ភាគ ២៦: កូនជាឈាមរបស់ដឺម៉ុងហ្វត

254 57 4
                                        

    ជុងហ្គុក ជាន់ឡានមួយអស់ជើងត្រឡប់មកភូមិគ្រឹះវិញម្តាយគេមើលទៅពិតជាអស់ការអត់ទ្រាំមែនហើយ ។ បន្ទាប់ពីចតឡាននៅខាងមុខភូមិគ្រឹះនាយរត់ឡើងទៅលើបន្ទប់យ៉ាងលឿនស្លេវប៉ុន្តែក៏ត្រូវអាក់ដំណើរកាលបើឃើញលោកអាឌ្រៀនត្រូវបានឡហ្វេលលួងលោមឲ្យចូលទៅក្នុងបន្ទប់គេង ។

«ឡហ្វេល?» ឃើញឪពុកចូលទៅខាងក្នុងបាត់នាយស្រែកហៅប្អូន ។
«បងប្រុស» ឡហ្វេល រត់មកឱបបងប្រុសភ្លាមៗដោយអារម្មណ៍រំភើបត្បិតទឹកមាត់ខ្លួនប្រៃអាចលួងលោកឲ្យឪពុកទន់ចិត្តទៅលួងលោមម្តាយនាងបាន ។
«អូននិយាយជាមួយលោកប៉ាហើយមែនទេ?»
«អ្ហឹម លោកប៉ាថានឹងព្យាយាមលួងលោមអ្នកម៉ាក់ អ្ហឹកៗ អូនសប្បាយចិត្តណាស់» 
«ល្អណាស់» ជុងហ្គុក ផ្លុំខ្យល់ចេញពីក្នុងមាត់ ខ្លួនប្រែស្រាលស្ងើចក្រោយលោកអាឌ្រៀនទម្លាក់កំហឹងចុះនាយសង្ឃឹមថាលោកមិនមែនគ្រាន់តែនិយាយដើម្បីឲ្យ ឡហ្វេល ស្ងប់ចិត្តទៅចុះ ។

ចូលមកដល់ក្នុងបន្ទប់លោកអាឌ្រៀនឈរមើលទៅស្រ្តីវ័យជិតចំណាស់ដែលត្រូវជាភរិយារបស់ខ្លួនកំពុងតែអង្គុយយំញ័រខ្លួន ។ ក្រសែរភ្នែកលោកហាក់បីដូចជាទទេស្អាតគ្មានចិត្តអាណិតទៅដល់ភរិយាខ្លួនឯងទាល់តែសោះមិនថាពេលដំបូងដែលអ្នកទាំងពីរជួបគ្នារហូតមកទល់ពេលនេះក្រសែរភ្នែកនោះនៅដដែល ។ 

«អូនឈឺចាប់ណាស់មែនទេពេលដែលបងនៅតែនឹកដល់មីឡា?» ប្រយោគដំបូងដែលលោកលើកទៅសួរភរិយាបីដូចជាព្រួញចាក់ចំបេះដូង ។
«អ្នកណាមិនឈឺចាប់នៅពេលដែលស្វាមីខ្លួនឯងមានចិត្តនឹកដល់ស្រីផ្សេងបែបនេះ? បងមានដឹងទេថាពេលឃើញក្មេងម្នាក់នោះបងបញ្ចេញអាកប្បកិរិយាបែបណា? បងដូចជានឹកនាងណាស់ទាំងដែលនាងចាកចេញទៅជិត ៣០ ឆ្នាំហើយ»
«អូនដឹងជាងអ្នកណាៗទាំងអស់ថាបងស្រឡាញ់តែមីឡាត្រូវទេ?»
«ហេតុអ្វីបងមករៀបការជាមួយអូនបើបងស្រឡាញ់នាង?»
«បើដូច្នេះហេតុអ្វីអូនយកកូនមកចងជើងបងបង្ខំបងឲ្យរៀបការធ្វើអី? បើកុំតែជាអូនពេលនេះបងប្រហែលជារស់នៅជាមួយមីឡាបានយ៉ាងសុខស្រួលបាត់ទៅហើយ»
«អ្ហឹកៗ ចេញទៅ»

ផាំងៗ..លោកស្រីដាយ៉ាណាចាប់យករបស់ដែលនៅជិតដៃគប់សម្តៅទៅរកអ្នកនិយាយបញ្ឈឺចិត្តខ្លួន លោកស្រីខំគិតថាលោកនឹងមកលួងលោមប៉ុន្តែផ្ទុយទៅវិញគេបែរជាមកនិយាយឌឺដង ។ 

រឿង: ម្ចាស់ស្នេហ៍ Montfort Tempat cerita menjadi hidup. Temukan sekarang