ជុងហ្គុក ងើបលើកពីកៅអីឱនធ្វើការគោរពទៅកាន់លោក ហ៊ូហ្គោ និងមេទ័ពទាំងអស់គ្នាដើម្បីសម្តែងពីការអរគុណចំពោះការមើលឃើញសមត្ថភាពរបស់ខ្លួន ។
«ឃើញទេថាគេពិតជាក្មេងណាស់ទើបតែឡើងកាន់ដំណែងនេះប្រមាណជា ៥ អាទិត្យប៉ុណ្ណោះប៉ុន្តែបំបែកចោរអស់ជាច្រើននាក់យើងពិតជាមានមោនទកភាពចំពោះប្រទេសជាតិយើងដែលមានប្រជាជនក្មេងៗហើយមានសមត្ថភាពពេញខ្លួនបែបនេះយើងសង្ឃឹមថាមេទ័ពទាំងអស់គ្នានឹងបណ្តុះបណ្តាលកូនប្រុសៗឲ្យក្លាយជាទំពាំងស្នងឬស្សីដើម្បីទ្រទ្រង់ប្រទេសជាតិយើងនាពេលអនាគត ! អរគុណ» លោកហ៊ូហ្គោ
[ ការកាត់ក្តីឈានចូលមកដល់ ]
ចោរជាច្រើនអ្នកកំពុងតែលត់ជង្គង់នៅពីមុខនាយករដ្ឋមន្ត្រីរបស់ប្រទេសបារាំង មេទ័ពមកគ្រប់តំបន់និងមហាជនជាច្រើននាក់ ។ ការកាត់ក្តីប្រព្រឹត្តឡើងនៅម៉ោង ៩ ព្រឹកក្រោយថ្ងៃរះផុតចុងដូងចោរទាំងអស់ត្រូវបានសម្រេចឲ្យកាត់ក្តីជាប់គុកយ៉ាងស្រាលបំផុត ២០ ឆ្នាំហើយធ្ងន់បំផុតគឺទោសប្រហារជីវិត ។ ការកាត់ទោសដំណើរការទៅយ៉ាងរលូនព្រោះតែមានប្រជុំសភារួចមកហើយដើម្បីឲ្យការផ្តទន្ទទោសនេះសក្តិសមទៅនឹងសកម្មភាពរបស់ចោរអស់ទាំងអស់ដែលប្រព្រឹត្តថ្វីបើវាខុសទៅនឹងគោលគំនិតរបស់ច្បាប់អន្តរជាតិ ប៉ុន្តែច្បាប់នៅក្នុងស្រុកនៅតែអនុវត្តដើម្បីគម្រាមទៅចោរដទៃទៀតប្រសិនបើពួកគេគ្រោងនឹងធ្វើការឆក់ប្លន់ឬបង្កចលាចលនោក្នុងប្រទេស ។
មេក្លោងមកពីក្រុមចោរចំណុច ២០ នាក់ត្រូវបានកាត់ទោសឲ្យប្រហារជីវិតនៅមុខប្រជាជន មេទ័ពនិងនាយករដ្ឋមន្ត្រីដោយផ្ទាល់ដើម្បីជាការបញ្ជាក់ថាស្រុកទេសមានច្បាប់ មានទម្លាប់មិនមែនចេះតែលួច ឆក់ ប្លន់បានតាមតែចិត្តឡើយហើតការប្រព្រឹត្តដូច្នេះក៏មានគោលបំណងក្នុងការគម្រាមចោរនៅសេសសល់ក្នុងទីងងឹតផងដែរ ។
ទម្រាំតែធ្វើការប្រហារជីវិតនិងបញ្ជូនចោរដែលនៅសេសសល់ឲ្យចូលគុកអស់ហើយការជួបជុំរវាងមេទ័ពនិងនាយករដ្ឋមន្ត្រីក៏ចាប់ផ្តើមបើកដំណើរការដើម្បីជាការអបអរសាទរទៅដល់ភាពជោគជ័យដ៏ធំសម្បើមសម្រាប់ប្រទេសជាតិ ។
VOCÊ ESTÁ LENDO
រឿង: ម្ចាស់ស្នេហ៍ Montfort
Romanceស្នេហារវាងកូនប្រុសត្រកូលអ្នកមានម៉ុងហ្វត ជាមួយនិងកំលោះតូចមកពីត្រកូល ឌូវ៉ាល់
