ភាគ ១៦: ជាកូនសម្អប់

381 60 2
                                        

ឈានចូលមកក្នុងបន្ទប់ធ្វើការក៏ ជុងហ្គុក នៅព្រឺរសម្បុរមិនទាន់បាត់មិននឹកស្មានថានៅប្រទេសបារាំងនៅបន្តក៏លើកកូនស្រីឲ្យអ្នកមានឋានៈខ្ពង់ខ្ពស់ទៀតសោះ ។

ក្រាក...
«អ្នក...» បម្រុងនឹងសួរអ្នកណាហ៊ានមកបើកទ្វារបន្ទប់ទាំងមិនគោះតែក្រោយដឹងថាអ្នកណាទើបស្ងាត់មាត់វិញ ។
«ចង់ស្តីបន្ទោសឲ្យអូនមែនទេ?» ថេយ៉ុង
«ខ្ញុំស្មានថាជាអ្នកផ្សេង»
«បងមានបានមើលស្រីផ្សេងនៅខាងមុខឬអត់?»
«ស្រីណាខ្ញុំមិនដឹងទេ»
«មិនបាច់ធ្វើជាមិនដឹងទេអូនឮវ៉េលលីនិងអាឌឺស៊ុននិយាយហើយថាពេលចេញពីធ្វើការបងនឹងទៅរកស្រីៗអស់នោះជាពុំខាន» ជុហហ្គុក ជ្រួញចិញ្ចើមក្រោយឮ ថេយ៉ុង និយាយរ៉ាយរ៉ាប់ប្រាប់ខ្លួនដែលពាក្យទាំងអស់នោះសុទ្ធតែចេញពីមាត់របស់អ្នកដទៃ មិនមែនចេញពីមាត់នាយឡើយ ។
«ខ្ញុំទៅរកពួកគេធ្វើអី? ខ្ញុំមិនបានជាប់សាច់ឈាមអ្វីជាមួយពួកគេឯណាអូនកុំយកពាក្យសម្តីអ្នកដទៃមកគិត»
«មិនបាច់ខំប្រឹងលាក់អូនទេស្រីៗអស់នោះនៅក្មេងស្អាតបងច្បាស់ជាចាប់អារម្មណ៍»
«ទេ ! ខ្ញុំមានមនុស្សជាទីស្រឡាញ់ហើយមិនអាចទៅរកអ្នកផ្សេងបានទៀតទេអូនកុំគិតច្រើន ងងុយគេងឬអត់មិនបានគេងពេញមួយយប់ហើយគេងនៅលើសាឡុងនេះក៏បាន» ជុងហ្គុក ដើរទៅរកអ្នកឈរជិតទ្វារទាញគេឲ្យមកជិតតែ ថេយ៉ុង បែរក្រលាស់ដៃ ដើរគេចចេញដោយការអន់ចិត្តជាទីបំផុត ។  

«ថេយ៉ុង» ជុងហ្គុក ហៅឈ្មោះមាឌតូចដោយស្រែកអូសបន្លាយដើម្បីចង់សុំការយោគយល់ កុំខឹង កុំគុំគួនស្អប់នាយដូច្នេះ ។
«អូនខឹងបង» 
«កុំខឹងអីណាខ្ញុំមិនដែលស្រឡាញ់អ្នកណាដូចជាស្រឡាញ់អូនទេ អូនជាសង្សារដំបូងគេបង្អស់នៅក្នុងចិត្តខ្ញុំ» អាយុជិតចូលក្បាលបីហើយនាយមិនដែលទៅគិតខ្វល់រឿងស្នេហាស្នេហ៍ហឺត ចំណងរវាងមនុស្សពីរនាក់នោះទេលុះបានជួបប្រទះមាឌតូចអារម្មណ៍ចង់ថ្នាក់ថ្នម បីបម ច្រណែន អារម្មណ៍ផ្សេងៗទៀតលោតចូលពេញក្នុងខួរក្បាលនាយជឿជាក់ថាអ្នកធ្វើឲ្យខ្លួនកើតអារម្មណ៍អស់នោះមានតែមាឌតូចម្នាក់ប៉ុណ្ណោះ ។
«បងនិយាយគ្រាន់តែចង់ឲ្យអូនស្គប់ចិត្ត កុំខឹងបង កុំរករឿងបងប៉ុណ្ណឹងអូនដឹងហើយ មនុស្សប្រុសបែបនេះពេលជួបអ្នកណា ចង់បានអ្នកណាពាក្យអ្វីក៏និយាយចេញខណៈពេលដែរអស់ចិត្តហើយក៏ដើរចេញដោយមិនស្តាយស្រណោះ»
«មិនពិតទេ ! អូនចង់យកអ្នកដទៃមកប្រៀបធៀបជាមួយខ្ញុំៗស្រឡាញ់អូនចេញពីចិត្តមិនប្រដិត បើមិនស្រឡាញ់អូនខ្ញុំម្តេចនឹងតាមលួងលោមអូនបែបនេះ? ខ្ញុំអាយុជិត ៣០ ហើយមិនចង់យករឿងអស់នោះមកធ្វើជារឿងលេងសើចនាំឲ្យខាតពេលវេលាទេ» មួយម៉ាត់ណាក៏និយាយចេញមកដោយទឹកមុខមាំដែរហាក់ចង់បញ្ជាក់ថាគ្មានមួយពាក្យណាដែលខ្ជាក់ចេញមកជាពាក្យលេងសើចឡើយ ។
«បងស្រឡាញ់អូនពិតមែនអ្អេស៎?» មកទល់ពេលនេះ ថេយ៉ុង នៅតែសួរសំណួរដដែលគឺ "បងស្រឡាញ់អូនពិតមែនឬ?" ខ្លួនមិនដែលគិតថានឹងមានអ្នកមកច្បាស់លាស់នៅក្នុងរឿងស្នេហាត្រឹមអាយុប៉ុណ្ណឹងទេ វាជារឿងដែលពុំអាចទៅរួច ។
«ខ្ញុំប្រាកដជាស្រឡាញ់អូន ! អ្នកខ្លះគេនិយាយថាជីវិតមនុស្សខ្លីណាស់ដូច្នេះធ្វើអ្វីតាមអំពើចិត្តទៅប៉ុន្តែសម្រាប់ខ្ញុំដោយសារតែជីវិតមនុស្សយើងខ្លីនោះហើយទើបខ្ញុំមិនអាចប្រើជីវិតតាមតែចិត្តសប្បាយនោះទេ ពាក្យស្រឡាញ់មិនមែនចេះតែនិយាយមកងាយៗបានឡើយចេញពីមាត់ខ្ញុំព្រោះពាក្យថាស្រឡាញ់មួយម៉ាត់មិនមែនគ្រាន់តែនិយាយហើយក៏រួចទេអូនយល់ទេ?»

រឿង: ម្ចាស់ស្នេហ៍ Montfort Where stories live. Discover now