ភាគ៥៨:ចេញទៅចុះ!

2.9K 505 63
                                        

បែរចំណាប់់អារម្មណ៏មកមើលបន្ទប់សម្រាកមួយដែលងងឹតសូន្យសុងបង្ហាញពីការរសាប់រសល់ប្រែខ្លួនទៅមករបស់អ្នកដែលគេងនៅលើគ្រែ មុននឹងបើកភ្នែកងើបអង្គុយទាំងដកដង្ហើមធំក្រោយសង្ងំគេងអោយលង់លក់តែបែរជាមិនអាចគេងស្កប់ទៅបានឬមកពីមានរឿងកង្វល់នៅក្នុងចិត្តច្រើនពេកដែលធ្វើអោយត្របកភ្នែករបស់ខ្លួនហាក់រឹងមិនអាចបិទបាន

មើលទៅមានតែត្រូវផឹកថ្នាំងងុយគេងហើយបើបណ្តោយតែបែបនេះ យប់នេះគេច្បាស់ជាមិនបានគេងប៉ុន្តែក្នុងបន្ទប់ដែរខ្លួនកំពុងគេងមិនមានប្រអប់ថ្នាំដូចនៅបន្ទប់ធំរបស់ជេឃេដែលនៅជាប់នឹងបន្ទប់ខ្លួនជាហេតុអោយថេយ៉ុងស្ទាក់ស្ទើរបន្តិចដែរព្រោះយប់ស្មាននេះទៅហើយនាយអាចនឹងត្រលប់មកវិញហើយក៏ថាបាន គេមិនហ៊ានចូលទៅក្នុងបន្ទប់នោះព្រោះដឹងថាបើបានជួបគ្នា នាយមុខជាបង្គាប់បង្ខំមិនអញ្ចឹងក៏រកនឹងរឿងមកធ្វើបាបខ្លួនទៀតមិនខានប៉ុន្តែជាន់ខាងក្រោមក្បែរបន្ទប់ចង្ក្រានបាយដូចជាមានទូថ្នាំដែលភ្ជាប់នឹងជញ្ជាំងបើតាមអ្វីដែលគេចាំបាន ក្នុងនោះមានថ្នាំចាំបាច់មួយចំនួនក្នុងនោះ...គេអាចចុះទៅខាងក្រោមរកបានទេតើស?

សម្លេងទ្វារបន្ទប់សម្រាកសន្សឹមបើកឡើងនាំយកនូវវត្តមានអ្នកដែលភ្ញាក់ពីគេងដើរចាកចេញមកទាំងកណ្តាលរាត្រីស្ងាត់បោះជំហានជើងស្រាលៗឆ្លងកាត់បន្ទប់របស់ម្ចាស់ផ្ទះទាំងថ្នមជើងបំផុត មុននឹងចងចិញ្ចើមចូលគ្នាពេលសម្លឹងពីចម្ងាយឃើញថាជាន់ខាងក្រោមបើកភ្លើងនៅឡើយ

ហេតុអីក៏បើក?គេចាំបានថាពេលដែលឡើងមកវាក៏បានបិទហើយទេតើស?

"ទៅយកលោកហ្វីឡិចនិងមិត្តរបស់គាត់មកទីនេះមក!"ដើរមកដល់ក្បែរមាត់ជណ្តើរគេក៏លបលួចអើតមើលឃើញអេឌ្រៀនបើកទ្វារបន្ទប់សៀវភៅចេញមករកហ្សេនដែលឈរកណ្តាលធ្លាផ្ទះចាំសង្កេតការណ៏អោយចាហ្វាយ តែក៏ត្រូវងក់ក្បាលនិងចាកចេញទៅផ្ទះក្រោយយ៉ាងលឿនក្រោយទទួលតួនាទីទៅតាមអ៊ំសេមមក។ បើអេឌ្រៀននៅទីនេះវាច្បាស់ណាស់ថាចាហ្វាយរបស់គេច្បាស់ជានៅក្នុងបន្ទប់សៀវភៅមួយនោះ គ្រាន់តែឆ្ងាយពេកហើយពួកគេខ្សឹបខ្សៀវគ្នាទៀតខ្លួនក៏មិនបានស្តាប់លឺអ្វីបានច្រើន

[តំណែងក្នុងបេះដូងបង]  COMPLETE✔️Donde viven las historias. Descúbrelo ahora