អង្គុយព្រោកប្រាជ្ញជាមួយគ្នាអស់ជិតកន្លះម៉ោង ជុងហ្គុក បានបំពេញតួនាទីរបស់ខ្លួនដោយនាំយកកាយតូចល្អិតទៅជម្រះខ្លួនចេញសឹមនាំគេចុះទៅខាងក្រោមឲ្យអង្គុយស្តាប់វិទ្យុនិងមើលទូរទស្សន៍សខ្មៅហើយខ្លួនជាអ្នកទៅចម្អិនម្ហូប ។
ថេយ៉ុង អង្គុយរអ៊ូមួយថ្ងៃហើយតាំងពីនៅក្នុងបន្ទប់ទឹកម្លេះថាឃ្លានណាស់ថ្មីជិតគ្រប់រយៈពេល ១ ថ្ងៃហើយដែលគេគ្មានអ្វីចូលក្នុងពោះសោះក្រៅពីមេជីវិតរបស់រាងក្រាស់?
ដោយហេតុរាងក្រាស់គិតថាមាឌតូចមិនសូវស្រួលខ្លួនទើបនាយជ្រើសរើសធ្វើជាទឹកស៊ុបជូនទៅកាន់ ថេយ៉ុង វិញដើម្បីឲ្យគេហ៊ុតទឹកឲ្យបានច្រើនឆាប់មានកម្លាំង ។
«អ្ហឹម ឆ្ងាញ់ណាស់ ! បងពូកែធ្វើម្ហូបណាស់មានដឹងទេ?»
«បើអញ្ចឹងអូនញ៊ាំឲ្យច្រើនៗទៅ»
«ពួកយើងនឹងត្រឡប់វិញពេលណា?»
«ស្អែកពួកយើងត្រឡប់ទៅវិញហើយបងមិនចង់ទុកការងារចោលយូរនោះទេណាមួយបងនឹងមានកម្រោងចង់នាំអូនទៅជួបលោកប៉ាអ្នកម៉ាក់ដូចគ្នា» រឿងមកទល់ដំណាក់កាលនេះទៅហើយពួកគេបានជ្រុលជ្រុះជាមួយគ្នាហើយដូចគ្នានាយនឹងទទួលខុសត្រូវទៅលើមាឌតូច ។
«ពិតមែនឬ?» ប្រយោគរបស់ ជុងហ្គុក បានបង្អាក់សកម្មភាពគ្រប់យ៉ាងរបស់មាឌតូច ។
«អ្ហឹម អូនមិនសប្បាយចិត្តមែនទេ?» ឃើញ ថេយ៉ុង ដូចជាមិនសូវត្រេកអរចំពោះដំណឹងមួយនេះសោះទើបក្នុងចិត្តមានការព្រួយបារម្ភ ។
«អ...អត់ទេអូនសប្បាយចិត្តណាស់តែបងយល់ថាមិនលឿនពេកទេឬសម្រាប់ពួកយើងទាំងពីរចំពោះការបើកចំហរទំនាក់ទំនងមួយនេះ? បងនឹងត្រូវពួកគាត់ស្តីបន្ទោសផងក៏ថាបានណា៎»
«មិនជាបញ្ហាសម្រាប់បងទេ ! អ្វីដែលបងត្រូវធ្វើនៅពេលនេះគឺទទួលខុសត្រូវទៅលើអូនពួកយើងបានជ្រុលជ្រុះជាមួយគ្នាហើយបងមិនចង់ឲ្យអូនខូចឈ្មោះដោយសារបងទេតើយល់ទេ?» ជុងហ្គុក ទាញប្រអប់ដៃទន់រលោងមកថើបតិចៗ ។
«អូនជាមនុស្សប្រុស...»
