Part :2

1.1K 52 1
                                        


+New day

      ទោះយប់មិញមានរឿងយ៉ាងណាព្រឹកឡើងtaeក៏នៅតែងើបមកធ្វើអាហារដូលរាល់ដង ទោះបីជាគេរាងឈឺជើងបន្តិចមែនតែក៏មិនជាបញ្ហាដែរ ក្រោយពីរៀបចំម្ហូបដាក់លើតុអស់ហើយtae ក៏អង្គុយចាំJungkook ចុះមក ។ មួយសន្ទុះក្រោយក៏ឃើញថាJungkook ចុះមកមែនថ្ងៃនេះគេតែងខ្លួនសង្ហារខុសពីរាល់ដង

"បង...."

"ចេញ !!! " Taeខំមកទទួលមិនទាន់បានហើបមាត់និយាយផងគេក៏ត្រូវលេបសម្ដីវិញពេលដែលស្វាមីដេញគេអោយចេញពីមុខនាយ

"បងគួរតែញុំាអីបន្តិចសិនចាំធ្វើការ... "

"ប្រាប់ហើយថាខ្ពើម !!!! " jungkook ក៏ដើរចេញទៅរកឡានបាត់តាមទម្លាប់ មុខភរិយាក៏មិនមើលអាហារលើតុក៏មិនមើលគេសម្លឹងមើលតែផ្លូវដើរចេញទៅរកឡានប៉ុណ្ណោះ ។ បើអាចរកផ្លូវលែងលះបានគេនិងរកទៀត ១ឆ្នាំដែររៀបការមកនេះគេសែនធុញ ជីវិតរបស់គេហាក់ដូចជារញ៉េរញ៉ៃពេលដែលរៀបការជាមួយមនុស្សដែរខ្លួនមិនស្រលាញ់ នៅជាមួយគ្នារាល់ថ្ងៃមែនតែគេសឹងតែមិនចាំមុខភរិយាយ៉ាងមិចផងព្រោះមិនដែរមើលចំ ហេតុផលតែមួយស្អប់ហើយខ្ពើម!!

"ថ្ងៃនេះចាហ្វាយមានណាត់ជាមួយដៃគូសហការ.. ចាហ្វាយតូចកុំបារម្ភអីព្រឹកឡើងគាត់តែងតែអោយវីលៀមទិញអីមកអោយគាត់ញុាំរហូតនឹង " ឃើញទឹកមុខចាហ្វាយតូចរកយំទៀតហើយ ឡាក់ក៏ចូលមកលួងលោមតែនៅតែមិនបានផលចាហ្វាយតូចគេនៅតែយំដដែរ

"ហឹក... គាត់មិនខ្វល់ពីខ្ញុំសូម្បីបន្តិច... ខ្ញុំឈឺណាស់បង.... មួយឆ្នាំហើយដែរគាត់និយាយថាខ្ពើមខ្ញុំ... ខ្ញុំមិនល្អត្រង់ណាមែនទេ?? មិចគាត់ស្អប់ខ្ពើមខ្ញុំដល់ថ្នាក់នេះ... "Tae សម្រូតខ្លួនចុះរៀបរាប់ទាំងទឹកភ្នែក រាល់ថ្ងៃនេះគេខំណាស់ខំគ្រប់យ៉ាងតែគេនៅតែមិនអាចល្អក្នុងក្រសែរភ្នែកស្វាមីរបស់គេសូម្បីតែមួយភាគរយ Jungkook តែងតែនិយាយថាខ្ពើមគេមិនលួសមួយថ្ងៃ ឆ្ងល់ណាស់ថាគេបានទៅធ្វើអីនាយទើបនាយស្អប់ខ្ពើមគេដល់ម្ល៉ឹង??

"ខ្ញុំព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីគាត់ តែគាត់មើលរំលង.... ហឹក... គាត់មិនដែរមើលឃើញក្ដីស្រលាញ់ខ្ញុំសូម្បីតែបន្តិច... គាត់តែងតែចេញបាត់ពីផ្ទះមិនសូម្បីតែគិតថាមានប្រពន្ធម្នាក់នេះចាំនៅផ្ទះ .... ហឹក... គាត់យកស្រីខាងក្រៅធំជាងខ្ញុំដែរជាប្រពន្ធ ..." គ្រប់ពាក្យ គ្រប់ម៉ាត់របស់គេបង្កប់ទៅដោយភាពឈឺចាប់ដែរគ្រប់គ្នានៅទីនេះលឺហើយបានត្រឹមអាណិតស្រក់ទឹកភ្នែកតាមចាហ្វាយ

ស្នេហ៍ក្បែរនរក ( Complete ✅ )Where stories live. Discover now