"អូនគិតមិននិយាយរកយើងរហូតឬ?"ជេឃេចោទសួរដាក់ចង្ការកើយលើស្មារអ្នកដែលអង្គុយអោបជង្គង់លើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវបែរមុខទៅបង្អួចខឹងនាយឡើងយំខ្លួនឯងទឹកភ្នែកជោគថ្ពាល់អស់ បបូរមាត់ឡើងហើមក្រហមនិងដាច់រលាត់បន្តិចព្រោះហេតុការណ៏មុននេះ
ក្រោយត្រូវនាយចាប់សង្គ្រប់ថើបសឹងស្រូបព្រលឹងខ្លួននៅក្នុងបន្ទប់អាហារនោះហើយថេយ៉ុងគ្មានអារម្មណ៏ចង់នៅទីនេះបន្តឡើយ គេចង់ចាកចេញត្រលប់ទៅខុនដូខ្លួនវិញក៏កាន់តែមិនចង់នៅក្បែរនាយទៀត តែចេញមិនរួចកាលបើគេចាប់អោបនឹងពាំងមិនអោយទៅណាបាន ប្រាប់ថាទុកអោយគេជាអ្នកជូនទៅដោយផ្ទាល់ហើយពេលដែលខ្លួនបម្រុងនឹងប្រកែកក៏ត្រូវបញ្ឈប់ខ្លួនឯងវិញនៅពេលឃើញទឹកមុខស្មើៗរបស់គេហើយ ក៏ហើបមាត់និយាយមិនបានខ្លាចថាគេនឹងធ្វើរឿងមុននេះទៀត
"បើនៅតែមិននិយាយ មិនចាំបាច់ចេញទៅណាទេសង្ងំជាមួយយើងក្នុងនេះហើយ"ថេយ៉ុងងាកមុខមកសម្លក់មុខគេនិងព្យាយាមរើខ្លួនគេចចេញនិងបែរមុខមកប្រឈមនឹងនាយ
"លោកបង្ខំខ្ញុំម្លឹងហើយចង់អោយខ្ញុំនិយាយរកលោកទៀតឬ?ទោះលោកគិតបែបណាមកលើខ្ញុំក៏ដោយលោកគ្មានសិទ្ធធ្វើលើសលួសមកកាន់ខ្ញុំនោះឡើយ លុះត្រាខ្ញុំអនុញ្ញាតជាមុនសិន"អ្នកស្តាប់លឺបានត្រឹមមិនមាត់ នាយថែមទាំងទាញចង្កេះខ្លួនមកអោបលើកអោយអង្គុយច្រកគៀវលើភ្លៅវិញ
"ចុះបើបែបនេះមិនហៅថាលើសលួសទេត្រូវទេ?គ្រាន់តែអង្គុយអោយយើងអោប ម្យ៉ាងនៅតុបាយមុននេះក៏មិនឃើញអូនមានបញ្ហាអ្វី...លើកលែងពេលយើងចាប់អូនបឺតមាត់"
"កុំផ្គើនខ្ញុំជេឃេ!"
"មិញនេះយើងហួសហេតុ តែព្រោះយើងពេញចិត្តអូនខ្លាំង ទប់អារម្មណ៏មិនបាន...ថេយ៏ត្រូវយល់ពីយើងថាយើងចង់បានអូនមកក្នុងដៃកម្រិតណា"
"នៅតែមិនមែនជាអ្វីដែលលោកត្រូវធ្វើបែបនេះមកកាន់ខ្ញុំ"ជេឃេញោចស្នាមញញឹមគែមមាត់បន្តិចចាប់ចុងចង្ការអ្នកដែលងាកមុខចេញពីគេអោយមកប្រឈមនឹងនាយវិញ
"បើដូច្នេះអូនអាចចំណាយពេលនេះស្វែងយល់ពីចិត្តយើងក៏បាន មុននឹងសម្រេចចិត្តថាគួរទទួលយើងឬអត់"
YOU ARE READING
[តំណែងក្នុងបេះដូងបង] COMPLETE✔️
Romance«រវាងផ្អែមនិងល្វីង មួយណាទៅដែលជាបង?» ប្រលោមលោកបរទេសបែបប្រឌិត content warning: omegaverse, mature scenes,names, the character, places name and story situation were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
![[តំណែងក្នុងបេះដូងបង] COMPLETE✔️](https://img.wattpad.com/cover/401440724-64-k708232.jpg)