ភាគ ១២: ក្លាយជាសង្សារគ្នាហើយ

430 75 4
                                        

   ជុងហ្គុក មើលទៅមាឌតូចដោយបើកភ្នែកភ្លឹះៗគេធ្វើខុសអ្វីទៀតហើយឬ? រាងក្រាស់វាគៀមៗសឹមទម្លាក់ខ្លួនទៅគេងជិត ថេយ៉ុង ក្រោយមកក៏លើកដៃឱបក្រព័ទ្ធរាងកាយតូចច្រឡឹងរបស់មាឌតូចបណ្តាលឲ្យមាឌតូចនៅស្ងៀមទ្រឹង ។

«ខ្ញុំនិយាយអ្វីខុសឲ្យខ្ញុំសុំទោសណា៎ មកពីខ្ញុំមិនដឹងថាត្រូវលួងថេយ៍បែបណាតែចាប់ពីពេលនេះតទៅខ្ញុំនឹងព្យាយាមលួងលោមថេយ៍តាមអ្វីដែលខ្ញុំអាចធ្វើបាន»
«អ្ហឹកៗ លួងធ្វើអ្វីបើលោកមិនស្រឡាញ់ផង» សម្លេងងួលៗចេញពីក្រោមខ្នើយ ។
«ទាល់តែស្រឡាញ់គ្នាមែនទេទើបអាចលួងគ្នាបាន?»
«មែនហើយ»
«ចុះថេយ៍ថើបខ្ញុំនោះខ្ញុំមិនដែលនិយាយថាទាល់តែស្រឡាញ់គ្នាបានអាចថើបបានផង»
«ពេលនោះខ្ញុំញ៉ែលោកប្រុសឆ្កួត»
«អញ្ចឹងឥឡូវខ្ញុំកំពុងតែញ៉ែថេយ៍ដូចគ្នា»
«ខ្ញុំស្រឡាញ់លោកស្រាប់សោះហេតុអ្វីចាំបាច់ញ៉ែខ្ញុំ អ្ហឹកៗ?» កាន់តែនិយាយគេកាន់តែឈឺក្បាលហេតុអ្វីមនុស្សប្រុសដូចជា ជុងហ្គុក ល្ងង់បែបនេះ?
«អញ្ចឹងប្រុងធ្វើបែបណា?»
«ធ្វើសង្សារជាមួយគ្នាលោកយល់ទេ? អារម្មណ៍ដែលលោកប្រាប់ខ្ញុំនោះគឺជាមនុស្សរបស់មនុស្សមានចិត្តទៅលើគ្នា លោកមិនចូលចិត្តឲ្យខ្ញុំជួបជាមួយអ្នកណា ស្និតស្នាលជាមួយអ្នកណានោះហើយដែលគេហៅថាស្រឡាញ់»
«ពិតមែនអ្ហេស៎? អញ្ចឹងបាន័យថាខ្ញុំក៏ស្រឡាញ់ថេយ៍ដែរដូច្នោះថេយ៍ឈប់យំទៅណា»
«អ្ហឹកៗ ចុះមុននេះលោកបដិសេធខ្ញុំនោះ?»
«វាជារឿងត្រឹមត្រូវដែលខ្ញុំត្រូវបដិសេធយើងមិនទាន់ស្គាល់គ្នាបានជ្រៅជ្រះ យើងមិនទាន់ជាស្វាមីភរិយាគ្នាយើងមិនអាចធ្វើរឿងដែលហួសព្រំដែនបានឡើយ»
«មិនមែនលោកស្អប់ខ្ពើមខ្ញុំទេមែនទេ?»
«អត់នោះទេខ្ញុំមិនបានខឹងស្អប់នឹងថេយ៍ឡើយប៉ុន្តែខ្ញុំឲ្យតម្លៃនិងរក្សាកេរ្តិ៍ឈ្មោះជូនទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្ញុំ»
«ចុះពេលនេះយើងជាអ្វីនឹងគ្នា?» មាឌតូចខាំបបូរមាត់ស្រែកសួររាងក្រាស់សារជាថ្មីដើម្បីបញ្ជាក់ឲ្យបានច្បាស់ថាខ្លួននឹងមានកន្លែងនៅក្នុងបេះដូងគេមែន ។
«ថេយ៍ជាមនុស្សដែលខ្ញុំស្រឡាញ់និងចង់មើលថែឲ្យអស់ពីចិត្ត ខ្ញុំមិនចង់ឲ្យថេយ៍និយាយថាខ្លួនឯងមកពីកន្លែងមិនល្អអ្វីឡើយ ថេយ៍ជាមនុស្សមានតម្លៃសម្រាប់ខ្ញុំ ជាមនុស្សមានការតស៊ូនៅក្នុងជីវិត ថេយ៍អាចមើលឃើញពីសង្គមមួយទៀតដែលមនុស្សគ្រប់គ្នាព្រមទាំងខ្ញុំមិនដែលមើលឃើញ ពួកយើងអាចបំពេញចន្លោះខ្វះខាតរបស់គ្នាទៅវិញទៅមក» ជុងហ្គុក និយាយដោយសម្លេងម៉ាត់ៗបែបជាមនុស្សនិយាយម៉ាត់ណាម៉ាត់ហ្នឹង ពាក្យដែលខ្ជាក់ចេញពីមាត់មិនមែននឹកឃើញចេះតែនិយាយឡើយ ពាក្យដែលនិយាយសុទ្ធតែឆ្លងកាត់ការគិតបានយ៉ាងត្រឹមត្រូវ ។ នាយមិនងាយនិយាយពាក្យអ្វីចេញមកផ្តេសផ្តាសឡើយប៉ុន្តែប្រសិនបើនិយាយនាយនឹងអនុវត្តជាក់ជាពុំខាន ។

រឿង: ម្ចាស់ស្នេហ៍ Montfort Donde viven las historias. Descúbrelo ahora