ភាគ៩:អូនពូកែសង្ស័យដល់ហើយ!

2.9K 363 44
                                        

ព្រះអាទិត្យចាប់ផ្តើមអស្តង្គតម្តងបន្តិចៗរហូតដល់លិចបាត់ស្រមោលឈឹងបន្សល់ត្រឹមផ្ទៃមេឃពណ៏ខ្មៅងងឹតអាប់រស្មី ពពកខ្មៅបាំងបិតសឹងតែមិនអាចមើលឃើញពន្លឺព្រះចន្ទបានច្បាស់ យប់ណាស់ទៅហើយលោកស្រីធឺរីសសានៅតែមិនអាចទាក់ទងទៅកាន់ស្វាមីរបស់គាត់បានទៀត មិនមែនគាត់មិនដឹងថាពេលនេះស្វាមីគាត់នៅឯណាទេគ្រាន់តែមុននេះមានទូរស័ព្ទខលចូលមកពីអេឌ្រៀនដែលខលមកគម្រាមគាត់ ថាបើសិនជាគាត់ធ្វើខ្លួនឆ្លេឆ្លា បុកសម្រុកទៅភូមិគ្រិះក្រេស៏តុនម្នាក់ទៀតឬមួយក៏នាំថេយ៉ុងទៅជាមួយ នោះគេមិនធានា​អាយុជីវិតស្វាមីគាត់នោះឡើយ

និយាយតែប៉ុណ្ណឹងគាត់ដឹងបាត់ទៅហើយថាស្វាមីគាត់ត្រូវបានចាប់ទុក ចិត្តជាប្រពន្ធគាត់ចង់ទៅណាស់តែគាត់ក៏ខ្លាចថាស្វាមីគាត់នឹងមានបញ្ហាធំព្រោះតែការបារម្ភរបស់គាត់ដូចគ្នា

"ម៉ាក់!"

"ថេយ៉ុង?មកទីនេះធ្វើអីកូន?"ក្រែងគាត់ខំប្រាប់កុំអោយគេបារម្ភមិនអញ្ចឹង?ហើយគេមកធ្វើអី?

"ខ្ញុំនៅមិនសុខតាំងតែពីម៉ាក់ខលមកសួរម្ល៉េស ចេះតែព្យាយាមខលដែរតែគាត់មិនទទួលខ្ញុំបារម្ភបិតហាងភ្លាមក៏មកទីនេះភ្លាម ប៉ានៅមិនទាន់ត្រលប់មកវិញទេត្រូវទេ?"គេមានអារម្មណ៏មិនល្អហើយមើលទៅអារម្មណ៏ដែលគេមានវាក៏ប្រហែលជាត្រូវដូចគ្នាព្រោះពេលនេះលោកប៉ាបានបាត់ខ្លួនពិតមែន

"ហ្ហឹម!មិនទាន់ទាក់ទងបានទេ...ម៉ាក់ក៏បារម្ភដូចគ្នា"

"ម៉ាក់មានបានព្យាយាមទាក់ទងទៅមិត្តឬមួយអ្នកដែលស្គាល់គាត់ដែរទេ?ក្រែងលោប៉ាទៅទីនោះ"

"បើមែនប្រាកដជាទាក់ទងបានហើយ មិនដឹងស្មាននេះគាត់យ៉ាងម៉េចទៅហើយទេ"

"អញ្ចេះចុះម៉ាក់ព្យាយាមខលសួរអ្នកដែលស្គាល់គ្នាជាមួយប៉ាសិនទៅខ្ញុំបើកឡានតាមរកគាត់នៅម្តុំៗនេះសិន បើយប់នេះនៅតែរកមិនឃើញចាំយើងដាក់ពាក្យប្តឹងប៉ូលិស"

"បានដំណឹងអីប្រាប់ម៉ាក់វិញផង"នាយតូចងក់ក្បាលចាប់សោរឡានមកកាន់វិញនិងដើរចេញទៅខាងក្រៅបាត់ទើបលោកស្រីដែលជាម្តាយគាត់បានត្រឹមទម្លាក់ខ្លួនអង្គុយលើសាឡុងយកដៃមកជ្រប់មុខសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់

[តំណែងក្នុងបេះដូងបង]  COMPLETE✔️Where stories live. Discover now