ភាគ៨:លោកចង់បានអ្វី?

2.9K 343 24
                                        

ភូមិគ្រិះអាមីឡា 

"បង...មកញ៉ាំអាហារពេលព្រឹកសិនមក"លោកស្រីធឺរីសសាងាកមកហៅស្វាមីដែលទើបនឹងចុះមកដល់ពីជាន់ខាងលើអោយគាត់បានទទួលទានអាហារខ្លះ ត្បិតជិតមួយខែមកនេះគាត់ក៏សង្កេតឃើញថាទឹកមុខស្វាមីគាត់តែងតែបង្ហាញនូវសេចក្តីកង្វល់ អាហារក៏មិនបានពិសារទៀងទាត់ទៅតាមនោះដូចគ្នា 

"កូនថាយ៉ាងម៉េចដែរអូនរឿងដែលរើមកស្នាក់នៅទីនេះវិញ?"គាត់ដាក់ខ្លួនអង្គុយក្បែរភរិយា និងលើពែងកាហ្វេរមកក្រេបតិចៗ 

"មិនទាន់បាននិយាយអ្វីនៅឡើយទេ កូនប្រាប់ថាចាំគិតមើលសិន"ស្តាប់លឺហើយគាត់ក៏ដកដង្ហើមធំលាន់សូរហ៊ឹកទម្លាក់ពែងចុះវិញ 

"បងមិនចង់បណ្តោយអោយកូននៅខាងក្រៅម្នាក់ឯងនោះឡើយ ក្រេស៏តុនមានភ្នែកមានច្រមុះសឹងតែគ្រប់ទីកន្លែងបងបារម្ភណាស់"លោកស្រីធឺរីសសាបានត្រឹមព្យាយាមញញឹមលូកមកចាប់កាន់ដៃស្វាមីជាការផ្តល់កម្លាំងចិត្ត

"អូននឹងខលសួរនាំគេម្តងទៀត បងកុំទាន់អាលបារម្ភពេកអីណា"លោកហ្វីឡិចញញឹមងក់ក្បាលយល់ព្រមជាមួយប្រពន្ធមែនតែក្នុងចិត្តគាត់មិនបានធម្មតាដូច្នេះឡើយ កាលដែលក្រេស៏តុនស្ងាត់មិនបង្ហាញសកម្មភាពអ្វីទាំងដែលកន្លងមកព្យាយាមតាមស្វែងរកវត្តមានគ្រួសារគាត់សឹងតែក្រឡាប់ប្រទេស គាត់មិនជឿនោះឡើយថាជេឃេនឹងព្រមលើកលែងហើយធ្វើដូចជាមិនដឹងរឿងរ៉ាវអីនោះ

"បងគ្រោងនឹងទៅជួបគេ"

"ជួបនរណា?"

"លោកប្រមុខក្រេស៏តុន! បងនឹងទៅនិយាយជាមួយគេដោយផ្ទាល់...បើថាគេខឹងគុំណាស់អោយគេចាត់ការត្រឹមបងម្នាក់បានហើយ បងសុខចិត្តស្លាប់ក៏មិនអោយគេយកថេយ៉ុងមកពាក់ព័ន្ធនឹងរឿងនេះឡើយ" 

"គិតចង់ទៅពេលណាដែរ?បើបងទៅ អូននឹងទៅជាមួយបង" 

"មិនទាន់ច្បាស់ទេថានឹងទៅពេលណា តែបងមិនអោយអូនទៅជាមួយឡើយបងធ្វើអោយគេកំព្រាម្តាយកំព្រាឪពុក ត្រលប់ទៅជួបក៏មិនប្រាកដថាគេនឹងជិតល្អព្រមអោយបងរួចខ្លួនមកវិញឬអត់ផង"

"បើអញ្ចឹងបងប្រថុយទៅធ្វើអី...បើបងកើតអីអូននិងកូនគិតយ៉ាងម៉េច?"

[តំណែងក្នុងបេះដូងបង]  COMPLETE✔️Where stories live. Discover now