ភាគ ១៤: កាតព្វកិច្ចចាប់ចោរ

Start from the beginning
                                        

«ខ្ញុំចង់ឲ្យអូនយោគយល់ពីខ្ញុំ ការងារគឺការងារ ស្នេហាគឺស្នេហាមិនអាចច្រឡូកច្រឡំចូលគ្នាបានទេ ខ្ញុំជាមេទ័ពនៅទីនេះ ខ្ញុំក៏ជាអ្នកធ្វើការក្រោមគេដូចគ្នាបើខ្ញុំប្រព្រឹត្តិខុសវិន័យខ្ញុំក៏ត្រូវទទួលទោសដូច្នេះខ្ញុំមិនអាចមិនគោរពវិន័យបានទេ»
«ហើយចុះបើថ្ងៃណាមួយគេឲ្យបងសម្លាប់អូនបងធ្វើទេ?»
«ថេយ៍...» រឿងវាមិនធ្ងន់ធ្ងរដល់ថ្នាក់ស្លាប់ទេហេតុអ្វីមាឌតូចចាំបាច់និយាយដល់ថ្នាក់នេះ?
«អូនមិនបានបញ្ជួសទេតែអូនសួរបងមែនទែនបើមានថ្ងៃមួយគេឲ្យបងសម្លាប់អូនបងនឹងធ្វើទេ?»
«ខ្ញុំមិនអាចនិយាយបានព្រោះខ្ញុំមិនដឹងពេលនោះយើងនឹងស្ថិតនៅក្នុងសភាពបែបណាឬអូនមានបានប្រព្រឹត្តិអ្វីខុសឬអត់»
«ហ៉ឹស បងចាំបាច់ធ្វើមុខភ័យបែបនេះធ្វើអីអូនគ្រាន់តែសួរលេងតើស» ថេយ៉ុង សើចក្រោយឃើញ ជុងហ្គុក ធ្វើមុខដូចជាភ័យញ័រៗ
«ថ្ងៃក្រោយមិនឲ្យអូននិយាយលេងសើចបែបនេះទេ»
«បងខ្លាចអូនស្លាប់ចោលបងមែនទេ?»
«និយាយទៀតហើយ?»
«ឈប់និយាយក៏បាន»
«នេះខ្ញុំបានឲ្យគេរៀបចំអាហារពេលព្រឹកឲ្យអូន» មុនចុះទៅហ្វឹកហាត់នាយបានឲ្យចុងភៅមួយរៀបអាហារឲ្យនាយមួយថាសដែលធម្មតាព្រោះនាយដឹងថា ថេយ៉ុង មិនទាន់បានអ្វីចូលពោះទេ ។
«បងញ៊ាំហើយៗមែនទេ?»
«ខ្ញុំញ៊ាំមកពីផ្ទះហើយៗអូនញ៊ាំចុះ» ថេយ៉ុង មិនចាំយូរក៏ប្រញាប់ញ៊ាំអាហារដោយសារតែរត់អស់កម្លាំងផង ។

លុះចាំអាហារហើយមាឌតូចរហ័សដកខ្លួនទៅបំពេញតួនាទីព្រោះមិនចង់គេចវេសពីការងារយូរខ្លាចក្រែងមានគេនិយាយដើម្បីបញ្ចេះបញ្ចុះអាចមិនល្អដល់ ជុងហ្គុក ។
________

«លោកទាហ៊ានជួយផង» មិនទាន់ថ្ងៃស្រួលបួលផងបែរជាមានសម្លេងស្រែកពីប្រជាពលរដ្ឋសុំជំនួយពីទាហ៊ាន ។
«លោកទាហ៊ានជួយផងនៅផ្សារកំពុងតែមានចោរភ្លន់បាញ់គ្នាពេញហ្នឹងហើយ អ្ហឹកៗ» ប្រជាជនពីរ បីនាក់មកយំទួញសោកមុខអង្គភាពដើម្បីសុំជំនួយ ។

មនុស្សត្រចៀកវៃដូចជា ជុងហ្គុក មិនចាំឡើយគ្រាន់តែឮសម្លេងស្រែកពីចម្ងាយនាយរហ័សរត់ចុះមកយ៉ាងលឿនដើម្បីទៅសួរនាំពីមូលហេតុ ។

រឿង: ម្ចាស់ស្នេហ៍ Montfort Where stories live. Discover now