«យ៉ាងម៉េចហើយ?» ជុងហ្គុក
«លោកមេទ័ពគិតនឹងបាញ់ប៉ុន្មានគ្រាប់?» អាឌឺស៊ុន
«បីគ្រាប់ប៉ុណ្ណោញព្រោះគេអង្គុយជាប្រាំក្រុមជិតៗគ្នាត្រឹមបីគ្រាប់អាចឲ្យពួកគេសន្លប់បាន ៧០ ភាគរយហើយ» ស្លាប់នេះគេជាអ្នកមើលកែវយឹតឬជាលោកមេទ័ព? មើលក្រសែរភ្នែកមុតស្រួចមួយនោះចុះសម្លឹងមើលទៅជំរំចោរមិនទម្លាក់ចុះសោះ ។
«ខ្ញុំចាប់ផ្តើមបាញ់ហើយអ្នកនៅជាមួយខ្ញុំត្រឹម ៣ នាក់បានហើយក្រៅពីនឹងចុះទៅរកមេទ័ពរងទៅ» ជុងហ្គុក ដេញឲ្យកូនចៅដែលនៅសល់ទៅរកដឺហ្គោលដើម្បីជួយក្នុងការចាប់ចោរ ។
«ថេយ៉ុង នៅទីនេះហើយ» ជុងហ្គុក ស្រែកឃាត់ហៅមាឌតូចត្បិតគេមិនសូវចេះវាយ តបតបើបញ្ជូនឲ្យទៅខាងក្រៅដូចបញ្ជូនឲ្យទៅរកសេចក្តីស្លាប់ ។
«លោកមេទ័ពនឹងបាញ់ឥឡូវនេះមែនទេ?» អាឌឺស៊ុន សួរបញ្ជាក់ម្តងទៀត ។
«ខ្ញុំនឹងចាប់ផ្តើមបាញ់ហើយ» ជុងហ្គុក តម្រង់កាំភ្លើងទៅគោលដៅ ភ្នែកក៏ខំប្រឹងមើលទៅកែវយឹតតូចមួយដែលដាក់នៅលើកាំភ្លើង ។
ផាំងៗៗ បីគ្រាប់ផ្ទួនៗគ្នាជៀសវាងចោរដឹងខ្លួនហើយរត់គេចបាត់បណ្តាលឲ្យខូចការ ។ ដៃនាយពិតជាត្រង់ល្អណាស់ដល់ឲ្យ អាឌឺស៊ុន និង ថេយ៉ុង ឥតភ្ញាក់ផ្អើលពុំបាន ! បីគ្រាប់បម្បិញមិញគឺចំគោលដៅទាំងអស់ ផ្សែងក៏ចាប់សាយភាយហោះហើរទៅតាមខ្យល់ធ្វើឲ្យក្រុមចោរឆោឡោពេញទី ។
«មានគេមកវាយប្រហារហើយ» ក្រុមចោរស្រែករត់បះដៃបះជើងតែមិនបានប៉ុន្មានវិនាទីផងផ្សែងចេញពីគ្រាប់ចាប់ផ្តើមដំណើរការឲ្យក្រុមចោរទាំងអស់ទន់ដៃ ទន់ជើងសន្លប់បាត់ស្មារតីឈឹង ។
«វ៉ាស បាញ់ត្រង់ម្លេះ? ឡូយដល់ហើយ» ថេយ៉ុងឈរទះដៃមានឃើញទិដ្ឋភាពបែបនេះក្នុងជីវិតហាក់ដូចជាសំណាងដល់ហើយ ។
«អាឌឺស៊ុនចុះទៅជួយចាប់ចោរទៅ» ក្រោយឃើញចោរជាច្រើនសន្លប់ព្រោងព្រាតពេញដី ខុសទីតាំងគ្នាជាច្រើនកន្លែង ជុងហ្គុកក៏ដេញឲ្យទៅជួយចាប់គ្នា ។
«បាទ លោកមេទ័ព» អាឌឺស៊ុន
«បងឡូយម្លេះ» ថេយ៉ុង នៅតែសរសើរនាយមិនដាច់ពីមាត់ដោយមិនគិតខ្វល់ពីរាងក្រាស់ដែលចាំឃ្លាំមើលសកម្មភាពរបស់ចោរនិងកូនចៅក្រោមបញ្ជាខ្លួន ។
«អូនកុំនិយាយឮពេក» ជុងហ្គុក ចាប់ដៃមាឌតូចឲ្យមកឈរជិតខ្លួនដោយខ្យឹបទៅប្រាប់គេ ។ ខណៈពេលនេះពួកគេនៅជំរំចោរមិនទាន់ដឹងឡើយថាមានចោរផ្សេងទៀតលាក់ខ្លួនឬអត់ ។
«ហេតុអ្វីទៅ?»
«ប្រយ័ត្នចោរឮ»
«ក្រែងបងបាញ់ផ្សែងឲ្យគេសន្លប់អស់ហើយ»
«ចោរច្រើនណាស់យើងមិនដឹងថាវាលាក់ខ្លួននៅឯណាខ្លះទេ»
«អូ៎ ឱបអូនមកអញ្ចឹងអូនខ្លាចណាស់» ថេយ៉ុង ឈ្មុសចូលរាងកាយរបស់នាយកាន់តែស្និតស្នាលដើម្បីចង់ឲ្យនាយឱបក្រសោប គេខ្លាចមែនតើស៎គេមិនចេះវាយ មិនចេះបាញ់កាំភ្លើងបើនៅសុខៗមានចោរមកចាប់គេៗច្បាស់ជាស្លាប់ ។
«លេងច្រើនណាស់អូនឯងនេះ»
«អូនខ្លាចមែនណា បងមិនខ្លាចគេមកចាប់អូនទេអ្ហេស៎?» ថេយ៉ុង បើកភ្នែកម៉ក់ៗមើលទៅកាន់សង្សារ ។
«ខ្ញុំនៅទីនេះហើយគ្មានអ្នកណាធ្វើអីអូនបានទេ»
___________
YOU ARE READING
រឿង: ម្ចាស់ស្នេហ៍ Montfort
Romanceស្នេហារវាងកូនប្រុសត្រកូលអ្នកមានម៉ុងហ្វត ជាមួយនិងកំលោះតូចមកពីត្រកូល ឌូវ៉ាល់
ភាគ ១៥: មានប្រពន្ធឬនៅលោកមេទ័ព?
Start from the beginning
