Part:17

1K 35 0
                                        


+1month later

     Jungkookគេបានមកធ្វើការធម្មតាវិញមែនគ្រាន់តែអារម្មណ៏នៅភ្លឹកៗមិនសូវនៅនិងខ្លួន តែក៏ខំធ្វើធម្មតាព្រោះមិនចង់អោយអ្នកណាមកបារម្ភពីខ្លួន គេចាប់ផ្ដើមស្ងប់ស្ងាត់អ្នកណាក៏មិនចង់និយាយជាមួយ គេមិនខ្វល់ពីអ្នកណាទាំងអស់សូម្បីតែEunni ក៏នាយមិនខ្វល់នាងបាត់ទៅយូរហើយក៏ដោយ ។ Jungkook តែងតែទៅលេង taeរាល់ព្រឹកមុននិងទៅធ្វើការហើយក៏មិនភ្លេចដែរបាច់ផ្ការទៅជាមួយរាល់ថ្ងៃ ។

"ហឹម..... បងសូមទោស តែពេលនេះបងពិតជានឹកអូនមែន!"តាំងពីថ្ងៃដែរភរិយាមកលាមកគេមិនដែរឃើញtae ទៀតទេគេតាំងចិត្តថាឈប់យំបានហើយតែមិនអាចឈប់នឹកឈប់គិតបានទេ ។

"បងពិតជាមិនដឹងធ្វើយ៉ាងមិចមែនtae.... បងសូមទោសអូន បងពិតជានឹក នឹកអូនខ្លាំង "Jungkook រុញការងារទៅម្ខាងសិនគេក៏ក្រាបមុខនៅនិងតុធ្វើការសង្ងំពិបាកចិត្តម្នាក់ឯងទោះពេលខ្លះបានJimin មកនិយាយជាមួយមែនតែក៏សប្បាយបានតែបន្តិចក៏ពិបាកចិត្តវិញ ។

"ហ្ហើយ... នឹកបងថ្លៃទៀតហើយមែន? "នឹកដើមដង្ហើមដល់ប្អូនរបស់គេក៏មករកដល់ក្រុមហ៊ុនមែន jiminចូលមកឃើញបងក្រាបក្បាលនិងតុនិងគេដឹងពេក

"ហឹម"

"ខ្ញុំមិនដឹងនិយាយយ៉ាងមិចទេ អញ្ជើញបងពិបាកចិត្តតទៀតចុះ "មិនមែនមិនចង់លួងបងទេ តែគេលួងមួយខែហើយបងនៅតែដដែរចឹងមានតែបណ្ដោយគាត់ គាត់ហត់ពេកណាគាត់និងឈប់ខ្លួនឯង ។

"ចាហ្វាយ... លោកមីនមកជួប "ឡាក់ក៏ចូលមកកាត់ចង្វាក់បងប្អូនទាំងពីរព្រោះបងថ្លៃJungkook មករកចឹងត្រូវតែរហ័សមកប្រាប់មិនដឹងគាត់មកបំណងល្អរឺក៏យ៉ាងមិចទេ

"អោយគាត់ចូលមក "

"យ៉ាងមិចហើ- ឯងអាល្អិត? "Yoongiចូលមកថាសួរសុខទុក្ខប្អូនថ្លៃតែក៏ភ្ញាក់និងវត្តមានមនុស្សម្នាក់ គេចាំច្បាស់គេដើរបុកពីដងហើយ

"ប្រសើរណាស់ជួបលោកម្ដងនេះមិនមែនដើរបុកគ្នា" មិននឹកស្មានថាបានជួបទៀតសោះផែនដីពិតជាមូលមែន តែក៏សំណាងដែរជួបលើកនេះមិនដូចពីលើកមុនបុកគ្នាចង់ដួល

"ស្គាល់គ្នា? "អ្នកដែរស្ដាប់គេនិយាយក៏សួរកាត់ចង្វាក់ព្រោះមើលទៅដូចធ្លាប់ស្គាល់គ្នា

ស្នេហ៍ក្បែរនរក ( Complete ✅ )Where stories live. Discover now