ចាំយូរទៅក៏ចេះតែយូរទៅមិនឃើញកូនមកសោះដល់លោកហ្វីឡិចអង្គុយលែងស្ងៀមងាកទៅមើលអ្នកមីងអាន់ណាដែលមានទឹកមុខមិនខុសពីគាត់ប៉ុន្មាន
"ខលទៅគេទៅមើល៏អាន់ណា ស្មាននេះហើយម៉េចក៏មិនទាន់ឃើញមកទៀតអញ្ចឹង?"អ្នកមីងអាន់ណាងក់ក្បាលលូកដៃយកទូរស័ព្ទចុចខលទៅឃើញថាចូលប៉ុន្តែមិនមានមនុស្សទទួលបែបនេះមកពីរបីដងទើបងាកមកមើលគាត់វិញ
"ខលមិនចូលទេលោកប្រុស"លោកហ្វីឡិចមិនមាត់តែគាត់បុកពោះមិនស្រួលបណ្តើរៗទៅហើយខ្លាចថាវាដូចអ្វីដែលគាត់កំពុងគិតនោះទេ
"ទៅតាមគេទៅមើល៏"
"ចាស"អ្នកមីងអាន់ណាងើបបម្រុងនឹងបើកទ្វារចូលតែក៏មានមនុស្សបើកចូលមកជំនួស ជាមនុស្សប្រុសឈ្លៀតឈុតខ្មៅពីរបីនាក់ចូលមក
"រកកូនហ្ហេស?"ហ្សេនផ្អៀងមុខញញឹមសម្លឹងមើលលោកហ្វីឡិចដែលប្រែទឹកមុខបន្តិចទំនងជាគិតបានហើយថាពេលនេះកូនគាត់នៅឯណា
"ពួកឯងយកកូនយើងទៅអញ្ចឹងហ្ហេស?"
"អ្នកប្រុសជាមនុស្សរបស់ក្រេស៏តុនមូលហេតុអីដែលគាត់ត្រលប់ទៅរកលោកម្ចាស់មិនបាន?"
"កូនយើងមិនមែនជាមនុស្សរបស់គេ!យើងនឹងទៅយកមកវិញ!"
"លោកគិតថាសមត្ថភាពលោកនៅតែអាចបុកសម្រុកទៅជួយអ្នកប្រុសបានទៀតឬ?យល់ល្អបើមិនចង់អោយមនុស្សដែលលោកស្រលាញ់មានបញ្ហាគួរតែនៅអោយបានស្ងៀមៗ"ឃើញថានិយាយហើយគាត់នៅតែមិនស្តាប់នៅតែចង់ងើបទើបហ្សេនចូលមកចាប់សង្កត់ស្មារគាត់ចុះដេកទៅវិញ
"លោកប្រុស!!"
"ទៅហើយក៏មិនបានអី បើខ្ញុំជាលោកខ្ញុំគួរតែពិចារណាថាខ្លួនឯងគួរនិយាយបែបណាពេលប្រឈមមុខជាលោកម្ចាស់អោយគាត់លែងប្រពន្ធកូនខ្ញុំជាជាងទៅធ្វើអោយគាត់ឃ្នើសចិត្តបែបនេះ"ហ្សេនអាក់បន្តិចមុននឹងសើចឡើងមក
"តែថាខ្ញុំម៉េចនឹងអាចដូចលោកទៅ?ខ្ញុំមិនដែលមិនមានគំនិតថោកទាបដូចលោកអញ្ចឹងផង"
"បានហើយ!នាំគ្នាចាកចេញអោយអស់ទៅ ចង់ឃើញគាត់វេទនាប៉ុណ្ណាទៀតទើបសមចិត្តអ្នកទាំងអស់គ្នា?"
أنت تقرأ
[តំណែងក្នុងបេះដូងបង] COMPLETE✔️
عاطفية«រវាងផ្អែមនិងល្វីង មួយណាទៅដែលជាបង?» ប្រលោមលោកបរទេសបែបប្រឌិត content warning: omegaverse, mature scenes,names, the character, places name and story situation were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
![[តំណែងក្នុងបេះដូងបង] COMPLETE✔️](https://img.wattpad.com/cover/401440724-64-k708232.jpg)