ថ្ងៃដែរគ្រប់គ្នាទន្ទឹងរងចាំក៏បានមកដល់ ក្រុមគ្រួសារទាំងមូលងើបពីព្រឹកដើម្បីរៀបចំកម្មវិធីពេលព្រឹក កូនកម្លោះទាំងពីក៏ងើបមកជួយរៀបចំគេដូចគ្នា ។ Jungkook ជាអ្នកជួយចាត់ចែងមើលក្នុងកម្មវិធីចង់ដឹងខ្វះខាតកន្លែងណានិងបានបន្ថែមអោយរួចរាល់ ចំណែកឯក្មេងតូចយើងវិញទៅផ្ទះបាយជួយមើលម្ហូប ។
"ជិតដល់ពេលហើយ.. ពួកកូនទៅរៀបចំខ្លួនសិនទៅ" ឃើងថាមេឃចាប់ផ្ដើមបើកថ្ងៃអ្នកស្រីចនក៏ដេញកូនៗទៅរៀបចំខ្លួនរួមទាំងអ្នកកំដរផង ។
"បាទម៉ាក់ "jungkookក៏នាំ taeដើរទៅរៀបចំខ្លួនវិញ តែពួកគេមិនមែននៅបន្ទប់តែងខ្លួនជាមួយគ្នាទេគឺនៅផ្សេងគ្នា ។ ចាស់ៗក៏ទៅរៀបចំខ្លួនដើម្បីទទួលភ្ញៀវដូចគ្នា
មេឃចាប់ផ្ដើមបើកថ្ងៃកាន់តែខ្ពស់ភ្ញៀវក៏ចាប់ផ្ដើមមកបណ្ដើរៗទើបអ្នកស្រីចននិងអ្នកស្រីគីមជាអ្នកចេញមកទទួលភ្ញៀវនៅជ្រុងម្ខាង ចំណែកនៅច្រកម្ខាងទៀតគឺលោកចននិងលោកគីម ។ jungkook ពេលដែររៀបចំខ្លួនរួចគេក៏ចេញមកដើម្បីជួយទទួលភ្ញៀវដែរជាមួយនិងជំនិតទាំង២ជាអ្នកកំដររួមទាំងyoongiម្នាក់ទៀត ។
"អបអរសាទរផង.. លោកចន "
"អរគុណណាស់... "Jungkook ឈរញញឹមទទួលភ្ញៀវយ៉ាងមានក្ដីសុខស្នាមញញឹមមិនបាត់ពីមុខទេ តែភ្នែកក៏នៅតែរេរកមើលសំណព្វចិត្តដែរចង់ដឹងថាធ្វើខ្លួនរួចរឺនៅ ។
ឈានទៅដល់ពេលដែរកម្មវិធីចាប់ផ្ដើមjungkookត្រូវបានលោកអាចារ្យហៅអោយឡើងមកលើឆាករងចាំកូនកម្លោះតូច ភ្ញៀវក៏នៅឈរដើម្បីចាំអបអរ ពេលកូនកម្លោះតូចមកដល់ ។
"បងថ្លៃ ភ័យមែនទេ?? "Jiminឃើញថាtae ដូចញ័រៗគេក៏សួរនាំខ្លាចថាភ័យពេកចេញទៅអត់កើត
"ថាចឹងក៏បានដែរ... មើលដៃខ្ញុំស្លេកអស់ហើយ "tae លើកដៃរបស់ខ្លួនបង្ហាញអោយគេមើលបញ្ជាក់ថាខ្លួនពិតជាភ័យមែន អត់អោយភ័យមិចបើភ្លាមៗពេកចឹង
"បងថាពេលនេះឯងកុំភ័យ ចាំយប់ចាំភ័យ " កម្លោះតូចSunooជាអ្នកកំដររបស់taeម្នាក់ដែរគេក៏និយាយណែនាំបែបមនុស្សមានបទពិសោធ ព្រោះយប់ឡើងជាពេលដែរផ្សំដំណេកចឹងភ័យបំផុតហើយ ។
BINABASA MO ANG
ស្នេហ៍ក្បែរនរក ( Complete ✅ )
Actionក្ដីស្រលាញ់ដែរមានតែម្ខាងទោះព្យាយាមដល់ផុតដង្ហើមក៏នៅតែគ្មានន័យ..... គេគ្មានសូម្បីតែអារម្មណ៏អណិតចំពោះខ្ញុំ!! មុខខ្ញុំក៏គេមិនដែលមើលចំ! តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីគេ?? Kim taehyung X Jeon Jungkook
