ភាគ ៧: យ៉ាងហើចណាស់ក៏មានអ្នកស្រឡាញ់គេ

494 85 6
                                        

   ប៉ុន្មានថ្ងៃកន្លងផុតទៅ ជុងហ្គុក បានជាសះស្បើយពីរបួសប៉ុន្តែនៅសល់ស្នាមបន្តិចបន្តួចត្រូវតម្រូវឲ្យលាបថ្នាំបំបាត់ស្នាមមិនដូច្នេះអាចនឹងមានផ្លែ ។

ក្រោយពីត្រឡប់មកសភាពដើមវិញ ជុងហ្គុក ចេញមកហ្វឹកហាត់ទាហ៊ានដោយផ្ទាល់ដៃបន្ទាប់ពីសម្រាកអស់ជាយូរ ។ ព្រឹកប្រលឹមម៉ោង ៨ លោកមេទ័ពវ័យកណ្តាលកំពុងតែឈរមើលដំណើររបស់កូនទាហ៊ានដែលខំប្រឹងរត់មិនឲ្យខុសជំហានគ្នាឡើយ ។

«ហត់ណាស់តើខ្ញុំអាចឈប់បានទេ?» ថេយ៉ុង រត់ពីក្រោយគេស្រែកសុំឲ្យ ជុងហ្គុក ជួយលើកលែងឲ្យខ្លួនគេមិនមែនជាទាហ៊ានហេតុអ្វីឲ្យគេមកហ្វឹកហាត់ដែរ?
«មិនឲ្យឈប់ទេ» ជុងហ្គុក តបទៅដោយសម្លេងរឹង ។
«តែខ្ញុំហត់ណាស់គ្មានកម្លាំងទេ អាយ៎» *ព្រូស* កាយតូចល្អិតជំពប់ជើងដួលព្រូសក្រោយទទួលដឹងថាគេអស់កម្លាំងជើងរត់ទៅមុខទៀតលែងបានហើយ ។
«យ៉ាងម៉េចហើយ?» ដឺហ្គោល រត់ទៅរកកូនចៅរបស់ខ្លួន ។
«ថេយ៍អស់កម្លាំងជើងណាស់» មាឌតូចងើបមុខឡើងទៅមើលចៅហ្វាយដោយប្រើក្រសែរភ្នែកទន់ដើម្បីឲ្យគេអាណិត ។
«ដើររួចទេ?» ដឺហ្គោល កាន់ដៃមាឌតូចដើម្បីជួយទល់ខ្លួនគេឲ្យងើបឡើងប៉ុន្តែបែរជាគ្រវីក្បាលព្រោះខ្លួនអស់កម្លាំងជើងមែនគេរត់មក ២ ជុំហើយចម្ងាយជិត ៥ គីឡូ ។ អស់ជម្រើសទើប ដឺហ្គោល ត្រូវលើក ថេយ៉ុង មកបីដើរតម្រង់ទៅបន្ទប់ធ្វើការខ្លួនក្រោមក្រសែរភ្នែករបស់មេទ័ពធំ ។

បេះដូងគេស្រាប់តែលោតញាប់ពើតៗប៉ុន្តែមិនមែនដោយសេចក្តីរំភើបដូចមុនឡើយផ្ទុយទៅវិញវាចុកឆួលរកថាមិនត្រូវមិនដឹងថាគេមានជំងឺបេះដូងឬយ៉ាងណា?

«រត់មួយជុំទៀតហើយចាំឈប់» ជុងហ្គុក និយាយមួយប្រយោគចុងក្រោយទើបដើរចាកចេញទៅ ។
«បាទ លោកកមេទ័ព»
___________

  ល្ងាចឡើងម៉ោង ៥ ល្ងាចដល់ម៉ោងសម្រាកពីការងារហើយ ដឺហ្គោល បានសុំអនុញ្ញាតពី ថេយ៉ុង ដើម្បីឲ្យគេជូនទៅផ្ទះប៉ុន្តែមាឌតូចក៏បដិសេធ ។ 

ក្រាក...
«ហេតុអ្វីនៅទីនេះ?» បន្ទាប់ពីរៀបចំអីវ៉ាន់របស់របរអីហើយអស់ទើប ជុងហ្គុក បើកទ្វារបន្ទប់ធ្វើការចេញមកតែគាប់ជួនអីមានមនុស្សមកឈរកាច់រាងនៅពីមុខគេ ។
«មករកមនុស្សខ្ញុំស្រឡាញ់»
«មនុស្សឯងស្រឡាញ់អ្នកណាគេខ្លះ?»
«ប្រាកដជាមានតែម្នាក់ហើយ» ថេយ៉ុង លើកដៃបង្ហាញក៏មិនភ្លេចញាក់ចិញ្ចើមឌឺដងដាក់គេផងដែរ ។
«អញ្ចឹងទៅរកគេទៅកុំមកពាំងផ្លូវខ្ញុំ»
«ឲ្យខ្ញុំទៅរកអ្នកណាបើលោកជាមនុស្សខ្ញុំស្រឡាញ់?»
«ចិត្តសាវ៉ា»
«អ៎?» ថេយ៉ុង បើកភ្នែកធំៗក្រោយពីឮ ជុងហ្គុក ស្តីឲ្យខ្លួននេះខឹងមែនទេ?
«ខ្ញុំមិនមែនជាមនុស្សដែលឯងត្រូវលេងសើចបានតាមចិត្តទេ»
«ខ្ញុំមានបានលេងសើចឯណាមកពីលោកគិតថាខ្ញុំលេងសើចតើស៎?»
«ថេយ៉ុង ឌូវ៉ាល់»
«ស្គាល់ឈ្មោះខ្ញុំពេញទៀតមែនទេ? លួចតាមដានខ្ញុំ? ចាប់អារម្មណ៍ខ្ញុំ?» មាឌតូចឈានជើងម្តងមួយជំហានដើរទៅរក ជុងហ្គុក ដល់ឲ្យនាយឈានជើងថយក្រោយដែរ ។
«មិ—មិនមែនទេខ្ញុំជាអ្នកគ្រប់គ្រងនៅទីនេះដូច្នេះទើបត្រូវស្គាល់ឈ្មោះអ្នកនៅទីនេះទាំងអស់»
«អ៎ ស្មានតែលោកចាប់អារម្មណ៍ខ្ញុំពិតជាឈឺចាប់ដល់ហើយ»
«ជើងយ៉ាងម៉េចហើយ?»
«ឈឺណាស់គ្រប់យ៉ាងមកពីលោកទាំងអស់» គេមិនធ្លាប់រត់ទេ ធ្លាប់តែដើរបម្រើភ្ញៀវឥឡូវឈឺពេញខ្លួនអស់ហើយ ។

រឿង: ម្ចាស់ស្នេហ៍ Montfort Where stories live. Discover now