២ ថ្ងៃកន្លងផុត...
ផ្ទះលំហែជាយក្រុង
"ហ្សេន!"សម្លេងហៅរបស់ស្រីបម្រើដែលនៅប្រចាំបោសសម្អាតទីនេះចូលមកជាមួយនឹងកាបូបក្នុងដៃហុចមកអោយហ្សេនដែលកំពុងឈរនិយាយការងារជាមួយអ្នកយាមផ្សេងទៀត
"មានអីហ្ហេស?"
"ខ្ញុំឃើញវាខ្ទាតទៅក្បែរថូផ្កាជាន់លើក្បែរបន្ទប់សៀវភៅ មានដឹងថាជារបស់នរណាដែរទេ?"ហ្សេនមិនមាត់តែនាយក៏ស្គាល់ច្បាស់ដូចថ្ងៃថានេះជារបស់នរណាដូចគ្នា
"អោយមកខ្ញុំមក!"នាយទទួលមកកាន់បង្វិលវាទៅមកយល់ថាស្រាលដូចជាមិនបានផ្ទុកអីសំខាន់ក្នុងនោះផងទំនងជាកាតាបដែលប្រើសម្រាប់ទុកសម្ភារ:លួចចូលមកទីនេះនោះឡើយ
"កាតាបអីហ្នឹងលោកបង?"ណាយ៏អ្នកដែលយាមនិងឃ្លាំមើលលោកហ្វីឡិចដើរចេញមកសួរនាំក្រោយឃើញហ្សេនឈរកាន់កាតាបបម្រុងនឹងចង់ចាកចេញទៅក្រៅទើបហៅបង្អាក់សិនព្រោះអេឌ្រៀនខលមកគេប្រាប់អោយយកទូរស័ព្ទទៅអោយហ្សេនបន្តិច
"របស់អ្នកដែលជាប់ក្នុងបន្ទប់ហ្នឹងហើយ យើងកំពុងគិតថាយកទៅចោល"
"បើអញ្ចឹងអោយមកខ្ញុំមកចាំខ្ញុំយកទៅចោល លោកបងអេឌ្រៀនខលមកប្រាប់ថាមានការនិយាយជាមួយ"
"ហើយម៉េចគេមិនទាក់ទងមកយើង?"
"គាត់ថាទាក់ទងដែរប៉ុន្តែលោកបងមិនលើកលេខគាត់"ហ្សេនចងចិញ្ចើមហូតទូរស័ព្ទមកមើលទើបដឹងថាទូរស័ព្ទគេរលត់ថ្មទៅហើយ ភ្លេចសាកកាលពីយប់មិញទើបហុចកាបូបនោះទៅអោយណាយ៏វិញទទួលទូរស័ព្ទមកអឹបត្រចៀកវិញ
"គ្រវែងចោលជំនួសយើងទៅអញ្ចឹង!"ណាយ៏ងក់ក្បាលកាន់ចាកចេញទៅស្របពេលហ្សេនលើកទូស័ព្ទមកនិយាយម្តង
"មានការអីហ្ហេស?"
«ឪពុកអ្នកប្រុសដឹងខ្លួនឬនៅ?»
"ដឹងខ្លួនកាលពីព្រឹកមិញនេះទាបភ្លឺហៅពេទ្យអោយមកពិនិត្យមើលហើយគ្រាន់តែមិនទាន់កម្រើកខ្លួនបានច្រើន ពេទ្យណែនាំអោយនៅលើគ្រែនៅឡើយលោកម្ចាស់នៅក្បែរឯងឬអត់?"
«គាត់ចុះទៅពិនិត្យរោងចក្រតម្លើងនាវា យើងនៅខាងក្រៅរោងចក្រតែចាំយើងជម្រាបលោកម្ចាស់ ឯងនៅទីនោះមើលការខុសត្រូវពួកគេមិនអោយរត់រួចខ្លួនបានទៀតទៅគឺបានហើយ»
YOU ARE READING
[តំណែងក្នុងបេះដូងបង] COMPLETE✔️
Romance«រវាងផ្អែមនិងល្វីង មួយណាទៅដែលជាបង?» ប្រលោមលោកបរទេសបែបប្រឌិត content warning: omegaverse, mature scenes,names, the character, places name and story situation were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
![[តំណែងក្នុងបេះដូងបង] COMPLETE✔️](https://img.wattpad.com/cover/401440724-64-k708232.jpg)