ភាគ១០:ចាកចេញនៅចុងខែនេះ?

2.8K 327 34
                                        

ពីរសប្តាហ៏កន្លងផុត

វាក៏អាចរាប់បានថាពីរអាទិត្យទៅហើយចាប់តាំងពីថ្ងៃដែលប៉ាខ្លួនចូលមន្ទីរពេទ្យនោះមក លោកហ្វីឡិចគាត់បានដឹងខ្លួនកាលពីសប្តាហ៏មុនដូចគ្នាហើយពេលដែលថេយ៉ុងសួរនាំគាត់ ក៏គាត់បានប្រាប់ដែរថាត្រូវបានចោរប្លន់អំឡុងពេលចេញពីផ្ទះមិត្ត....បានឪពុកអះអាងបែបនេះថេយ៉ុងជឿដោយលែងសង្ស័យអ្វីបន្តទៀតមិនបានដឹងឡើយថាលោកហ្វីឡិចព្រមព្រៀងគ្នាជាមួយភរិយាលាក់រឿងនេះពីថេយ៉ុងបន្តនិងរកវិធីបញ្ជូនគេរត់គេចចេញពីក្រេស៏តុនដោយមិនអោយនាយយកគេជាលក្ខខណ្ឌក្នុងការវាយបកមកកាន់គាត់បន្តទៀតសមនឹងពេលនេះគាត់បានធូរស្រាលច្រើនជាងមុននិងអាចត្រលប់មកផ្ទះវិញបានទើបគិតថាវាគួរតែដល់ពេលដែលត្រូវចាត់ចែងហើយ

"ប៉ាសម្រាកសិនក៏បានដែរ ចាំខ្ញុំរំងាស់ស៊ុបមកជូនលោកប៉ាបានពិសារ"ពេលគ្រាហ៏គាត់ចូលមកខាងក្នុងផ្ទះអោយបានអង្គុយស្រួលបួលហើយគេក៏បម្រុងនឹងចាកចេញទៅចង្ក្រានបាយមុននឹងត្រូវឈប់បន្តិចសិននៅពេលឪពុកឃាត់អោយអង្គុយ​ប្រាប់ថាមានរឿងចង់និយាយជាមួយ

"ប៉ាគិតចង់នឹងទិញផ្ទះថ្មីនៅតំបន់ជាយក្រុងមួយក្នុងប្រទេសB ថេយ៏អាចទៅស្នាក់នៅមើលការខុសត្រូវនៅទីនោះមួយរយ:បានឬអត់កូន?"គាត់មិននិយាយបញ្ចុះបញ្ចូលអោយគេត្រូវតែនៅ តែធ្វើជាដេញអោយគេទៅមើលការខុសត្រូវជំនួសវិញហោចណាស់អោយតែគេព្រមចេញទៅសិនមានសុវត្ថិភាពហើយគាត់នឹងសម្រេចចិត្តនិយាយរឿងគ្រប់យ៉ាងប្រាប់គេដោយខ្លួនឯង

"ទិញបានឆ្ងាយល្អម្ល៉េសប៉ា?ម៉េចបានមិនទិញនៅទីនេះវិញទៅ?"ថេយ៉ុងចងចិញ្ចើមសម្លឹងឪុកដែលសើចតិចៗសឹមបន្លឺឡើង

"ក្រែងនោះជាប្រទេសដែលកូនចង់ទៅនៅមិនអញ្ចឹង? កូនធ្លាប់ប្រាប់ប៉ានិងម៉ាក់ចូលចិត្តអាកាសធាតុទីកន្លែងនៅទីនោះទើបគិតថាទិញផ្ទះជាអំណោយដល់កូនគឺល្អបំផុត តទៅមុខកូនអាចទៅរស់នៅទីនោះរហូតក៏បាន"

"មែនហើយ...ម្យ៉ាងទៅនៅទីនោះក៏ល្អណាស់ដែរ ព្រោះពួកយើងក៏គ្រោងនឹងបើកហាងអាហាររបស់យើងនៅទីនោះពង្រីកមុខជំនួញគ្រួសារចំណែកកូនក៏អាចបើកហាងសៀវភៅនៅទីនោះបានដូចគ្នា"

[តំណែងក្នុងបេះដូងបង]  COMPLETE✔️Where stories live. Discover now