"ចាហ្វាយតូច..!!! " មិនថាវីលៀមរឺឡាក់ទេពួកគេលាន់មាត់ទាំងពីនាក់ភ្នែកវិញបើកពិនពងមាន់... ច្បាស់ណាស់មនុស្សម្នាក់នេះហើយដែរបាត់ទៅអស់រយះពេល២០ឆ្នាំ ជាមនុស្សម្នាក់ដែរគ្រប់គ្នានឹក.. ពេលនេះគេត្រឡប់មកវិញហើយ... នៅតែស្អាតដូចមុន ដូចគ្មានកន្លែងទាស់...
"មិចក៏ហៅខ្ញុំបែបនេះ? "taehyung ធ្វើមុខឆ្ងល់ពេលលឺគេហៅខ្លួនបែបនេះ ជាពិសេសគឺការភ្ញាក់ផ្អើលរបស់ពួកគេនិងហ្មង..
"ឯងទៅវិញទៅ.... ខ្ញុំគិតថាចាហ្វាយតូចគួរតែជួបនិងមនុស្សម្នាក់! " ឡាក់ក៏ដេញមនុស្សម្នាក់ទៀតដែរចាំសំភាសន៍អោយទៅវិញមុននិងងាកមកនិយាយជាមួយtaehyung គេចាំច្បាស់ណាស់មនុស្សម្នាក់នេះហើយដែរគេតាមមើលថែការពារមករហូតតែចុងក្រោយក៏មិនអាចមិនថែបានល្អ។
"ទៅណា?? "
"មកតាមខ្ញុំមកចាហ្វាយតូច... "វីលៀមក៏ងើបអោនលំទោនគោរពគេបន្តិចទើបហៅអោយគេតាមខ្លួនឯtaeghyung ក៏ចេះតែដើរតាមទៅព្រោះគេមកទីនេះដើម្បីរកការងារធ្វើនិងហើយ taehyung ត្រូវបានគេនាំឡើងទៅបន្ទប់ជាន់លើបង្អស់ដែរជាបន្ទប់ធ្វើការរបស់អគ្គនាយក
"ចាហ្វាយតូចចាំទីនេះហើយខ្ញុំចូលទៅក្នុងមួយភ្លេត.."
"លោកកុំហៅខ្ញុំបែបនេះបានទេ??? ខ្ញុំគ្រាន់តែជាអ្នកមករកការងារធម្មតាដូចគេទេ "taehyung រាងរអៀសខ្លួនបន្តិចពេលដែរគេហៅខ្លួនចាហ្វាយតូចរហូតទាំងដែរគេមិនដែរស្គាល់វីលៀមផងនិង
"ខ្ញុំមិនអាចហៅចាហ្វាយតូចស្មើរបានទេ... សូមចាំបន្តិចបាន "
"យ៉ាងមិចនិង?? "Taehyung សម្លឹងមើលដំណើររបស់វីលៀមសំណួរជាច្រើនហោះចូលក្នុងខួរក្បាលរបស់គេមិចក៏មិនអាចហៅស្មើរបាន? វីលៀមក៏អាយុបងគេស្រាប់មិចក៏ហៅគេចាហ្វាយតូចវិញ? គេគ្រាន់តែជាក្មេងកំព្រាសោះ!!
"ចាហ្វាយ.... "
"ហុឹម??? "jungkookងើបមុខពីឯកសារមកមើលកូនចៅដែរសុខៗចូលមករកគេដោយគ្មានការអនុញ្ញាតបែបនេះ
"ខ្ញុំនាំមនុស្សម្នាក់មករកចាហ្វាយ... "
"គួរតែចាំនៅខាងក្រោមមិនមែនកន្លែងនេះ!!! "Jungkookសង្កត់សម្ដីបន្តិចព្រោះគិតថាវីលៀមភ្លេចពាក្យដែរគេណែនាំហើយ... ជាន់នេះមិនអនុញ្ញាតអោយអ្នកណាចូលមកទេ
YOU ARE READING
ស្នេហ៍ក្បែរនរក ( Complete ✅ )
Actionក្ដីស្រលាញ់ដែរមានតែម្ខាងទោះព្យាយាមដល់ផុតដង្ហើមក៏នៅតែគ្មានន័យ..... គេគ្មានសូម្បីតែអារម្មណ៏អណិតចំពោះខ្ញុំ!! មុខខ្ញុំក៏គេមិនដែលមើលចំ! តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីគេ?? Kim taehyung X Jeon Jungkook
