ភាគ ១២: ក្លាយជាសង្សារគ្នាហើយ

ابدأ من البداية
                                        

«យើងជាសង្សារគ្នាហើយមែនទេ?» មាឌតូចដកមុខចេញពីខ្នើយមើលចុះទឹកភ្នែកទឹកសំបោរដាមពេញមុខ ។
«ថាអញ្ចឹងក៏បាន»
«ចម្លើយលោកនេះដូចជាខ្ញុំកំពុងតែបង្ខំលោកឲ្យមកស្រឡាញ់ខ្ញុំអញ្ចឹងមានដឹងទេ?»
«ឲ្យខ្ញុំឆ្លើយបែបណាទៅ?»
«លោកល្ងង់ណាស់»
«ខ្ញុំទទួលស្គាល់ថាខ្ញុំល្ងង់មែនក្នុងរឿងនេះ»
«លោក...» ចម្លើយឆ្កុយៗរបស់នាយពិតជាធ្វើឲ្យមាឌតូចគ្រឺតក្នាញ់ពេញបន្ទុកហើយ ។
«ពេលនេះពួកយើងជាគូស្នេហ៍នឹងគ្នាហើយ» ជុងហ្គុក 
«មិនមែនព្រោះខ្ញុំយំឲ្យលោកឃើញទេមែនទេ?»
«អត់នោះទេ ! ខ្ញុំទើបតែដឹងថាអាការៈនោះទាំងអស់នោះសម្តៅទៅលើការស្រឡាញ់នរណា ខ្ញុំស្រឡាញ់ថេយ៍ណា៎» នាយប្រើសម្លេងថ្នមបំផុតតាមដែលធ្វើបាន នាយដឹងខ្លួនឯងច្បាស់ថានាយអាចបែងចែករវាងសេចក្តីស្រឡាញ់និងសេចក្តីអាណិតបានច្បាស់ណាស់ ។
«អញ្ចឹងបងជាសង្សារអូនហើយ» ថេយ៉ុង លើកដៃទៅឱបក្រសោបនាយមួយទំហឹងដោយបង្ហាញពីអារម្មណ៍រំភើបនិងស្រឡាញ់ ។

អ្នកដែលនៅសុខៗគេស្ទុះមកឱបក៏ភ្ញាក់មិនស្ទើដូចគ្នា ជុងហ្គុក បានត្រឹមតែសើចតិចៗសឹមលើកដៃទៅឱបតបតនិងថេយ៉ុងវិញ ។ អារម្មណ៍មួយក៏គិតថាខ្លួនឯងធ្វើខុសព្រោះមិនទាន់រឹងមាំប៉ុន្មានឡើយនៅក្នុងការងារប៉ុន្តែបែរជាលួចឪពុកមានស្នេហា អារម្មណ៍មួយទៀតរំភើបរកថាមិនត្រូវត្បិតខ្លួនបានចូលទៅកាន់តែជិតស្និតនឹងមនុស្សខ្លួនឯងស្រឡាញ់ ។

គ្រូកៗ..កំពុងតែឱបគ្នាសុខៗសម្លេងកូរពោះបន្លឺឡើងមកវាចេញមកពីពោះរបស់មាឌតូច ។ ថេយ៉ុង ខាំមាត់លាក់មុខនៅនិងទ្រូងរបស់ ជុងហ្គុក ទាំងអៀនខ្មាស់ ។

«ថេយ៍ឃ្លានមែនទេ?»
«អ្ហឹម» មាឌតូចងក់ក្បាលជំនួស ។
«នៅក្នុងបន្ទប់មានម្ហូបអ្វីសេសសល់ឬអត់?»
«គ្មានទេព្រោះមិនដែលទិញអ្វីមក»
«អញ្ចឹងចាំខ្ញុំនៅក្នុងនេះសិនហើយចាំខ្ញុំដើរទៅមើលក្នុងឡានថាតើមាននំអ្វីនៅសេសសល់ឬអត់» ជុងហ្គុក ស្ទុះងើបឡើងពីពូកសម្តៅទៅរកឡាន ។
«ជោគជ័យហើយ» គ្រាន់តែនាយចេញផុតមិនទាន់បានប៉ុន្មានផង ថេយ៉ុង ទទះដៃជើងដោយអារម្មណ៍អរនិងរំភើប ក្តីស្រមៃដែលចង់បានលោកមេទ័ពមកធ្វើជាគូស្នេហ៍បានក្លាយជាការពិត? ព្រះនៅខាងគេច្បាស់ណាស់ ។

រឿង: ម្ចាស់ស្នេហ៍ Montfort حيث تعيش القصص. اكتشف الآن