អារម្មណ៍ភ័យខ្លាចនៅតែដក់ជាប់ក្នុងខ្លួនរបស់ ថេយ៉ុង តាំងពីធ្វើដំណើរចេញពីភូមិគ្រឹះនោះមកមាឌតូចនៅយំមិនបាត់ត្បិតខ្លួនមិនដែលត្រូវបានគេស្រែកគំហ៊កឲ្យដល់ថ្នាក់នេះ ។
ង៉ឺត...ដោយឃើញមាឌតូចយំមិនបាច់ទើប ជុងហ្គុក សម្រេចចិត្តរកន្លែងទំនេរដើម្បីធ្វើការចតឡាន ។ រាងក្រាស់ស្ទុះស្ទារទាញមាឌតូចមកឱប អង្អែលលួងលោមឲ្យគេបាត់អារម្មណ៍ភ័យនាយពិតជាសោកស្តាយខ្លាំងណាស់ដែលខ្លួនជាចំណែកបង្កឲ្យមាឌតូចស្រក់ទឹកភ្នែក ។
«សុំទោសបងសុំទោស ! បងមិនគួរយកឲ្យមកជួបនិងលោកប៉ាអ្នកម៉ាក់ទេ» នាយនៅតែទន្ទេញពាក្យដដែលសុំទោសមាឌតូចមិនដាច់ពីមាត់បើនាយមិនប្រញាប់ប្រញាល់ចំពោះរឿងនេះពេក ថេយ៉ុង ក៏មិនស្ថិតនៅក្នុងកាលៈទេសៈបែបនេះ ។
«អូនមិនដឹងស្មានថាប៉ារបស់បងកាចដល់ថ្នាក់នេះទេ អ្ហឹកៗ ហើយមីឡានោះជាអ្នកណា? ហេតុអ្វីគាត់ស្រែកហៅអូនបែបនេះ?» ថេយ៉ុង អណ្តឺតអណ្តកនៅលើស្មារីកក្រអាញរបស់រាងក្រាស់ ។
«បងមិនដឹងដូចគ្នាទើបតែឮលោកប៉ាហៅឈ្មោះនោះជាលើកដំបូងសង្ស័យតែជាអ្នកស្គាល់គ្នាហើយ!»
«សូម្បីតែម៉ាក់បងក៏អញ្ចឹងដែរមើលមកអូនបីដូចជាស្អប់ខ្ពើមអូនណាស់» គេនៅចាំក្រសែរភ្នែករបស់លោកស្រីដាយ៉ាណា មើលមកគេច្បាស់ណាស់ ។ ក្រសែរភ្នែកដែលបញ្ជាក់ពីភាពភ្ញាក់ផ្អើលលាយឡំជាមួយអារម្មណ៍តក់ស្លុត ខឹងសម្បារទាំងដែលគេជា ថេយ៉ុង មិនមែនជា មីឡា ដូចដែលលោកអាឌ្រៀនបានដង្ហើយរកឡើយ ។
«អូនកុំគិតដូច្នេះអីប្រហែលជាគាត់ភ្ញាក់ផ្អើលពេកទេដឹង? ជួនកាលខ្លះមកពីអូនមុខដូចជាមនុស្សដែលគាត់ស្គាល់ពេកទើបបណ្តាលឲ្យគាត់ភ្ញាក់ផ្អើលបែបនេះ»
«អ្ហឹម អូនចង់ត្រឡប់ទៅផ្ទះវិញ» ថេយ៉ុង លើកដៃមកបោសវៀសទឹកភ្នែកទាមទារឲ្យនាយជួនគេត្រឡប់ទៅផ្ទះវិញ ។
«អញ្ចឹងអូនឈប់យំទៅណា៎ចាំបងជូនអូនត្រឡប់ទៅផ្ទះ សឺត» ជុងហ្គុក លើកដៃជូតទឹកភ្នែកដាមពេញថ្ពាល់ចេញព្រមទាំងបោះត្រាស្នាមថើបនៅលើថ្ងាសដោយស្រាលៗជាទីបំផុតក្នុងន័យលួងលោកសឹមបន្តដំណើរជូន ថេយ៉ុង ត្រឡប់ទៅផ្ទះ ។
#ភូមិគ្រឹះដឺម៉ុងហ្វត
ម៉ោង ១០ យប់ហើយប៉ុន្តែភ្លើងសឹងតែគ្រប់បន្ទប់បើកភ្លឺចញ្ជាចពេញភូមិគ្រឹះមួយទាំងមូល ។ ទម្រាំតែឡហ្វេលលួងលោមអ្នកម្តាយឲ្យចូលទៅសម្រាកក្នុងបន្ទប់បានមិនមែនជារឿងងាយស្រួលនោះឡើយ ។
YOU ARE READING
រឿង: ម្ចាស់ស្នេហ៍ Montfort
Romanceស្នេហារវាងកូនប្រុសត្រកូលអ្នកមានម៉ុងហ្វត ជាមួយនិងកំលោះតូចមកពីត្រកូល ឌូវ៉ាល់
