«ម៉ាក់នឹងទៅនិយាយជាមួយប៉ាឬ?»
«ហ្ហឹម! បានហើយងើបមុខមកនេះមក ម៉ាក់លាបថ្នាំអោយជាំថ្ពាល់បាត់សង្ហាអស់ហើយអញ្ចឹងកាលណាម៉ាក់បានជួបមុខកូនប្រសារទៅ»
«ខ្ញុំទើប១៩ឆ្នាំទេម៉ាក់ប្រញាប់ទៅណា»
«ហាសហា!ម៉ាក់លរលេង»
«ខ្ញុំមិនទាន់គិតទេ ខ្ញុំចង់នៅក្បែរម៉ាក់ច្រើនជាងទីនេះក៏មានមហាវិទ្យល័យខ្ញុំប្តូរមករៀនទីនេះក៏បានដែរ ខ្ញុំទៅនៅក្រៅប្រទេសឆ្ងាយម៉ាក់និងគ្រប់គ្នាតាំងពីតូចនិងយូរឆ្នាំទៅហើយទម្រាំបានមកលេងមិនងាយនោះឡើយ»
«អត់ទេ!!កូនទៅរៀនទីនោះហើយ!!»
«ម៉ាក់-»នាយភាំងបន្តិចពេលម្តាយភ្លាត់គំហកអោយខ្លួនគាត់ក៏ហាក់ដឹងខ្លួនទើបរហ័សសុំទោសនាយវិញហើយបន្លប់ទៅនិយាយរឿងផ្សេងនិងលើកហេតុផលថាកាលដែលបញ្ជូនទៅអោយរៀនក្រៅប្រទេសគឺដើម្បីអោយនាយមានភាពឯករាជ្យចំពោះជីវិតខ្លួនឯងខ្លាំងជាងមុន
ជេឃេងើយមុខឡើងបន្តិចពេលយល់ថាភ្នែកចាប់ផ្តើមក្តៅផ្សាតែនាយក៏ខំប្រឹងព្រិចភ្នែកនឹងធ្វើជាសម្លឹងមើលជុំវិញខ្លួនវិញប្រទាក់ភ្នែកនឹងតុសៀវភៅដែលម្តាយចំណាំអង្គុយអានទីនោះមួយកន្លែងដែរហើយនាយលួចយកនំមកញ៉ាំនិងគេងលើសាឡុងក្បែរនេះស្តាប់តន្រ្តីលេង
«មិញនេះម៉ាក់ឃើញកូនចុះធ្វើការជាមួយប៉ា....កូនឯងឆេវឆាវណាស់ដឹងខ្លួនទេជុងហ្គុក?ដូចលោកប៉ាកូនអញ្ចឹង!»
«មិនដល់លោកប៉ាទេម៉ាក់!ហោចណាស់ខ្ញុំក៏ទន់ភ្លន់ជាងគាត់ព្រោះខ្ញុំជាកូនម៉ាក់ស្តេឡានោះអី ប៉ាប្រាប់ថាមនុស្សធ្វើខុសយើងត្រូវតែដាក់ទោសវាគ្មានពាក្យអន់ឱនអោយទេ ម្យ៉ាងខ្ញុំបែបនេះតែជាមួយអ្នកដែលមកបង្កទុក្ខទោសដល់មុខជំនួញនិងគ្រួសារយើងប៉ុណ្ណោះ អាចង្រៃនោះវាសមតែជួបអញ្ចឹងហើយ!»
«មើល៏សម្តីចុះ!ឆេវឆាវ ខឹងអាក្រក់មិនចេះទប់កំហឹងអញ្ចឹងទៅមុខមនុស្សដែលស្រលាញ់កូនទ្រាំចរឹតកូនឯងយ៉ាងម៉េចហ្ហឹម?»
«អូយ!រឿងនេះទៀតហើយ»នាយសើចតិចៗពេលម្តាយសម្លក់មុខវ៉ៃស្មារនាយមួយដៃតែមិនធ្ងន់នោះឡើយ
YOU ARE READING
[តំណែងក្នុងបេះដូងបង] COMPLETE✔️
Romance«រវាងផ្អែមនិងល្វីង មួយណាទៅដែលជាបង?» ប្រលោមលោកបរទេសបែបប្រឌិត content warning: omegaverse, mature scenes,names, the character, places name and story situation were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ៥៥:អត្ថន័យសំបុត្រ
Start from the beginning
![[តំណែងក្នុងបេះដូងបង] COMPLETE✔️](https://img.wattpad.com/cover/401440724-64-k708232.jpg)