ភាគ៤៨:បញ្ឈប់វាទៅបានទេ?

3.9K 506 59
                                        

"អរគុណ"នាយតូចតបស្រាលៗក្រោយសន្សឹមលូកដៃទទួលតែទឹកដោះគោក្តៅពីដៃរបស់អ្នកដែលហុចមកអោយខ្លួនទម្រាំតែកាំជ្រួចបាញ់ចប់វាក៏ម៉ោង៩ជាងអីដែរទៅហើយ

"ចង់ត្រលប់ទៅវិញឬនៅ?"ឃើញថាហាក់យប់ដែរទៅហើយមនុស្សក៏ស្បើយជាងមុនដែរទើបនាយងាកមុខមកសួរក្រែងលោអ្នកក្បែរខ្លួនចង់ត្រលប់ទៅវិញ តែថេយ៉ុងគ្រវីក្បាលតិចៗមិនទាន់ចង់ទៅវិញនៅឡើយ

"អត់ទេ!ខ្ញុំចង់ដើរលេងតាមមាត់ឆ្នេរសិន"ថេយ៉ុងអាក់បន្តិចនិងងើយមុខសម្លឹងមើលមុខនាយទាំងការខ្លាចចិត្តតិចតួចដែរ

"លោកចង់នៅទីនេះបន្តទៀតឬ?"

"បើអូនចង់ទៅហើយយើងប្រាកដជានៅកំដរ"ថេយ៉ុងមិនមាត់បែរជាសម្លឹងមើលនាយលើក្រោមមិនឈប់

"យ៉ាងម៉េច?"

"គ្មានអីទេ"ថេយ៉ុងគ្រវីក្បាលតិចៗស្របពេលបោះជំហានដើរបន្តទៅមុនដោយមានជេឃេនៅដើរតាមពីក្រោយគេលើកពែងក្នុងដៃមកផឹកមុននឹងបើកភ្នែកធំៗព្រោះវាឆ្ងាញ់ខ្លាំងណាស់ គេសម្លឹងមើលមាត់ឆ្នេរដែលពេលនេះស្ងាត់មិនមានមនុស្សទើបដើរសម្តៅទៅកន្លែងនោះដោះស្បែកជើងមកកាន់ក្នុងដៃដើម្បីងាយស្រួលដើរលើខ្សាច់ជាងមុន ក៏ល្អដែលជេឃេមិនបានដេញដោលហើយដោះស្បែកជើងកាន់ដើរកំដរគេនោះដើររហូតដល់កន្លែងឆ្ងាយគួរសមពីកន្លែងដែលគេកំពុងរៀបចំមកដល់កន្លែងដែលមានតែពួកគេពីរនាក់ទើបថេយ៉់ុងចង់ឈប់អង្គុយនៅមុខមាត់ឆ្នេរអោយបាត់ហត់សិន

"ពេលមកទីនេះដំបូងក៏មកពេលយប់ពេលបានឱកាសចេញក្រៅក៏ចេញបានតែពេលយប់ ខ្ញុំមិនធ្លាប់បានដើរឬមកអង្គុយមើលមាត់ឆ្នេរនេះពេលព្រឹកសោះ"

"ពេលព្រឹកទេសភាពក៏ស្អាតតាមមួយបែបទៀតដែរ"នាយតបមកកាន់ខ្លួនវិញស្របពេលងាកមកសម្លឹងមើលអ្នកដែលញញឹមតិចៗឡើងមក

"ខ្ញុំក៏អាចស្មានបានថាបែបនោះដូចគ្នា ជាពិសេសពេលដែលផ្ទៃទឹកសមុទ្រប៉ះជាមួយពន្លឺព្រះអាទិត្យនាព្រឹកព្រលឹម ផ្ទៃមេឃពណ៏ខៀវស្រងាត់វាប្រៀបដូចជាពន្លឺនៃការចាប់ផ្តើមថ្មីនៅក្នុងថ្ងៃថ្មីយ៉ាងអញ្ចឹង"

"យើងចូលចិត្តមកពេលដែលមេឃងងឹតច្រើនជាង"នាយតបស្របពេលដាក់ខ្លួនអង្គុយលើខ្សាច់ក្បែរថេយ៉ុងសម្លឹងមើលរលកទឹកសមុទ្រមិនដាក់ភ្នែក

[តំណែងក្នុងបេះដូងបង]  COMPLETE✔️Where stories live. Discover now