គ្រប់គ្នាស្ងាត់ក្រោយសម្លេងកាំភ្លើងផុតរលត់ទៅ ថេយ៉ុងទន់ជង្គង់ចុះដួលទៅដីព្រោះភ័យនឹងសម្លេងកាំភ្លើងតែបើកភ្នែកឡើងមកក្រោយមិនបានឃើញថាគេកើតអីព្រោះមុននេះនាយបាញ់បញ្ឆិតត្រចៀកបន្លាចគេប៉ុណ្ណោះគ្រប់គ្នាក៏ហាក់ស្រឡាំងកាំងបន្តិចតែក៏ដកដង្ហើមធូរទ្រូងដែលនាយមិនចិត្តក្តៅ
"លោក-"
ផឹប!!
"ថេយ៉ុង/អ្នកប្រុស!"ពួកគេភ្លាត់សម្លេងបន្តិចដែរពេលជេឃេអុកក្បាលថេយ៉ុងមួយកាណុងកាំភ្លើងខ្លាំងគួរសមដែរអោយគេសន្លប់ដួលចូលមកក្នុងរង្វង់ដៃគេរងរបួសហូរឈាមរឹមៗមកត្រង់ចិញ្ចឹមដែរតែមកពីគេគ្មានថ្នាំងងុយនៅជាប់ខ្លួនដូច្នេះនេះជាជម្រើសល្អបំផុតក្នុងការអោយគេសន្លប់
"ល...លោកម្ចាស់"លោកហ្វីឡិចព្យាយាមវារទៅរកកូនដែលពេលនេះបាត់មាត់បាត់កនិងត្រូវជេឃេលើកបីឡើងមកក្នុងដៃរបស់នាយ
គេចង់យកកូនគាត់ទៅណាទៀតហើយ?
"ល្ងាចនេះប៉ុណ្ណឹងសិនទៅ!"នាយដកភ្នែកលែងសម្លឹងមើលអ្នកសន្លប់បន្តងាកមកប្រាប់កូនចៅនិងមនុស្សជំនិតបោះកាំភ្លើងចុះទៅដី
"ច...ចុះពួកគេនោះ?"
"ឃុំទុកសិនទៅកុំទាន់អោយងាប់! យើងនឹងត្រលប់មកពេលក្រោយ!"គ្រប់គ្នាអោនមុខបន្តិចជូនដំណើរនាយចាកចេញទៅ មុននឹងគ្រាហ៏លើករាងកាយលោកហ្វីឡិចដែលដេកដួលលើស្មៅនាំទៅយកគ្រាប់កាំភ្លើងដែលបៀមក្នុងសាច់គាត់នោះចេញ របួសដោយគ្រាប់នេះត្រូវតែហៅពេទ្យអោយមកព្យាបាលមិនអាចទុកអោយគាត់ស្លាប់បានឡើយ មិនមែនមកស្លាប់ពេលនេះ
"...."គាត់បានត្រឹមបង្ហូរទឹកភ្នែកស្ងាត់ៗឈឺមុខរបួសផងឈឺចិត្តផងពេលនេះគ្រប់យ៉ាងដែលគាត់បានរៀបត្រូវបានរលាយថែមទាំងនាំវីលៀមមករងទុក្ខជាមួយថែមទៀត
គាត់ជាមនុស្សដែលមិនបានការ!ការពារប្រពន្ធកូននិងមនុស្សជុំវិញខ្លួនមិនបានផងតើរស់នៅបន្តមានន័យអ្វីទៀតទៅ?
ម៉ោង៣:២៥នាទីទាបភ្លឺ
ភូមិគ្រិះក្រេស៏តុន
វ៉ាន់នេស៏សាស្ពាយកាបូបពេទ្យចេញពីបន្ទប់លោកម្ចាស់មកវិញទាំងស្ងាបផងអីផង នាងកំពុងគេងក៏ប្រែជាត្រូវនាយខលដាស់អោយរៀបចំខ្លួនមកភ្លាមៗមកមើលរបួសអោយថេយ៉ុង...យូរៗទៅនាយតូចចង់ក្លាយជាអ្នកជំងឺប្រចាំរបស់នាងទៅហើយ
VOUS LISEZ
[តំណែងក្នុងបេះដូងបង] COMPLETE✔️
Roman d'amour«រវាងផ្អែមនិងល្វីង មួយណាទៅដែលជាបង?» ប្រលោមលោកបរទេសបែបប្រឌិត content warning: omegaverse, mature scenes,names, the character, places name and story situation were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
![[តំណែងក្នុងបេះដូងបង] COMPLETE✔️](https://img.wattpad.com/cover/401440724-64-k708232.jpg)