យប់យន់កាន់តែងងឹតជិតឈឹងមានតែសម្លេងខ្យល់និងសត្វយំរហឹមៗ ។ សម្លេងសម្រឹបជើងដើរក្រិបៗប៉ុន្តែមិនបានបង្ករឲ្យម្ចាស់បន្ទប់ភ័យខ្លាចនោះទេថ្វីបើគេស៊ាំជាមួយទិដ្ឋភាពបែបនេះទៅ ។
តុក តុក...សម្លេងនេះទៅវិញដែលបណ្តាលចិត្តឲ្យមាឌតូចភ័យញ៉ាប់ញ័រមើលទៅនាឡិកាតូចមួយដ៏ចំណាស់របស់ខ្លួនវាម៉ោងជិត ១០ យប់ទៅហើយតើអ្នកណាមកគោះទ្វារគេទៀត?
«ក្អឹក អ្នកណា?» ថេយ៉ុង ស្រែកពីក្នុងផ្ទះមកគេមិនហ៊ានចេញមកបើកទ្វារចុះបើបើកជាចោរ? ជាអ្នកចាប់ជម្រិត? គេខាំអណ្តាតស្លាប់ជាមិនខាន ។
«ជាបងទេ» សម្លេងរបស់មនុស្សដែលបោះបង់ខ្លួនចោលជិត ១ ថ្ងៃពេលនេះក៏បន្លឺឡើងម្តងទៀត ! ជុងហ្គុក បានប្តូរស័ព្ទនាមពីខ្ញុំមកជាបងតាំងពីព្រឹកមិញមកម្លេះថ្វីបើនាយមិនចង់ឲ្យមាឌតូចមានអារម្មណ៍ថាពួកគេទាំងពីរឃ្លាតឆ្ងាយពីគ្នាពេក ។
ក្រាក...
«បងមកធ្វើអី?» មាឌតូចឈរឱបដៃនៅមុខទ្វារសួរទៅកាន់អ្នកកាន់អីវ៉ាន់ពេញដៃដោយទឹកមុខក្រញ៉ូវនាយមករកអ្វីទាំងយប់អាធ្រាតដូច្នេះ ?
«បងយកអីវ៉ាន់មកឲ្យអូន» ជុងហ្គុក ញញឹមខ្ជឹបលើកស្បោងអីវ៉ាន់សំពីងសំពោងពេញដៃបង្ហាញទៅមាឌតូច ។
«អូនមិនបានឲ្យបងទិញទេ»
«ថ្ងៃនេះបងបានឡើងទៅទីក្រុងទើបឈាងចូលទិញអីវ៉ាន់ឲ្យអូនខ្លះដែរអូនសាកមើលបន្តិចទៅតើពេញចិត្តទេ?»
«ទៅជាមួយអ្នកណា?» ឆឹស ទៅដើរលេងយ៉ាងសប្បាយនៅមកនិយាយអួតអាងយ៉ាងមានសេចក្តីសុខទៀត ។
«ទៅជាប្អូនស្រីបង»
«ចុះអ្នកថើបថ្ពាល់បងកាលពីថ្ងៃមិញជាប្អូនស្រីបងដែរមែនទេ?»
«ពិតមែនហើយ ! អូនចង់ថាជាអ្នកណា? ឡហ្វេលជាប្អូនស្រីបង្កើតបងនាងមករកបងដល់អង្គភាពដើម្បីឲ្យជូនទៅទិញអីវ៉ាន់»
«ចូលមក» បន្ទាប់ពីជំរឿនសួរសំណួរទៅកាន់នាយអស់ចិត្តអស់ចង់ហើយទើបបើកផ្លូវឲ្យនាយដើរចូលមក ។ ជុងហ្គុក នាយមិនដឹងថាហេតុអ្វីបានជាមាឌតូចខឹងនាយដល់ថ្នាក់នេះទេ នាយពិតជាមិនដឹងថានាយធ្វើអ្វីខុសប៉ុន្តែនាយនឹងលួងលោម ។
«បងទិញខោអាវឲ្យអូន អូនសាកមើលទៅមើលថាល្មមទេ? ពេញចិត្តទេ? បងយកខ្នាតតូចជាងគេឲ្យ» ជុងហ្គុក និយាយទាំងស្នាមញញឹម នាយហាក់សប្បាយចិត្តដែលបានមើលថែមាឌតូច ។
«ទិញឲ្យអូនធ្វើអ្វីច្រើនម្លេះ?»
«បងឃើញអាវស្អាតៗគិតថាបើអូនស្លៀកពាក់វានឹងរឹតតែស្អាត»
«ហេតុអ្វីជឿកជាក់ថាមើលអូនស្លៀកពាក់វាទៅស្អាត? អូនជាអ្នកក្រ ប្រាក់ខែក៏តិចពាក់អាវថ្លៃៗគេនិយាយដើមអូនស្លាប់ហើយ»
«ប្រាប់គេទៅថាបងជាអ្នកទិញឲ្យអូន ! បងចង់ឃើញអូនស្លៀកពាក់ដែលបងទិញឲ្យ បងចង់ដឹងថាតើក្រសែរភ្នែកបងរើសខោអាវនេះត្រឹមត្រូវ»
«ហេតុអ្វីគួរឲ្យស្រឡាញ់ម្លេះ?» ថេយ៉ុង ចាប់ក្រសោបមុខនាយសឹមឱនទៅបឺតជញ្ចក់មាត់តាមចិត្តនឹកក្នាញ់ មិនដឹងមនុស្សអីផ្អែមល្ហែមដល់ថ្នាក់នេះ ។ បបូរមាត់ទាំងអស់កំពុងតែស្វាត់ស្វែង ប្រណាំងប្រជែងក្នុងការបឺតមាត់គ្នាប៉ុន្តែ ជុងហ្គុក មិនហ៊ានប្រើកម្លាំងខ្លាំងៗខ្លាចថានឹងធ្វើឲ្យមាឌតូចឈឺ ។
YOU ARE READING
រឿង: ម្ចាស់ស្នេហ៍ Montfort
Romanceស្នេហារវាងកូនប្រុសត្រកូលអ្នកមានម៉ុងហ្វត ជាមួយនិងកំលោះតូចមកពីត្រកូល ឌូវ៉ាល់
