ភាគ ១៣: ពិន័យ

390 67 5
                                        

  ព្រឹកថ្ងៃថ្មីចូលមកដល់ ជុងហ្គុក បានងើបទៅវិញតាំងពីប្រលឹមស្រាងៗព្រោះត្រូវទៅសម្អាតខ្លួននៅផ្ទះនិងផ្លាស់ប្តូរខោអាវថ្មីប៉ុន្តែនាយក៏មិនភ្លេចទុកក្រដាសមួយនៅជិតក្បាលដំណេករបស់មាឌតូចផងដែរ ។

   #ភូមិគ្រឹះដឺម៉ុងហ្វត

ជុងហ្គុក រហ័សសម្អាតខ្លួនផ្លាស់ប្តូរសម្លៀកបំពាក់ថ្មីដើម្បីរុះរាន់ទៅយក ថេយ៉ុង ទៅធ្វើការជាមួយគ្នាត្បិចក្នុងក្រដាសបញ្ជាក់ច្បាស់ណាស់ថា «ចាំខ្ញុំត្រឡប់មកយកថេយ៍ទៅធ្វើការជាមួយគ្នា» ។

«ជុងហ្គុកត្រឡប់មកវិញតាំងពីពេលណាកូន?» លោកស្រីដាយ៉ាណា ភ្ញាក់ព្រឺតកាលបើឃើញកូនចុះមកពីលើបន្ទប់ជាមួយនឹងឯកសណ្ឋានហើយកាបូបការងារ ។
«មកកាលពីប្រលឹមស្រាងៗណាអ្នកម៉ាក់»
«អញ្ចឹងមកញ៊ាំអីសិនហើយទើបតែម៉ោង ៦ បន្តិចប៉ុណ្ណោះ»
«បាទ»

«អារុណសួស្តីលោកប៉ា» ជុងហ្គុក មិនដែលភ្លេចក្នុងការគោរពឪពុកនោះទេ ។ 
«អីយ៉ា បងប្រុសសង្ហារដល់ហើយ» ឡហ្វេល និយាយចំអន់បងប្រុសប៉ុន្តែក៏សង្ហារមែន ។
«សរសើរបងបែបនេះចង់បានអីទៀតហើយ?»
«ហិហិ ចាំខ្ញុំប្រាប់»
«ការងារយ៉ាងម៉េចហើយ?» លោកអាឌ្រៀន ដួសបបរដាក់ចូលមាត់បណ្តើរ សួរនាំពីរឿងការងារបណ្តើរ ។
«ដំណើរការទៅបានល្អណាស់លោកប៉ាប៉ុន្តែត្រូវចាំមើលបន្តិចទៀតសិន»
«បើពួកគេនិយាយមិនស្តាប់គ្នាបើប្រដៅចេញទៅនិយាយច្រើននាំខាតទឹកមាត់» លោកអាឌ្រៀន ចង់សម្តៅទៅលើប្រជាពលរដ្ឋដើម្បីឲ្យកូនប្រុសដឹងថាប្រសិនបើអ្នកណាម្នាក់មិនដឹងបញ្ជាចាត់ការចុះ ។
«បាទ» នាយក៏ចេះតែឆ្លើយឲ្យរួចពីមាត់ត្បិតដឹងថាឪពុកជាមនុស្សចូលចិត្តប្រើកម្លាំងនិងអំណាចគម្រាមអ្នកដទៃប៉ុន្តែគេមិនមែនជាមនុស្សប្រភេទនេះ ។ គេមិនចូលចិត្តប្រើកម្លាំងបាយ គេចូលចិត្តដោះស្រាយបញ្ហាដោយសន្តិវិធីដោយហេតុសន្តិវិធីជាដំណោះស្រាយដែលយូរអង្វែង ។
________

មិនចង់ឲ្យ ថេយ៉ុង ចាំយូរ ជុងហ្គុក ប្រញ៉ាប់ប្រញាល់ញ៊ាំអាហារពេលព្រឹកហើយធ្វើដំណើរចេញមកយកមាឌតូចតែម្តង ។ មកដល់មុខផ្ទះរបស់ ថេយ៉ុង ម៉ោង ៦ ជិត ៧ ទៅហើយប៉ុន្តែមិនឃើញម្ចាស់បន្ទប់បើកទ្វារមកសោះ ។

រឿង: ម្ចាស់ស្នេហ៍ Montfort Where stories live. Discover now