ភាគ ១០: ជួយគេលំបាកខ្លួនឯង

431 71 2
                                        

មនុស្សគ្រប់គ្នាអាចនឹងមើលមក ជុងហ្គុក ដឺម៉ុងហ្វត ថាជាមនុស្សមានសំណាង ឡូយ អស្ចារ្យព្រោះតែបានទៅរៀនខ្ពង់ខ្ពស់ដល់ក្រៅស្រុក មានឪពុកចាំជួយទុកដំណែងឲ្យ មានម្តាយចាំជួយមើលថែដឹងពីទុក្ខលំបាក គេមិនបានខឹងទៅអ្នករាល់គ្នាដែលមើលឃើញពីចំណុចអស់នេះទេត្បិតនេះជាអ្វីដែលពួកគេឃើញ ។

ប៉ុន្តែនៅមួយជ្រុងទៀតជាអ្វីពួកគេមិនដែលឃើញគឺគេខំប្រឹងត្រដររស់ប៉ុណ្ណាម្នាក់ឯងអស់រាប់ឆ្នាំនៅក្រៅស្រុកដោយមិនសូវមានអ្នកខ្វល់ខ្វាយ មិនសូវមានអ្នកសួរសុខទុក្ខ ជាកូនប្រុសតែមួយនៅក្នុងគ្រួសារដែលឪពុកមិនសូវខ្វល់ខ្វាយចាំតែស្តីបន្ទោស គេទៅនៅក្រៅស្រុកអស់រាប់ឆ្នាំមានសង្រ្គាមផង ខំប្រឹងរៀនផងក៏នៅមិនចុះចាញ់ដោយសារតែគិតថាថ្ងៃណាមួយឪពុកនឹងមើលឃើញពីការខិតខំប្រឹងប្រែងរបស់គេតែគេក៏គិតខុស ។

អ្វីទាំងអស់នេះមែនទេដែលគេគ្រប់គ្នាគិតថាគេមានអ្នកចាំជួយ? មានក្តីសុខ? មានសំណាង? ប្រសិនបើមានសេចក្តីសុខ មានអ្នកជួយនិងសំណាងដោយហេតុផលខាងនេះគេមិនចង់បានឡើយ ។

ក្រោយពេលឮសម្តីរបស់លោកមេទ័ពនិយាយហើយគ្រប់គ្នាបែរជាស្ងាត់មិនដឹងថាត្រូវឆ្លើយសំណួរនេះបែបណាទើបសមកែវភ្នែកពោរពេញទៅដោយទុក្ខសោក សម្តីដែលបញ្ជាក់ពីការឈឺចាប់ធ្វើឲ្យអ្នករាល់គ្នាទទួលអារម្មណ៍ថាលោកមេទ័ពកំពុងតែឈឺចាប់ពីរឿងអ្វីមួយគ្រាន់តែពួកគេពុំអាចទាយដឹងឲ្យច្បាស់លាស់បានថានាយជួបរឿងអ្វី ។

«ខ្ញុំគិតថាលោកមេទ័ពនិយាយត្រូវហើយទាំងអស់គ្នាគួរតែស្វែងរកការងារដែលរឹងពឹងយូរជាងនេះ រដ្ឋាភិបាលចាំជួយយើងហើយបើយើងមិនជឿជាក់លើរដ្ឋាភិបាលយើងតើឲ្យអ្នកណាមកជឿជាក់ទៅ?» ថេយ៉ុង លូកមាត់ទៅនិយាយជំនួសក្រោយឃើញបរិយាកាសមិនសូវអំណោចផល ។

«ខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋទាំងអស់គ្នាក៏ដូចជានៅទីនេះផ្ទាល់យល់ពីគោលបំណងរបស់រដ្ឋាភិបាលហើយពួកយើងត្រូវតែគោរពដូចគ្នា ចូលរួមលុបបំបាត់អំពើទុច្ចរិតនៅក្នុងសង្គម កសាងអំពើល្អដែលមានតែផលប្រយោជន៍ចំពោះអ្នករាល់គ្នា ការប្រព្រឹត្តអំពើខុសច្បាប់ឬពុករលួយមិនបានធ្វើឲ្យយើងរាល់គ្នាមានឡើយ ពួកយើងទទួលបានផលប្រយោជន៍ពីរឿងទាំងអស់នោះត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះប៉ុន្តែការដែលអ្នករាល់គ្នាប្រព្រឹត្តនូវអំពើល្អ រកស៉ីសុច្ចរិត មិនកេងចំណេញទៅលើច្បាប់នោះហើយជាសេចក្តីសុខដ៏យូរអង្វែង ! យើងទាំងអស់គ្នាចូលរួមលុបបំបាត់អំពើខុសច្បាប់ទាំងអស់គ្នាដើម្បីខ្លួនឯងនិងសង្គមជាតិ» ជុងហ្គុក បានផ្តល់ព័ត៌មាននិងហេតុផលជាច្រើនដែលសុទ្ធតែជាពាក្យងាយស្រួលយល់មិនមានឃ្លាឃ្លោងលំបាកណាមួយឡើយព្រោះខ្លាចពិបាកទៅដល់អ្នកស្តាប់ ។ មុននឹងចេញទៅនាយក៏មិនភ្លេចបញ្ជាកូនចៅឲ្យយកក្រដាសទៅបិទផ្សព្វផ្សាយនៅផ្តុំៗនៅដើម្បីជឿជាក់ថាព័ត៌មានដែលលុបបំបាត់អំពើអាក្រក់នៅក្នុងសង្គមអាចឮទៅដល់ត្រចៀកប្រជាពលរដ្ឋគ្រប់គ្នាសឹមធ្វើដំណើរទៅកាន់កន្លែងផ្សេងទៀត ។
៙៙៙៙៙

រឿង: ម្ចាស់ស្នេហ៍ Montfort Where stories live. Discover now