ជេឃេមិនបានរករឿងខ្លួនច្រើនអីណាស់ណា ក្រៅពីបង្ខំអោយហូបបបរនិងចាប់អូសខ្លួនទៅងូតទឹកផ្លាស់សម្លៀកបំពាក់ថ្មីនាយក៏បណ្តោយអោយខ្លួនគេងនិងចាកចេញទៅណាតក៏មិនដឹង ថេយ៉ុងមិនបានចាប់ភ្លឹកនោះទេថាគេទៅណានោះសុំត្រឹមតែពេលនេះនាយនៅអោយឆ្ងាយពីខ្លួនទៅបានហើយ ព្រោះមានតែពេលដែលពួកគេនៅឆ្ងាយគ្នានោះទេទើបមិនសូវបង្ករបួសស្នាមផ្លូវចិត្តមកកាន់គ្នាច្រើនជាងនេះ
បន្ទប់សៀវភៅនិងគំនូរ
សម្តីរបស់អេឌ្រៀនភ្ញោចការសង្ស័យរបស់នាយឡើងមកខ្លះដែលតម្រូវអោយគេឡើងមកជាន់ខាងលើសម្តៅមកបន្ទប់ដែលអ្នកម៉ាក់ចូលចិត្តនៅកាលពីមុន...វាជាង១០ឆ្នាំហើយដែលនាយមិនចូលទៅក្នុងនោះត្បិតអីអនុស្សាវរីយ៏ដែលមានជាមួយម្តាយច្រើនពេក គ្រាន់តែដើរមកឈរនៅនឹងមាត់ទ្វារនេះនាយក៏ពិបាកធ្វើចិត្តណាស់ទៅហើយ វាជាអតីតកាលដ៏គួរអោយចងចាំមួយដែលនាយតែងតែលួចបង្ហើបទ្វារចូលលួចមើលគាត់អង្គុយអានសៀវភៅហើយគាត់ក៏នឹងបក់ដៃហៅនាយអោយចូលទៅអង្គុយលេងជាមួយ ស្តាប់តន្រ្តីនិងជជែកគ្នាពីរឿងជាច្រើន។ ជេឃេញញឹមតិចៗនឹករលឹកដល់រឿងចាស់ៗទាំងដកដង្ហើមធំបន្ធូរអារម្មណ៏ណែនក្នុងទ្រូងសន្សឹមលូកដៃកាច់ទ្វារចូលទៅ
គ្រប់យ៉ាងនៅតែដដែល...បាត់តែម្ចាស់បន្ទប់ប៉ុណ្ណោះការចងចាំចាស់ៗក៏ចេះតែហូរចូលមកមិនឈប់សោះ
«ជុងហ្គុកកើតអីហ្ហឹមកូន?ចូលមកក្បែរម៉ាក់ទៅមើល៏»ឃើញកូនកម្លោះវ័យ១៩ឆ្នាំបង្ហើបទ្វារលួចមើលគាត់ ម្ចាស់ស្រីបិទសៀវភៅចុះបក់ដៃហៅអោយចូលមកក្បែរ
«អត់មានអីទេម៉ាក់ ខ្ញុំមកកំដរម៉ាក់ធម្មតាមិនប៉ុន្មានថ្ងៃទៀតខ្ញុំឡើងយន្តហោះទៅរៀនបន្តឯមហាវិទ្យាល័យទៅហើយ»
«ឆ្នាំទីមួយប្រហែលជាកូនមិនទាន់ទម្លាប់បន្តិចទៀតលែងអីហើយណា»
«បាទ»ស្នាមញញឹមអ្នកជាម្តាយចាប់ធ្លាក់ចុះពេលឃើញថ្ពាល់ម្ខាងរបស់កូនប្រុសឡើងជាំពេលលើកដៃប៉ះស្មាររបស់កូនឃើញគេភ្ញោចខ្លួនគេចទើបគាត់វែកអាវស្បែកក្រៅពណ៏ខ្មៅរបស់កូនមើលឃើញស្នាមជាំក្រហមដូចត្រូវវាត់នឹងវត្ថុរឹង
ESTÁS LEYENDO
[តំណែងក្នុងបេះដូងបង] COMPLETE✔️
Romance«រវាងផ្អែមនិងល្វីង មួយណាទៅដែលជាបង?» ប្រលោមលោកបរទេសបែបប្រឌិត content warning: omegaverse, mature scenes,names, the character, places name and story situation were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
![[តំណែងក្នុងបេះដូងបង] COMPLETE✔️](https://img.wattpad.com/cover/401440724-64-k708232.jpg)