❗️មានពាក្យមិនសមរម្យបើមិនចង់អានភាគនេះអ្នកទាំងអស់គ្នាអានរំលងសិនបាន ❗️
ឈានចូលដល់យប់ជ្រៅគួរសមទើប ជុងហ្គុក សម្រេចចិត្តនាំមាឌតូចមកគេងវិញណាមួយពួកគេក៏អស់កម្លាំងខ្លាំងដែរ ។ ថេយ៉ុង បានផ្តល់គំនិតឲ្យរាងក្រាស់ទិញរបស់របរមកធ្វើអីញ៊ាំនៅផ្ទះជួលព្រមទាំងទិញស្រាមួយដបដោយទុកជាការអបអរដែរនាយទទួលបានការស្ងើរសរសើរពីថ្នាក់លើ ។
ជុងហ្គុក ជាអ្នកទទួលធ្វើម្ហូបដោយហេតុនាយបានទៅដើរហើរច្រើនប្រទេសហើយស្គាល់មុខម្ហូនជាច្រើនទើបចង់ឲ្យមាឌតូចបានភ្លក់រសជាតិថ្មីៗដូចគ្នា ។ ចំណែកឯមាឌតូចវិញបានសុំនាយទៅសម្អាតខ្លួនព្រោះលេងមួយថ្ងៃហើយខ្លួនក៏បែកញើសជោគ ។
«បងហើយឬនៅ?» ក្រោយពីសម្អាតខ្លួនជិតកន្លះម៉ោងទីបំផុតមាឌតូចត្រឡប់មកវិញជាមួយនិងអាវស្តើងវាយក្លៀក វាលទ្រូង ខោខ្មៅខ្លីកំពិតជាចំណង់ចំណូលចិត្តខ្លួន ។ ថេយ៉ុង កម្រស្លៀកពាក់ខោអាវដៃវែងពេលចូលគេងយប់ណាស់ព្រោះគិតថាវាមិនផ្តល់សុខស្រួលឲ្យខ្លួន ។
«ហើយៗ អូនឃ្លានឬនៅ?» ជុងហ្គុក បែរខ្នងតបតទៅមាឌតូចព្រោះរវល់រៀបចំម្ហូបដាក់ចាន ។
«អូ៎?» ពេលបែរមុខ លើកម្ហូបតម្រង់ទៅមុខក៏ឃើញ ថេយ៉ុង ឈរផ្អែកនៅទ្វារបន្ទប់ទទួលភ្ញៀវ ស្លៀកពាក់ស៉ិចស៉ីប្លែកៗជាងរាល់ដងទៅហើយ ។
«អូនឃ្លានហើយ» ថេយ៉ុង ទម្លាក់ខ្លួនអង្គុយនៅលើកៅអីអើតមើលម្ហូបដែលអ្នកជាសង្សារធ្វើឲ្យ ។ យប់នេះ ថេយ៉ុង ពិតជាស្រស់ស្អាតណាស់ដល់ឲ្យ ជុងហ្គុក សម្លឹងមើលឡើងភ្លេចដកដង្ហើមទៅហើយសក់ពណ៌ទង់ដែង វែងត្រឹមត្រចៀកដោយសៀតសក់នៅនឹងត្រចៀក ប្រជុយនៅចុងកន្ទុយភ្នែកជាហេតុដែលបណ្តាលឲ្យសម្រស់រឹតតែល្អឯក បបូរក្លែបក្រូចផ្កាឈូករលោងស្រិលគួរឲ្យចង់ប៉ះពាល់ អាវវាលទ្រូងបង្ហាញឲ្យឃើញខ្សែកចាំងមកផ្លេកៗ ឆ្អឹងដងកាំបិតផុសនៅលើគោក ។
«បង?» មាឌតូចតំឡើងសម្លេងពញ្ញាក់អារម្មណ៍រាងក្រាស់ថ្វីបើនាយឈរនៅនឹងមួយកន្លែង ។
«បាទ ទៅហើយ» ជុងហ្គុក ដាក់មុខម្ហូបចុងក្រោយនៅលើតុគឺជាម្ហូបជប៉ុនដែលខ្លួនធ្លាប់បានរៀនពីជនជាតិជប៉ុនផ្ទាល់ដែរត្រូវជាមិត្តរួមក្រុម ។
ESTÁS LEYENDO
រឿង: ម្ចាស់ស្នេហ៍ Montfort
Romanceស្នេហារវាងកូនប្រុសត្រកូលអ្នកមានម៉ុងហ្វត ជាមួយនិងកំលោះតូចមកពីត្រកូល ឌូវ៉ាល់
