ភាគ៣១:ចង់តវ៉ា?

3.2K 408 70
                                        

(បម្រាម:មានឈុតឆាកមនុស្សធំនិងពាក្យពេចន៏មិនសមរម្យនៅក្នុងភាគមួយនេះ)

សម្លេងទ្វារបន្ទប់ធ្វើការរបស់ជេឃេត្រូវបានគោះបន្តិចមុននឹងសន្សឹមបើកឡើងមកដោយដៃរបស់នាយតូចសម្លឹងមើលអ្នកដែលអង្គុយចាក់ស្រាផឹកអង្គុយមើលការងារ មុននឹងក្រសែរភ្នែកមុតមួយនោះងើបចេញចេញឯកសារសម្លឹងទៅកាន់អ្នកដែលទើបនឹងចូលមកដល់វិញនិងទម្លាក់ចុះទៅលើកដៃមួយនោះផុសស្នាមញញឹមឡើងមកបន្តិចពេលឃើញខ្សែដៃពេជ្រមួយខ្សែនោះប្រាកដខ្លួនឡើងលើកដៃរបស់ថេយ៉ុងសារជាថ្មីម្តងទៀត 

ឆ្លាត!

"មកនេះមក!"មិនចាំបាច់អោយនាយនិយាយពីរដងឬត្រូវតម្លើងសរសៃកដូចមុន នាយតូចសន្សឹមដើរមកក្បែរមុននឹងត្រូវនាយកន្រ្តាក់អោយមកអង្គុយលើភ្លៅលូកដៃអោបចង្កេះខ្លួនជាប់

ទោះបីភ័យតែថេយ៉ុងបានត្រឹមខាំមាត់សង្កត់ចិត្តមិនហ៊ានជំទាស់ចិត្តបុរសចំពោះមុខឡើយត្បិតថាគេមានសន្លឹកបៀរធំជាងខ្លួនឆ្ងាយណាស់ បើគេហ៊ានតែផ្តេសផ្តាសកុំថាឡើយឪពុកសូម្បីតែម្តាយក៏មិនអាចជួយបានដែរ

"រ...រឿងមុននេះខ្ញុំអាចមានជម្រើសអ្វីផ្សេងទេ?"ជេឃេបានត្រឹមញញឹមថើរជាស្នាមញញឹមដែលថេយ៉ុងចាប់ផ្តើមខ្លាចនឹងឃើញគ្រប់ពេលដែលខ្លួនបានឃើញស្នាមញញឹមរបស់គេក៏ជាពេលដែលខ្លួនត្រូវឈឺស្ទើរស្លាប់ស្ទើររស់ដូចគ្នា

"ចង់តវ៉ា?"នាយដឹងហួសពីដឹងថាបើចង់បំបាក់ថេយ៉ុងបាននាយត្រូវយកចំណុចខ្សោយមួយណាមកចាត់ការគេ ហើយវាក៏បានផលរាល់លើក!

"ខ្ញុំស្រលាញ់ម្តាយឪពុកខ្ញុំស្មើរគ្នា ខ្ញុំបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ខ្ញុំមិនចង់រើសនរណាឡើយ...បើសិនជាមុននេះខ្ញុំធ្វើអោយលោកទាស់ចិត្ត សូមចិត្តលោកកុំរាលដាលទៅមនុស្សជាទីស្រលាញ់របស់ខ្ញុំអី"

"យើងគិតមិនឃើញទេថាមានជម្រើសណាផ្សេងទៀតដែលអាចប្រគល់អោយអូន"ថេយ៉ុងព្យាយាមទប់ទឹកភ្នែកកុំអោយហូរពេលនាយលើកដៃមកប៉ះអង្អែលថ្ពាល់ខ្លួនថ្នមៗ គេផ្តើមខ្លាចនាយសូម្បីតែការប៉ះពាល់ដែលខ្លួនធ្លាប់តែចូលចិត្ត

[តំណែងក្នុងបេះដូងបង]  COMPLETE✔️Where stories live. Discover now