ភាគ ១៤: កាតព្វកិច្ចចាប់ចោរ

362 60 5
                                        

   រាងក្រាស់បានបីមាឌតូចទៅបន្ទប់ធ្វើការរបស់ខ្លួនបើទោះបីជា ថេយ៉ុង ខំប្រឹងរើ ប្រតាប់ប្រតាយកម្រិតក៏ដោយនៅតែមិនឈ្នះការបី ឱបរឹតរបស់នាយបាន ។

ក្រាក...
«គួរឲ្យស្អប់» កាលបើ ជុងហ្គុក ទម្លាក់ខ្លួននៅលើសាឡុងហើយ ថេយ៉ុង លាន់មាឌតូចភ្លាម ។
«ឈឺជើងខ្លាំងទេ?»
«កុំមកខ្វល់» ជើងស្រលូនខិតចេញទៅឆ្ងាយក្រោយមានដៃមាំមួយគូរៀបនិងតោងទៅមើល ។
«វាជាតួនាទីរបស់ខ្ញុំណាមិនអាចល្មើសបានទេ ! ខ្ញុំមិនចង់ដាក់ទោសថេយ៍ឡើយប៉ុន្តែពាក្យនិយាយហើយមិនអាចលេបទៅវិញនោះទេ»
«មិនចង់ស្តាប់» ថេយ៉ុង លើកដៃមកខ្ទប់ត្រចៀកមិនស្តាប់ហេតុផលឬពាក្យពន្យល់របស់នាយអ្វីទាំងអស់ ។
«ខ្ញុំសុំទោសអូន» នាយដឹងថាទង្វើនាយពិតជាហួសហេតុប៉ុន្តែតួនាទីនិងស្នេហាត្រូវបែងចែកឲ្យដាច់ពីគ្នាមិនអាចយកមកឡូកឡំគ្នាបានឡើយ ។
«បើមិនចង់និយាយពាក្យអស់ហ្នឹងចេញមកកុំនិយាយ» ហៅគេអូនអញ្ចឹងមែនទេ? នាយបង្ខំហៅឬ? គេមិនចង់បានដោយការបង្ខំចិត្តឡើយ ។
«ខ្ញុំមិនបានបង្ខំចិត្តនិយាយឡើយអូនកុំយល់ច្រឡំ ! ឈឺជើង ស្ពឹកជើងណាស់មែនទេចាំខ្ញុំច្របាច់ជើងឲ្យអូនចុះ» ជុងហ្គុក ព្យាយាមនិយាយលួងលោមដោយមិនខ្វល់ថា ថេយ៉ុង នឹងយល់មកលើខ្លួនបានដល់ណាឡើយដឹងត្រឹមថាអ្វីដែលខ្លួននៅពេលនេះគឺចេញពីចិត្តមិនបានបង្ខំឡើយហើយបើទោះបីជានាយហៅគេថាអូនក៏មិនខុសទាស់អ្វីត្បិត ថេយ៉ុង អាយុប្អូនស្រាប់  ។

«អូនបានធូរខ្លះទេ?» ជុងហ្គុក ច្របាច់ជើងមាឌតូចថ្នមៗពីមួយកន្លាក់ទៅមួយកន្លាក់ ។
«ស្រឡាញ់អូនឬអត់?» ថេយ៉ុង បែរជាសួរសំណួរចាកប្រធានទៅវិញ ។
«អូនបានឮខ្ញុំសួរទេ? បានធូរឬអត់?»
«បងឆ្លើយជាមួយអូនសិនស្រឡាញ់អូនឬអត់?» ថេយ៉ុង យកដៃទៅក្តាប់មុខអ្នកលត់ជង្គង់នៅផ្ទាល់ឥដ្ឋដើម្បីច្របាច់ជើងឲ្យខ្លួន ។
«ខ្ញុំប្រាកដជាស្រឡាញ់អូនហើយ»
«បើស្រឡាញ់អូនបងមិនត្រូវស្រែកដាក់អូនទេឮអត់?»
«អ្ហឹម»
«ហើយមិនឲ្យប្រើពាក្យធ្ងន់ៗដាក់អូនឡើយព្រោះវាធ្វើឲ្យអូនខូចចិត្ត ហាមដាក់ទោសអូនធ្ងន់ៗទោះអូនជាកូនចៅបងក៏ដោយ បងត្រូវថ្នាក់ថ្នម»
«ឈប់ធ្វើការល្អទេ?» បើហេតុផល ១០០ ហេតុផលដូច្នេះមើលទៅមានតែឲ្យមាឌតូចឈប់ធ្វើការសិនហើយ ។ ច្បាប់ទាហ៊ានមិនដូចជាច្បាប់កន្លែងធ្វើការផ្សេងៗវាខុសគ្នា គេត្រូវតែប្រកាន់ភ្ជាន់ភាពស្មើគ្នានិងវិន័យឲ្យបានតឹងរឹងទៅតាមច្បាប់ដែលបានចែងមកមិនដូច្នោះគេនឹងក្បត់ឧត្តមគតិខ្លួនឯង ។
«បង...» ថេយ៉ុង ជ្រួញចិញ្ចើមខ្លួនខំគិតថានាយនឹងឆ្លើយ "បាទ" ផ្ទុយទៅវិញនាយបែរជាឈប់ឲ្យគេធ្វើការ?

រឿង: ម្ចាស់ស្នេហ៍ Montfort Where stories live. Discover now