ភាគ ១៥: មានប្រពន្ធឬនៅលោកមេទ័ព?

367 67 2
                                        

   លុះដល់ម៉ោងកំណត់ ជុងហ្គុក និងកូនចៅមួយក្រុមក៏បានឡើងទៅលើភ្នំទាំងយប់ងងឹតដោយធ្វើដំណើរថ្មើរជើងនិងស្រាលខ្លួនជាទីបំផុតជៀសវាងបង្កសម្លេងឲ្យចោរដឹងមុន ផ្ទុយមកវាយប្រហារខ្លួនវិញ ។

ចំណែកឯ ដឺហ្គោល បានទទួលបន្ទុករង់ចាំឃ្លាំមើលនៅផ្នែកខាងក្រោមជាពិសេសមាត់ច្រកខាងមុខនឹងខាងក្រោយដើម្បីចាំចាប់អ្នករត់គេចខ្លួន ។

«អ្នកទាំងអស់គ្នាចេះប្រើកែវយឹតទេ?» ជុងហ្គុក
«ចេះទាន» អាឌឺស៊ុន
«អញ្ចឹងចេះបាញ់គ្រាប់បែកផ្សែងនេះឬអត់?» មុនដំបូង ជុងហ្គុក គិតថានឹងបាញ់កាំភ្លើងដែលមានជាតិថ្នាំសម្តៅទៅចោរប៉ុន្តែគិតសព្វៗទៅចោរមានគ្នាច្រើនប្រសិនបើធ្វើការបាញ់គ្រាប់កាំភ្លើងវានឹងចំណាយអស់ច្រើនហើយមិនប្រាកដថានឹងចាប់ចោរបានច្រើននោះទេដូច្នេះនាយជ្រើសរើសក្នុងការបាញ់គ្រាប់ផ្សែងល្អជាងជា ចំណាយត្រឹមតែបីគ្រាប់ជុំវិញជំរំចោរទាំងអស់ពួកគេនឹងសន្លប់ភ្លាមៗ ។
«មិនដែលឮឈ្មោះពីគ្រាប់បែកនេះទេ» អាឌឺស៊ុន
«គ្រាប់បែកផ្សែងនេះផលិតដោយជប៉ុនដែលបារាំងទើបតែទិញមកកាលពី ២ ឆ្នាំមុនហើយយកមកតម្កល់ទុកក្រែងល៎មានរឿងក្តីធំៗអាចប្រើការបានខ្ញុំធ្លាប់សាកល្បងបាញ់វាប៉ុន្មានដងនៅពេលរៀននៅក្រៅស្រុក ! បើដូច្នេះអាឌឺស៊ុនជាអ្នកមើលកែវយឹតខ្ញុំជាអ្នកបាញ់គ្រាប់បែកផ្សែង ! អ្នកទាំងអស់គ្នាកុំភ្លេចពាក់ម៉ាស់ការងារផ្សែងឲ្យបានល្អផង» ជុងហ្គុក
«បាទ លោកមេទ័ព»
«ចាប់ផ្តើមទៅ»
___________

   ក្រុមចោរនៅខណៈពេលនេះកំពុងតែអង្គុយជុំគ្នា ផឹកស៉ីសប្បាយត្បិតខ្លួនប្លន់លុយបានយ៉ាងច្រើនដោយមិនគិតខ្វល់ថានឹងមានទាហ៊ានតាមចាប់ខ្លួនឡើយដោយហេតុខ្លួនធ្លាប់រត់គេចពីដៃទាហ៊ានមិនក្រោមពីបីទៅបួនដង ហើយទាហ៊ានអស់នោះក៏ធ្វើអ្វីខ្លួនមិនកើត ។

អាឌឺស៊ុន ប្រើកែវយឹតសម្លឹងមើលទៅទីកន្លែងជុំវិញខ្លួនចោរដោយយកចិត្តទុកដាក់ឃើញថាពួកគេអង្គុយជាក្រុមប្រមាណជា ៥ ក្រុម ។

ជុងហ្គុក ឯណេះវិញក្នុងដៃកាន់កាំភ្លើងមានផ្សែង ក្រសែរភ្នែកមុតស្រួចដូចជាឥន្រ្ទីសម្លឹងមើលទៅទីតាំងចោរទោះជាយប់ប៉ុន្តែពន្លឺព្រះចន្ទនិងភ្លុកភ្លើងបង្ហាញឲ្យឃើញមនុស្សយ៉ាងច្បាស់ សកម្មភាពដែលពួកគេកំពុងសើច សប្បាយ ស៉ីចាយដោយការឆក់ប្លន់ពិតជាដុតកម្លោចឲ្យចិត្តជាទាហ៊ានដូចនាយឲ្យឆេះសន្ធោសន្ធៅ ។

រឿង: ម្ចាស់ស្នេហ៍ Montfort Where stories live. Discover now