ភាគ២៩:ទៅមិនបានទេ...

3.4K 457 88
                                        

បើកភ្នែកឡើងមកគេឈឺស្រគៀរសព្វសាច់សឹងតែមិនអាចកម្រើកខ្លួនបានអ្នកដែលបង្កហេតុក៏ស្រាប់តែបាត់ស្រមោលមិនដឹងទៅណា មួយរយ:មកនេះបើអាចពេលខ្លះគេងលក់ហើយថេយ៉ុងមិនដែលចង់ភ្ញាក់ឡើងមកវិញនោះឡើយ ភ្ញាក់មកធ្វើអីបើបើកភ្នែកមានតែទឹកភ្នែក បើកភ្នែកមកមានតែរឿងអោយឈឺចាប់ពិបាកទ្រាំដូច្នេះតែក៏ព្យាយាមស្រវេស្រវាងើបងើបអង្គុយដាក់ខ្នើយកល់នឹងក្បាលគ្រែ​

"ហេតុអីធ្វើដាក់អូនដល់ថ្នាក់នេះ?"គេខ្ទប់មុខយំខ្លាំងៗលើគ្រែម្នាក់ឯង ស្អប់ដែលនាយធ្វើបាបហើយក៏កាន់តែស្អប់ខ្លួនឯងដែលប៉ុណ្ណឹងទៅហើយគេនៅមិនដាច់ចិត្តពីនាយនៅស្រលាញ់គេទើបរាល់ការឈឺចាប់ដែលបានទទួលមកដប់ គេឈឺលោតដល់មួយរយមិនមែនមិនព្យាយាមកាត់ចិត្តនោះឡើយតែគេត្រូវការពេលយូរជាងនេះ អារម្មណ៏នៅដក់ជាប់ហើយបើនៅតែបន្តឃើញមុខគ្នាបែបនេះទោះបីជានាយធ្វើបាបគេក៏វាត្រូវការពេលយូរក្នុងការស្អប់នាយទាំងស្រុងដែរព្រោះនាយក៏មានហេតុផលសមស្របមួយដើម្បីធ្វើរឿងនេះ ម្តាយឪពុកនាយស្លាប់ក្រោមស្នារដៃឪពុកខ្លួនវាមិនប្លែកនោះឡើយដែលជេឃេចិញ្ចឹមចិត្តស្អប់មកកាន់អាមីឡាមកជិត១០ឆ្នាំ នាយច្បាស់ជាមិនឈប់ព្រោះតែការអាណិតខ្លួននោះឡើយ

នាយតូចឈ្ងោកមុខសម្លឹងខ្សែដៃដែលបំពាក់លើកដៃរបស់ខ្លួនវាជាអំណោយដំបូងនិងតែមួយគត់ដែលនាយប្រគល់អោយ កាលនោះមិនសូម្បីតែចាប់អារម្មណ៏ថាគ្រាន់តែជាការសម្តែងព្រោះដូចពិតពេកដែលអោយគេលង់ខ្លួនចូលអន្លង់ទឹកភ្នែកដូចសព្វថ្ងៃ

«មកនេះមក!យើងមានរបស់អោយអូន!»

«ជេឃេ!»

«ស្អាតឬអត់?»ថេយ៉ុងងាកមកមើលរបស់ក្នុងដៃគេវិញឃើញថាវាជាខ្សែដៃពេជ្រចាំពន្លឺព្រាកៗពេលដែលវាផ្លាតត្រូវពន្លឺភ្លើង មុននឹងងក់ក្បាលតិចៗបញ្ជាក់ថាវាស្អាតពិតមែន

«កុំដោះវាចេញស្តាប់បានទេ?»

«បងពិតជាអោយអូនពិតមែន?វាថ្លៃខ្លាំងណាស់»

«មិនមានអ្វីថ្លៃនោះទេ អោយតែអូនស្រលាញ់គឺបានហើយ»

ថេយ៉ុងខាំបបូរមាត់លើកកដៃដែលមានខ្សែដៃនោះមកអោបជាប់ទ្រូងស្រក់ទឹកភ្នែកមកឥតឈប់ មកទល់នឹងពេលនេះគេនៅតែសួរខ្លួនឯងដដែលៗថាបើសិនជាមិនមានរឿងទាំងនោះកើតឡើងតើជេឃេអាចនឹងស្រលាញ់គេចិត្តពីចិត្តពិតរបស់នាយឬអត់?បើមិនមានរឿងដូចសព្វថ្ងៃតើនាយនឹងឈានជើងចូលមកក្នុងជីវិតគេដោយសេចក្តីស្រលាញ់ហើយមិនបោកប្រាស់គេទៀតឬក៏អត់?

[តំណែងក្នុងបេះដូងបង]  COMPLETE✔️Where stories live. Discover now