ភាគ៦០:ទៅបានហើយកូន

2.9K 552 109
                                        

កន្លះឆ្នាំក្រោយការស្លាប់របស់ម្ចាស់ស្រី

ទោះបីជាលោកម្ចាស់ធំគាត់បញ្ចុះបញ្ចូលកូនប្រុសបានសម្រេចទាំងដែលពាក្យទាំងនោះគ្រាន់តែប្រយោគមុសានិងអាត្មានិយមក៏ដោយចុះ គាត់អាចប្រើអំណាចនិងភាពជាឪពុកដើម្បីកុហកកូននិងបង្គាប់បញ្ជាកូនចៅគ្រប់គ្នាអោយបិទមាត់ក្នុងរឿងនេះតែគាត់មិនអាចកុហកចិត្តខ្លួនឯងបាននោះឡើយ​ សេចក្តីស្នេហាដែលមានចំពោះភរិយានៅតែមិនអាចថមថយសេចក្តីសោកស្តាយនិងកំហឹងខឹងឈឺចិត្តដែលភរិយាជាទីស្រលាញ់សុខចិត្តស្លាប់ក៏មិនត្រលប់មករស់នៅក្នុងរង្វង់ដៃគាត់ដូចដើម...ភរិយាគាត់ស្លាប់ទៅហើយតើគាត់រស់នៅមានន័យអ្វីទៀតទៅ?វាក៏កន្លងទៅជិតកន្លះឆ្នាំទៅហើយតែស្ថានភាពផ្លូវចិត្តគាត់ហាក់មិនប្រសើរឡើងទាល់តែសោះ

«ល្អហើយដែលឯងចេះគិតជ្រើសផ្លាស់មករៀននិងរស់នៅទីនេះវិញ»

«ខ្ញុំគ្រាន់តែចង់សម្រាលបន្ទុកប៉ាខ្លះ»លោកម្ចាស់ងក់ក្បាលក្អកតិចៗសឹមងើបមុខទៅសម្លឹងមើលកូនប្រុស

«រឿងរបស់អាចង្រៃនោះយ៉ាងម៉េចហើយ?រកឃើញវាដែរឬអត់?»

«នៅមិនទាន់ឃើញទេ តែខ្ញុំបញ្ជូនមនុស្សបន្ថែមទៅហើយ»

«ពីពេលនេះទៅយើងសង្ឃឹមលើឯងទាំងស្រុងហើយ កុំដាច់ខាតអោយការលះបង់របស់យើងទៅជាអាសារបង់!ត្រូវធ្វើជាគោលជំហរគ្រួសារបន្ទាប់ពីយើងស្តាប់ទេ?»

«ខ្ញុំនឹងព្យាយាម ​មិនអោយលោកប៉ាត្រូវនឿយចិត្តទៀតទេ»នាយបាត់បង់ម្តាយម្នាក់ទៅហើយ ដូច្នេះហើយអ្វីដែលអាចធ្វើអោយឪពុកសប្បាយចិត្តនិងមានមោទនភាពជាងមុនបាននាយនឹងធ្វើវាអោយអស់ពីលទ្ធភាពដែលមាន

ស្តាប់បានចម្លើយសមចិត្តគាត់ហើយទើបបក់ដៃអោយគេចេញទៅដំណាលនិងវីលៀមដែលទើបនឹងយកឯកសារមកអោយគាត់ពិនិត្យប្រាប់ថាគាត់ចង់នៅតែម្នាក់ឯង

«មួយរយ:នេះលោកប៉ាមិនសូវទៅក្រុមហ៊ុនទេហ្ហេស?»ចេញពីបន្ទប់ធ្វើការឪពុកនាយក៏ងាកមកជជែកជាមួយមនុស្សជំនិតវិញ

«បាទ...មួយរយ:នេះលោកម្ចាស់មិនសូវទៅពិនិត្យការងារនៅក្រុមហ៊ុនទើបត្រូវបញ្ជូនអោយគាត់ពិនិត្យពីផ្ទះទៅវិ-»

[តំណែងក្នុងបេះដូងបង]  COMPLETE✔️Where stories live. Discover now