ចិត្តម៉ាក់បន្តិចនោះទេជិត ៣០ ឆ្នាំហើយគេមិនអាណិតម៉ាក់បន្តិចសោះ អ្ហឹកៗ»
«មានរឿងអ្វីអ្នកម៉ាក់ប្រាប់ខ្ញុំបន្តិចមក អ្នកម៉ាក់កុំលាក់ទុកម្នាក់ឯងដូច្នេះ អ្ហឹកៗ» កាលបើឃើញអ្នកម្តាយគិតតែពីស្រែកយំក៏មិនបានធ្វើឲ្យចិត្ត ឡហ្វេល ស្ងប់បានដែរនាងក៏ចង់ដឹងដូចគ្នាថាមានរឿងអ្វីកើតឡើង ។
«គេមិនដែលស្រឡាញ់ម៉ាក់ទេមិនថាម៉ាក់ពពោះកូនឲ្យគេក៏គេនៅតែមិនមានចិត្តអាណិតស្រឡាញ់ម៉ាក់ អ្ហឹកៗ ម៉ាក់ទ្រាំមករហូតមិនថាគេស្រែកគំហ៊ក ស្តីបន្ទោសឲ្យម៉ាក់ក៏ម៉ាក់សុខចិត្តទ្រាំរស់នៅដើម្បីឲ្យពួកកូនទាំងពីរបានរស់នៅជុំគ្នា រៀនបានចំណេះដឹងខ្ពង់ខ្ពស់ មានការងារល្អៗធ្វើប៉ុន្តែមើលពេលនេះចុះ ! អ្ហឹកៗ រយៈពេល ៣០ ឆ្នាំហើយក៏ស្រីម្នាក់នោះនៅតែដក់ជាប់ក្នុងខួរក្បាលប៉ារបស់កូនជានិច្ច ! ម៉ាក់ទ្រាំតទៀតលែងបានហើយ អ្ហឹកៗ» ពេលនេះកូនស្រីគាត់នាងធំហើយល្មមអាចដឹងរឿងដែលកប់ជ្រៅក្នុងក្រអៅទ្រូងរបស់ម្តាយហើយថារាល់ថ្ងៃគាត់ជួបទុក្ខលំបាកអ្វីខ្លះ ។
BINABASA MO ANG
រឿង: ម្ចាស់ស្នេហ៍ Montfort
Romanceស្នេហារវាងកូនប្រុសត្រកូលអ្នកមានម៉ុងហ្វត ជាមួយនិងកំលោះតូចមកពីត្រកូល ឌូវ៉ាល់
ភាគ ២៥: មីឡាជាអ្នកណា?
Magsimula sa umpisa