«មិនថាអូនជាអ្នកណា អូនមានកិត្តិយសរបស់អូន បងមិនអាចជាន់ឈ្លីកិត្តិយសមនុស្សបងស្រឡាញ់ទេ! អូនឈប់និយាយបង្ខាំងបងបានឬនៅ? ឲ្យតែបងចង់ធ្វើរឿងអ្វីមួយជាពិសេសគឺការទទួលខុសត្រូវទៅលើអូនៗតែងតែបង្ខាំងបងជានិច្ចឬមួយមិនពេញចិត្ត?» នាយតែងកត់សម្គាល់មើល ថេយ៉ុង ហាក់ដូចជាមិនសូវសម្តែងភាពត្រេកអរទាល់តែសោះសូម្បីតែស្នាមញញឹមនៅលើមុខក៏គ្មាន ។
«មិនមែនបែបនេះនោះទេ ! អូនសប្បាយចិត្តណាស់ដែលបងយកចិត្តទុកដាក់ ផ្តល់កិត្តិយសឲ្យអូនប៉ុន្តែបងក៏ដឹងថារវាងពួកយើងឋានៈខុសឆ្ងាយគ្នាដូចមេឃនិងដី បើប៉ាបងដឹងអំពីទំនាក់ទំនងរបស់យើងបងប្រាកដទេថាគាត់នឹងអនុញ្ញាត?» នេះទៅវិញទេជាកង្វល់របស់ ថេយ៉ុង ដែលបណ្តាលចិត្តមិនឲ្យគេរីករាយបាន ។
«រឿងនេះបងមិនទាន់ច្បាស់តែទោះជាយ៉ាងណាក៏បងត្រូវតែណែនាំអូនទៅឲ្យគ្រួសារបងបានស្គាល់ដែរ បងលែងចង់លាក់បាំងស្នេហាយើងទៀតហើយបងចង់ឲ្យអ្នកគ្រប់គ្នាដឹងថាអូនជាសង្សារបង ជាមនុស្សដែលបងស្រឡាញ់ហើយឲ្យតម្លៃជាទីបំផុត មិនថាជួបឧបសគ្គអ្វីក៏បងត្រូវតែជំនះទៅមុខ ! អូននឹងជំនះជាមួយទេ?»
«អូន....» ថេយ៉ុង នៅតែស្ទាក់ស្ទើមិនដឹងថាត្រូវផ្តល់ចម្លើយឲ្យរាងក្រាស់ដូចម្តេចត្បិតខ្លួននៅតែខ្លាចអំណាចរបស់លោកអាឌ្រៀន ខ្លាចថាគាត់នឹងមកតាមបំបែក គេគ្មានឋានៈអ្វីឲ្យលោកអាឌ្រៀនស្តាយស្រណោះឡើយគេខ្លាចថាគេនឹងត្រូវស្លាប់ ។
«បងនៅទីនេះចាំការពារអូនជានិច្ច ! បងសុខចិត្តបាំងគ្រាប់កាំភ្លើងជំនួសអូនប្រសិនបើលោកប៉ាពិតជាហ៊ានធ្វើរឿងអាក្រក់យង់ឃ្មងអស់ទាំងនោះមែន» នាយដឹងថានាយមិនអាចតដៃជាមួយឪពុកបានទេដូច្នេះនាយបានតែសុំជួយបាំងគ្រាប់កាំភ្លើងជំនួសមាឌតូចហើយ ។
«បើបងនិយាយដូច្នេះអូនក៏មិនខ្លាចដូចគ្នា !»
«អរគុណអូនណាស់ដែលជឿជាក់លើបង» ឮចម្លើយចេញពីមាត់មាឌតូចក៏ធ្វើឲ្យនាយស្រាលចិត្តបានមួយកម្រិតព្រោះ ថេយ៉ុង មិនបានបដិសេធសំណើររបស់ខ្លួន ។
៙៙៙៙៙៙
YOU ARE READING
រឿង: ម្ចាស់ស្នេហ៍ Montfort
Romanceស្នេហារវាងកូនប្រុសត្រកូលអ្នកមានម៉ុងហ្វត ជាមួយនិងកំលោះតូចមកពីត្រកូល ឌូវ៉ាល់
