Part: 6

1K 48 0
                                        


"១ខែហើយ... ដែរកូនអ្នកបងយកកូនខ្ញុំទៅ!! " អ្នកស្រីគីម និយាយទៅកាន់អ្នកស្រីចនដោយសម្លឹងមុខរបស់គាត់មិនដាក់ភ្នែកដំបូងស្រលាញ់ត្រកូលចនណាស់ តែពេលគេធ្វើបែបនេះចំពោះកូនគាត់ គាត់សឹងតែមិនមកជាន់ផ្ទះត្រកូលចនផង!!! Jungkook ចាប់យកកូនគាត់ទៅបាត់មិនអោយដំណឹង អោយមនុស្សទៅតាមរកក៏មិនឃើញ ពេលដែលទៅរករឿងjungkook ដល់ក្រុមហ៊ុនគេបែរជាថាមិនឃើញ មិនដឹងtae រត់ទៅណា ។

" បងក៏កំពុងតែតាមរកកូនtae ដូចគ្នា... បងសូមទោសអ្នកអូនចំពោះកូនបងផង.."អ្នកស្រីចនបាក់មុខមិនស្ទើរទេពេលគេមកស្ដីអោយដល់ផ្ទះ គាត់ខឹងនិងកូនគាត់ណាស់យកកូនគេទៅបាត់ហើយjungkook ក៏លែងចូលផ្ទះដែរ ។

"បើកូនខ្ញុំកើតអីទៅខ្ញុំមិនលើកលែងអោយគ្រួសារអ្នកបងទេ!!! " ចប់សម្ដីអ្នកស្រីគីមក៏ដើរចេញបាត់ជាមួយស្វាមីគាត់ទាំងកំហឹង គាត់បារម្ភពីកូនគាត់ដែរត្រូវកូនប្រសារយកទៅ.. ពេលរៀបការដំបូងខំគិតថាយូរទៅនិងចុះសម្រុងគ្នានៅជាមួយគ្នាបានតែការពិតផ្ទុយស្រឡះ...

"ប្អូនខ្ញុំកើតអីខ្ញុំមិនធានាជីវិតកូនអ្នកស្រីឡើយ.. " Min Yoongi ជាបងជីដូនមួយរបស់tae គេក៏និយាយតាមក្រោយទើបដើរចេញទៅបាត់ម្នាក់ទៀត ទុកអោយអ្នកស្រីចននៅអង្គុយពិបាកចិត្តជាមួយប្ដីគាត់....

"បងឆាប់រកកូនជើងល្អរបស់បង អោយយកកូនប្រសារអូនមកវិញ!!! បើមិនបានកូនប្រសារអូនមកវិញអូននិងឈប់និយាយជាមួយបង "ក្រោយពីគម្រាមស្វាមីរួចអ្នកស្រីចនក៏ដើរចេញបាត់ទុកអោយលោកចនអង្គុយធ្វើមុខស្អុយ

"ហ្ហើយ....Jeon Jungkook យើងមិនគួរដាក់ត្រកូលចនអោយឯងសោះ!!! "

ក្រឡេកមកមើលអ្នកផ្ទះនៅឯលើភ្នំវិញ taeគេយំរហូតដល់សន្លប់ម្ដងទៀតទើបឡាក់បីគេយកមកដាក់ក្នុងបន្ទប់សម្រាក ឡាក់ក៏មិនបានទៅណាឆ្ងាយដែរគេនៅឈរយាមពីមុខបន្ទប់ចាហ្វាយតូចគឺនៅចាំមើលថែចាហ្វាយតូចរបស់គេ... រឿងtae មានផ្ទៃពោះមានតែឡាលើនិងវីលៀមប៉ុណ្ណោះដែរដឹង ពួកគេក៏បានសន្យារនិងខ្លួនឯងដូចគ្នាថានិងមើលថែចាហ្វាយតូចអោយបានល្អ ។ វីលៀមក៏បានចេញទៅក្រុមហ៊ុនវិញជាមួយJungkook ព្រោះមានការបន្ទាន់ ។ Eunni ពេលដែរjungkook ចេញពីផ្ទះបាត់នាងក៏ដើរចេញពីបន្ទប់មកខាងក្រៅ

ស្នេហ៍ក្បែរនរក ( Complete ✅ )Where stories live. Discover now