ភាគ៤៧:បំភ្លេចចោលទៅ

Start from the beginning
                                        

"វាគ្រាន់តែស្នាមជាំតូចមួយប៉ុណ្ណោះមិនចាំបាច់លាបនោះទេ"ឃើញគេបើកយកថ្នាំលាបបំបាត់ស្នាមជាំចេញមកថេយ៉ុងងាកមុខគេចចេញក៏គេចមិនផុតកាលបើត្រូវគេចាប់ចង្ការជាប់មិនអោយងាកទៅហើយ

"នៅអោយស្ងៀមចេះឬអត់?"លាន់លឺសម្លេងសម្លុតទើបថេយ៉ុងព្រមស្ងៀមសង្ងំអោយនាយបានលាបថ្នាំនៅលើរបួសនោះអោយខ្លួនទាល់តែហើយរួចរាល់ទើបនាយអនុញ្ញាតអោយខ្លួនខិតឆ្ងាយពីគេបាន

ផ្ទៃមុខពួកគេនៅកៀកប្រកិតគ្នាតែថេយ៉ុងបានត្រឹមទម្លាក់ភ្នែកចុះក្រោមមិនងើយសម្លឹងមើលមុខអ្នកម្ខាងទៀតចំនោះឡើយដៃគេក្តាំខ្ញាំជាយអាវអាវខ្លួនឯងណែនប​ន់ស្រន់អោយឆាប់រួចរាល់នឹងមិនចាំបាច់ត្រូវមកស្ថិតនៅក្នុងស្ថានភាពបែបនេះទៀត

"ហើយឬនៅ?"

"..."

"លោក-"

"តែហើយយើងលែងហើយ បិទមាត់នៅអោយតែស្ងៀមទៅ"ថេយ៉ុងបានត្រឹមសម្លក់មុខខឹងយ៉ាងណាក៏ធ្វើអ្វីគេមិនបានវាគួរអោយឈឺចិត្តណាស់!

ពេលរួចរាល់នាយក៏ងើបចាកចេញដោយមិនភ្លេចបោះថ្នាំនោះមកលើភ្លៅរបស់ថេយ៉ុងប្រាប់អោយគេយកទៅតាមខ្លួនដោយមិនចាំបាច់ត្រូវបកមកយកនៅក្នុងប្រអប់ថ្នាំនេះជាច្រើនដង។ ជាលើកទី២ក្នុងថ្ងៃនេះដែលថេយ៉ុងត្រូវនាយចាប់ដៃអូសអោយងើបពីសាឡុងវិញសម្តៅមកឡានដែលចតត្រៀមអោយនៅខាងមុខនោះរួចស្រេច មានអ្នកយាមម្នាក់ហុចសោរឡានមកអោយខ្លួនផងត្បិតអីថ្ងៃនេះនាយជាអ្នកចេញមុខបញ្ជាចង្កូតឡានដោយខ្លួន​ឯងជូនដំណើរអ្នកអង្គុយកៅអីក្បែរខ្លួនដើរលេងស្រូបខ្យល់អាកាសខ្លះ

ពេលឡានបរផុតចេញពីរបងផ្ទះលំហែគឺជាពេលវេលាដែលថេយ៉ុងអាចសម្លឹងមើលទេសភាពលើកោះមួយនោះថាស្អាតកម្រិតណាក្រៅពីក្នុងបរិវេនផ្ទះលំហែ គេខានជិះក្នុងឡានសម្លឹងមើលទេសភាពខាងក្រៅបែបនេះច្រើនខែណាស់ហើយដល់ពេលបានមានឱកាសចេញកហាក់រលងរលោងរកកល់នឹងទឹកភ្នែកខ្លះដែរសំណាងហើយដែលអាចទប់បាន

សកម្មភាពសប្បាយរីករាយភ្លេចខ្លួននិងការរំជួលចិត្តទាំងប៉ុន្មានស្ថិតនៅក្នុងការសង្កេតមើលរបស់ជេឃេដែលទោះបីជាមិនបានងាកមុខមើលទាំងស្រុងតែក៏មានម្តងម្កាលដែលនាយលួចងាកទៅមើលអ្នកដែលអង្គុយសម្លឹងមើលទេសភាពតាមកញ្ចក់ឡានឃើញថេយ៉ុងបង្ហាញស្នាមញញឹមស្រាលៗមើលទៅគេក៏ទំនងជាចូលចិត្តក្នុងការចេញមកខាងក្រៅដូចគ្នា

[តំណែងក្នុងបេះដូងបង]  COMPLETE✔️Where stories live. Discover now