ចំណាយពេលជិតមួយម៉ោងទើបអាចនាយតូចតែងខ្លួនរួចរាល់និងចុះមកខាងក្រោមមកជួបអ្នកដែលអង្គុយលើសាឡុងបន្ទប់ទទួលភ្ញៀវរង់ចាំខ្លួន នាយតូចពាក់អាវយឺតពណ៏សគ្របដោយអាវសឺមីដៃវែងពណ៏ផ្ទៃមេឃស្រាលមួលដៃអាវត្រឹមដើមដៃជាមួយខោពណ៏ទឹកដោះគោក្រោមជង្គង់បន្តិចសាកសមជាឈុតមកដើរលេងតាមមាត់ឆ្នេរ រូបរាងកាយគេតូចគួរអោយចង់ថ្នាក់ថ្នមក្នុងដៃធ្វើអោយស្លៀកអីក៏ឃើញស្អាតឃើញគួរអោយស្រលាញ់
"ពួកយើងទៅបានឬនៅ?"ឃើញនាយអង្គុយមើលខ្លួនមិនដាក់ភ្នែកបែបនេះគេក៏ភ័យនិងហាក់ធ្វើខ្លួនមិនត្រូវដូចគ្នាទើបនិយាយតឿនឡើងមក
ចិត្តដែលកំពុងភ័យស្រាប់ក៏ប្តូរជាលោតញាប់ភ័យខ្លាំងលើសមុនពេលអ្នកដែលអង្គុយធ្វើមុខស្មើរក៏ស្រាប់តែប្តូរមកជាចងចិញ្ចើមចូលគ្នាបង្ហាញពីការមិនពេញចិត្តរឿងអ្វីមួយមុននឹងងើបឈរឡើងដើរសម្តៅមករកខ្លួនជាហេតុតម្រូវអោយថេយ៉ុងត្រូវថយជំហានគេចតែគេចមិនទាន់ពេលកដៃខ្លួនត្រូវបានគេចាប់ជាប់ ចង្ការរបស់ខ្លួនក៏ចាប់ផ្ងើយឡើងប្រឈមនឹងនាយ
"ថ្ងាសទៅត្រូវនឹងអីមក?"មុននេះពេលជួបមុខនិយាយគ្នាមិនឃើញមានអ្វីឯណា? ម៉េចក៏ពេលនេះមានស្នាមជាំនៅលើថ្ងាសផ្នែកខាងស្តាំរបស់គេទៅវិញ
"ខ្ញុំបុកក្បាលនឹងទ្វារពេលបើកចេញពីបន្ទប់ទឹកគ្មានអ្វីនោះឡើយ"ថេយ៉ុងតបបែបធម្មតាសឹមថយខ្លួនគេចចេញពីការចាប់និងប៉ះរបស់ជេឃេក្រោយស្ងាត់នឹកគិតមួយស្របក់ទើបនឹកឃើញបានថាមកពីមូលហេតុអីតែមើលទៅនាយដូចជាចង់ម៉ួម៉ៅលើសដើមទៀតពេលស្តាប់ចម្លើយខ្លួនហើយ
គេមិនបានកុហកឯណាព្រោះពិតជាបានបុកក្បាលនឹងទ្វារពិតមែន គ្រាន់តែមិនបានប្រាប់អោយអស់ថាមកពីចង់លបស្តាប់ការសន្ទនាតាមទូរស័ព្ទរបស់នាយ
"លោកឈប់សិន!ចង់នាំខ្ញុំទៅណា?"ថេយ៉ុងចងចិញ្ចើមចោទសួរសំណួរដែលគ្មានចម្លើយត្រលប់មកវិញក្រោយត្រូវបានគេអូសត្រណាត់ត្រណែងចង់នាំខ្លួនអោយមកអង្គុយលើសាឡុងវិញ ក្រែងពួកគេត្រូវចេញទៅពេលនេះមិនអញ្ចឹង?
"ម៉េចមិនឆ្លើយនឹងខ្ញុំ?ជុងហ្គុក?"គេបានត្រឹមសម្លឹងមើលអ្នកដែលដើរចេញទៅណាក៏មិនដឹងទាំងចម្ងល់ពេញក្នុងខួរក្បាលមុននឹងត្រូវបានរសាយចម្ងល់មកវិញខ្លះនៅពេលឃើញនាយត្រលប់មកវិញជាមួយប្រអប់ថ្នាំមកអង្គុយក្បែរខ្លួន
YOU ARE READING
[តំណែងក្នុងបេះដូងបង] COMPLETE✔️
Romance«រវាងផ្អែមនិងល្វីង មួយណាទៅដែលជាបង?» ប្រលោមលោកបរទេសបែបប្រឌិត content warning: omegaverse, mature scenes,names, the character, places name and story situation were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
![[តំណែងក្នុងបេះដូងបង] COMPLETE✔️](https://img.wattpad.com/cover/401440724-64-k708232.jpg)