គ្រាន់តែលឺសម្ដីវីលៀមស្រែកមុននេះJungkookចាប់ផ្ថើមមុីងមុាំងមិនយល់នៅហេតុការពេលនេះ ។ សម្លឹងមើលប្រពន្ធក៏ឃើញថាគេសន្លប់បាត់មាត់ឈឹងមុននេះគេរុញតែបន្តិចតើមិចបានប្រពន្ធគេសន្លប់?? ក្រឡេកមើលក្រោមជើងប្រពន្ធក៏ឃើញថាឈាមចាប់ផ្ដើមហូរចេញមកJungkook ក៏រុញeunni ចេញទៅម្ខាងស្ទុះមកលើកត្រកងរាងកាយប្រពន្ធឡើង.. ។
"ទៅពេទ្យ... អោយលឿន " មិនចាំយូរវីលៀមក៏ចេញទៅរកឡានដោយមានJungkook បីរាងកាយtae ទៅតាមក្រោយឡាក់មុននិងចេញមកតាមគេសម្លក់មុខEunniបន្តិចទើបនាំគ្នាដើរចូលឡានបើកចេញទៅមន្ទីពេទ្យទាំងអស់គ្នាទុកអោយEunni នៅឈរម្នាក់ឯង។
"ណែ៎... មិចក៏ទៅចោលខ្ញុំបែបនេះ ? " eunniស្រែកមិនសុខចិត្តពេលគេនាំគ្នាទៅចោលនាងអស់.... នាងសម្លឹងមើលឈាមរបស់taeនៅលើការ៉ូហើយក៏ញញឹមចេញមកបន្តិច
"ស្រីពិសពុល! " ស្រីបម្រើនៅក្នុងផ្ទះក៏ចាប់ស្ដីដៀលទៅកាន់Eunniគ្រប់ៗគ្នា សែនស្អប់ស្រីម្នាក់នេះតាំងពីនាងចូលផ្ទះនេះដំបូងឥឡូវមកមានរឿងម្ដងទៀតដោយសារនាងនិងទៀតហើយ
"អ្ហាយ... ពួកមីឆ្កួតយើងនិងអោយJungkook ដេញនាងចេញអោយអស់ .." Eunniទន្ទ្រាំជើងមិនសុខចិត្តពេលត្រូវអ្នកបម្រើដៀលសឹងគ្រប់គ្នានាងដើរតាំងៗចេញទៅរកឡានបើកចេញទៅបាត់ ។
ក្រឡេកមកអ្នកនៅមន្ទីពេទ្យវិញក្រុមគ្រូពេទ្យបានបញ្ជូនtaeចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់និងឃាត់Jungkook មិនអោយចូលបានឡើយ..
"មិចក៏គ្មានអ្នកប្រាប់យើងថាគេមានកូន?? "ប្រពន្ធរបស់គេមានកូនទាំងមូលបែរជាគ្មានអ្នកប្រាប់គេសូម្បីមួយម៉ាត់? នេះគេជាអ្នកក្រៅរឺយ៉ាងមិច? ជាពិសេសជំនិតទាំងពីរដឹងរឿងតែបែរជាលាក់គេ!!!
"ជាបំណងចាហ្វាយតូចមិនអោយប្រាប់ចាហ្វាយ "ឡាក់ក៏តបទៅចាហ្វាយវិញដោយអោនមុខចុះបន្តិច។ Jungkook សម្លក់មុខកូនចៅទាំងពីរហើយគេក៏ដាក់ខ្លួនអង្គុយចុះវិញគិតពីហេតុការមុននេះព្រោះតាមឡានមុននេះឡាក់បាននិយាយគ្រប់យ៉ាងប្រាប់គេ គេក៏ឆ្ងល់ដែរEunniធ្វើបែបនេះធ្វើអី?
កន្លងផុតទៅ2ម៉ោងក្រោយ ក្រុមគ្រូពេទ្យក៏ដើរចេញមកវិញទើបលោកគ្រូពេទ្យដើរចូលមករកJungkook
YOU ARE READING
ស្នេហ៍ក្បែរនរក ( Complete ✅ )
Actionក្ដីស្រលាញ់ដែរមានតែម្ខាងទោះព្យាយាមដល់ផុតដង្ហើមក៏នៅតែគ្មានន័យ..... គេគ្មានសូម្បីតែអារម្មណ៏អណិតចំពោះខ្ញុំ!! មុខខ្ញុំក៏គេមិនដែលមើលចំ! តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីគេ?? Kim taehyung X Jeon Jungkook
