«កើតអីកូន?»
«ខ្ញុំហ្វឹកហាត់ជាមួយលោកប៉ានិងពូហ្វីឡិច អត់មានអីទេម៉ាក់»
«កុំកុហកម៉ាក់ជុងហ្គុក!មានរឿងអីនិយាយមកមើល៏ប៉ាធ្វើអីកូន?»
«....»
«រឿងដដែលមែនទេ?»
«ខ្ញុំធ្វើភ្លាត់ពិនិត្យឯកសារខុសវាជារឿងធំដែរទើបប៉ាគាត់ខឹង ខ្ញុំដឹងថាខ្ញុំខុសតែខ្ញុំក៏ព្យាយាមអស់ពីសមត្ថភាពដូចគ្នាហើយម៉ាក់»
«កុំប្រាប់ម៉ាក់ថាគាត់យកឈើច្រត់របស់គាត់វាយកូន?»
«....»
«ណូឡេនគាត់ចេះតែយ៉ាងម៉េច បានជំទាស់អ្វីដែលម៉៉ាក់និយាយ?ម៉េចក៏ខឹងទះតប់កូនដល់ថ្នាក់នេះ!ម៉ាក់ទៅរកគេនិយាយគ្នា»
«ប៉ាគ្រាន់ជ្រុលដៃខឹងមួយឆាវ គាត់សុំទោសខ្ញុំរួចហើយម៉ាក់ខ្ញុំអត់អីទេ»
«ជុងហ្គុក...»
«ខ្ញុំប្រហែលជាមិនទាន់ពូកែគ្រប់គ្រាន់ដូចដែលប៉ាបាននិយាយ បើមិនខ្លាំងផងអនាគតគ្រួសារតទៅមុខខ្ញុំគ្រប់គ្រងបានយ៉ាងម៉េច?»
«អត់ទេ!សម្រាប់ម៉ាក់កូនគឺពូកែហើយគ្រាន់តែលោកប៉ាកូន...គាត់ចូលចិត្តភាពឥតខ្ចោះ គាត់ចង់អោយកូនក្លាយជាអ្នកដឹកនាំបន្តពីគាត់ដ៏ល្អមួយ ជាអនាគតលោកប្រមុខដែលគ្រប់គ្នាគោរពកោតខ្លាចដូចជាគាត់ធ្វើអោយពេលខ្លះគាត់ផ្តល់សម្ពាធមកកាន់កូន...កុំខឹងប៉ាអីណាជុងហ្គុក»
«ខ្ញុំអត់ខឹងគាត់ទេ ខ្ញុំខឹងខ្លួនឯងដែលមិនអាចក្លាយខ្លួនជាមនុស្សដែលរឹងមាំបំផុតដូចជាប៉ាចង់បាន ធ្វើអោយគាត់បាក់មុខខ្ញុំអត់សមជាអនាគតលោកប្រមុខទេ»
«លោកប៉ាស្រលាញ់កូន គាត់មានមោទនភាពលើកូនរហូតនឹងតែសម្តីគាត់ពេលខ្លះពិបាកទទួលយកបន្តិចម៉ាក់លឺប៉ាសរសើរកូនរហូតតើស!»គាត់រលីងរលោងទឹកភ្នែកលើកដៃអង្អែលក្បាលកូនប្រុសដែលចូលមកអង្គុយលើការ៉ូក្បែរកៅអីរបស់គាត់ផ្តេកក្បាលកើយភ្លៅម្តាយ
«ម៉ាក់យំហ្ហេស? បើប៉ាសរសើរខ្ញុំហេតុអីម៉ាក់យំ?»
«ម៉ាក់មានយំឯណា ធូលីវាចូលភ្នែកម៉ាក់...ជុងហ្គុកទ្រាំបន្តិចទៀតទៅណាកូនតិចទៀតលែងអីហើយណា»
YOU ARE READING
[តំណែងក្នុងបេះដូងបង] COMPLETE✔️
Romance«រវាងផ្អែមនិងល្វីង មួយណាទៅដែលជាបង?» ប្រលោមលោកបរទេសបែបប្រឌិត content warning: omegaverse, mature scenes,names, the character, places name and story situation were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ៥៥:អត្ថន័យសំបុត្រ
Start from the beginning
![[តំណែងក្នុងបេះដូងបង] COMPLETE✔️](https://img.wattpad.com/cover/401440724-64-k708232.jpg)