ភាគ ៦: ដឺម៉ុងហ្វតចាប់អារម្មណ៍ខ្ញុំ

522 80 4
                                        

សំណួរចេញពីមាត់កូនធ្វើឲ្យអ្នកជាម្តាយអួលដើមក លេបមាត់បីដូចជាលេបគ្រួស លោកស្រីដឹងច្បាស់ណាស់ថាហេតុអ្វីបានជាកូនឈានមកដល់សំណួរនេះ គេមិនដឹងជាលេបការឈឺចាប់យូរប៉ុណ្ណាឡើយក្រសែរភ្នែកនៃភាពឈឺចាប់ ឯកោ ខ្វះភាពកក់ក្តៅពីឪពុកម្តាយចេញមកទាំងអស់

«ហេតុអ្វីកូននិយាយដូច្នេះ? កូនជាកូនរបស់លោកប៉ាអ្នកម៉ាក់ មិនមែនជាអ្នកក្រៅឡើយ»
«ហេតុអ្វីលោកប៉ាដូចជាស្អប់ខ្ញុំម្លេះ? ខ្ញុំមិនមែនជាកូនដែលគាត់ចង់បានអ្ហេស៎?» កាន់តែនិយាយ កាន់តែនឹកឃើញ កាន់តែឈឺចាប់គេមិនដែលឡើយ មិនដែលហ៊ានសួរនាំអ្នកម្តាយចំៗទេព្រោះខ្លាចទទួលយកការពិតមិនបានថាឪពុកគេពិតជាស្អប់គេមែន ។
«លោកប៉ាស្តីឲ្យព្រោះចង់ឲ្យកូនល្អ កូនកុំយកទុកក្នុងចិត្តអីណា ! ម៉ាក់ជូនខ្លួនឲ្យកូន លាបថ្នាំហើយចាំម៉ាក់ទៅដាំបបរឲ្យញ៊ាំល្អទេ?»
«មិនអីទេខ្ញុំមិនឃ្លានទេ» ជុងហ្គុក គេងសម្លឹងមើលទៅជញ្ជាំងបន្ទប់គេលេបអ្វីមិនចូលឡើយ ។ ម្តាយគេតែងតែនិយាយបែបនេះតែឪពុកគ្រប់រូបតែងតែធ្វើទារុណកម្មមកលើកូនខ្លួនឯងអញ្ចឹងមែនទេដើម្បីចង់ឲ្យកូនល្អ?
«មិនញ៊ាំក៏បានតែកូនត្រូវលេបថ្នាំក្រែងល៎គ្រុនណា៎» លោកស្រីដាយ៉ាណា ខំប្រឹងលួងលោមកូនធ្វើយ៉ាងណាឲ្យគេត្រូវជាតិថ្នាំព្រោះខ្លាចរបួសកាន់តែធ្ងន់ធ្ងរទៅទាំងក្នុងចិត្តខ្ទីខ្ទាំ ។
«អ្ហឹម»
_________

#ព្រឹកឡើង

មកទោះបីជាឈឺខ្លួនខ្លាំងប៉ុណ្ណាក៏ ជុងហ្គុក នៅតែខំប្រឹងងើបរៀបចំខ្លួនទៅធ្វើការមិនដូច្នោះគេច្បាស់ជាត្រូវមាត់ទៀតមិនខាន ។ ណាមួយកាលពីយប់មិញម្តាយគេបានលាបថ្នាំព្រមទាំងឲ្យថ្នាំបំបាត់គ្រាំក្នុងទុកឲ្យគេលេបដូចគ្នាទើបមិនសូវឈឺខ្លាំង ។

«អ្ហេស៎ កូនចុះមកធ្វើអី?» រៀបនឹងលើកបបរទៅឲ្យកូនប្រុសហើយ ជុងហ្គុក ស្រាប់តែដើរចុះមក ។
«ខ្ញុំទៅធ្វើការអ្នកម៉ាក់»
«សម្រាកមួយថ្ងៃមិនបានអ្ហេស៎? កូនដូចមិនទាន់ជាសះទេ»
«បើឈឺប៉ុណ្ណឹងទៅធ្វើការមិនកើតបោះបង់មុខដំណែងហ្នឹងចោលទៅ» លោកអេឌ្រៀន លើកកាហ្វេមកផឹកក្រោយស្តីបន្ទោសកូនហើយ ។
«ខ្ញុំមិនអីទេអ្នកម៉ាក់ទៅធ្វើការបាន» ជុងហ្គុក ញញឹមដាក់ម្តាយថើរៗបើទោះបីបបូរមាត់ស្លេកក៏ដោយ ។
«អញ្ចឹងកូនញ៊ាំបបរហើយលេបថ្នាំសិនចាំទៅធ្វើការ»
«បាទ» លោកស្រីដាយ៉ាណា រហ័សនាំកូនទៅអង្គុយរៀបបបរនិងថ្នាំក៏ឲ្យគេលេបតាមក្រោយ ។ ចិត្តមិនចង់ឲ្យកូនបើកឡានទៅធ្វើការដោយខ្លួនឯងឡើយប៉ុន្តែគេចចេស រឹងរូសដោយសារតែទទួលបានការគាបសង្គត់ពីឪពុកទើបមានតែព្រមតាមគេទាំងចិត្តបារម្ភ ។

រឿង: ម្ចាស់ស្នេហ៍ Montfort Donde viven las historias. Descúbrelo ahora