ភាគ១៥ លេងជាមួយអ្នកណាមិនលេង មកលេងជាមួយChen Pinming😏

ابدأ من البداية
                                        

«អ្នកគ្រូពេទ្យ តើឯណាអ្នកជំងឺម្នាក់ទៀត?»Huayong បានសួរទៅកាន់គ្រូពេទ្យ

«អ្នកជំងឺម្នាក់ទៀត គឺខាងគ្រូពេទ្យមួយក្រុមទៀតកំពុងតែវះកាត់ហើយ»អ្នកគ្រូពេទ្យ ដែលរុញគ្រែដាក់Gaotuមកអម្បាញ់មិញ

«គេរបួសធ្ងន់ធ្ងរឬអ្នកគ្រូពេទ្យ? បានជា២ម៉ោងហើយចេញមកតែម្នាក់?»Huayong

«ច៎ាសពិតមែនហើយ គឺគេត្រូវរបួសធ្ងន់ជាងអ្នកជំងឺម្នាក់នេះ គេត្រូវអំបែងជាប់បំពង់ក ដៃ ហើយក៏បែកក្បាលធ្ងន់ធ្ងរផងដែរ តែមិនអីនោះទេ ខាងគ្រូពេទ្យនឹងខិតខំឲ្យអស់ពីសមត្ថភាព ប៉ុន្តែពេលនេះគ្រូពេទ្យសុំអនុញ្ញាតនាំអ្នកជំងឺទៅបន្ទប់សម្រាកធម្មតាសិនហើយ»គ្រូពេទ្យ បន្ទាប់ពីនិយាយប្រាប់នៅស្ថានការណ៍អ្នកជំងឺហើយ ក៏បាននិយាយលួងលោមគេម្ដង។

«បាទអរគុណអ្នកគ្រូពេទ្យ»HuayongនិងWenlang

«អរអ្នកគ្រូពេទ្យ! តើខ្ញុំអាចនៅមើលគេបានឬទេ?»Wenlang

«ច៎ាសបាន»អ្នកគ្រូពេទ្យ

«បងទៅមើលGaotuសិនហើយ ឯងនៅមើលShaoyouរបស់ឯងនឹងហើយ យ៉ាងណាយ៉ាងណីចាំខលប្រាប់យើងផង»Wenlang និយាយជាមួយគ្រូពេទ្យរួចហើយ ក៏បែមកនិយាយជាមួយHuayong។

«បាទបង»Huayong និយាយចប់Wenlangក៏ដើរទៅតាមអ្នកគ្រូពេទ្យដែលរុញគ្រែរបស់Gaotuទៅបាត់ទៅ។

«Shaoyouមិនត្រូវកើតអ្វីនោះទេណា ពួកយើងត្រូវតែបញ្ចប់រឿងនេះឲ្យចប់ទាំងអស់គ្នា ហើយនៅពេលនោះពួកយើងនឹងបានត្រឡប់ទៅពិភពរបស់ពួកយើងវិញហើយ ហើយបងក៏នឹងបានសុំស្រលាញ់Shaoyouបានពិតប្រាកដ ដែលមិនមែនជាHuayongដែលជាតួអង្គនៅក្នុងប្រលោមលោកនេះនោះទេ»Huayong និយាយហើយគេក៏នៅតែរង់ចាំក្រុមគ្រូពេទ្យវះកាត់នឹងទៅ។

បើយើងក្រឡេកមកមើលខាងក្រុមChen Pinmingឯណេះវិញ គឺគេកំពុងកំពុងតែអង្គុយជូតសក់នៅមុខកញ្ចក់(គេទើបតែមុជទឹកហើយ) ទាំងកំពុងនិយាយទូរស័ព្ទ។

«អាឡូ! ថាមិច?បានសម្រេចហើយហី? Okay បើអញ្ចឹងប៉ុន្នឹងបានហើយ»Pinming ថាហើយគេក៏ចុចបិទទូរស័ព្ទ ហើយញញឹមមុខកញ្ចក់

«ហ៊ឺស លេងជាមួយអ្នកណាមិនលេង មកលេងជាមួយChen Pinming😏 នេះគ្រាន់តែជាមេរៀននោះទេ »Pinming និយាយហើយក៏ញញឹមទាំងទឹកមុខមានល្បុចកលដាក់កញ្ចក់។

រឿង ឆ្លងចូលក្នុងប្រលោមលោកحيث تعيش القصص. اكتشف الآن