ពេលដែរបញ្ចប់សង្គ្រាមស្នេហ៍ហើយJungkook ក៏បានលើករាងកាយប្រពន្ធយកមកសម្អាតតាមក្រោយទើបប្ដូរកម្រាលពូកចេញ ។ ពេលដែរដាក់រាងកាយប្រពន្ធចូលក្នុងអាងត្រាំខ្លួនគេក៏ឃើញថាប្រពន្ធគេចាប់ផ្ដើមញ័រខ្លួនតតាក់ដូចកូនសត្វ
"ណែ៎... កើតស្អី "jungkook ព្យាយាមទះមុខរបស់ប្រពន្ធខ្លួនឯងតិចៗដើម្បីដាស់គេព្រោះមើលទៅtaeដូចជារងាឡើងញ័រខ្លួន គេមិនបានដឹងហើយថាប្រពន្ធកំពុងឈឺរបួសពេញខ្លួនជាពិសេសនៅតំបន់ខាងក្រោមនោះមិនអាចប៉ះទឹកបានទេ រឹតតែមិនអាចមកដេកត្រាំក្នុងទឹកបែបនេះ !!
"Jung... អូន... ថប់.. ថប់ដង្ហើមណាស់... "Taeព្យាយាមហើបមាត់និយាយទាំងដែរក្នុងខ្លួនគេពិបាកខ្លាំងគេសឹងតែស្ទះខ្យល់ម្ដងៗ taeបើកភ្នែកសម្លឹងមុខប្ដីដោយទឹកភ្នែក...
"កុំកើតអីអោយសោះណាtae.... "ឃើញប្រពន្ធបែបនេះគេស្រាប់តែមានអារម្មណ៏ថាមិនស្រួលទើបប្រញាប់លើករាងកាយប្រពន្ធយកមកដាក់លើគ្រែវិញ... Taeសម្លឹងមុខប្ដីមិនដាក់ភ្នែក មុខរបស់គេក៏ចាប់ផ្ដើមស្លេកទៅៗ.. ពេលដែលបានមកដល់លើគ្រែដណ្ដប់ភួយរួចtae ក៏ឈប់ញ័រតទៀត គេសន្សឹមៗយកដៃស្វាមីមកកាន់ជាប់គេហាក់មានអារម្មណ៏ថាមិនយូរគេនិងលែងបានឃើញមុខស្វាមីជាទីស្រលាញ់ទៀតហើយ...
"Jung... អូននិយាយរឿងខ្លះបានទេ?? "
"ចង់និយាយស្អី? សម្រាកទៅកំពុងមិនស្រួលផង "
"ស្ដាប់អូន... បន្តិចបានទេ? "
"មិនស្ដាប់ទេ ដេកទៅភ្នែកបើកមិនរួចផងនិង" ឃើញថាប្រពន្ធបើកភ្នែកមិនចង់រួចផងទើបគេចចេសដេញអោយសម្រាកសិន
"មិនអីទេ... អូនទ្រាំបាន "ឃើញថាប្រពន្ធនៅតែចង់និយាយជាមួយខ្លួនទៀត គេក៏ងក់ក្បាលចាំស្ដាប់ទើបtae ញញឹមបន្តិចពេលគេព្រមស្ដាប់ខ្លួន
"បងដឹងទេ... អូនស្រលាញ់បងណាស់! "លឺហើយJungkook មិនមាត់គ្រាន់តែចងចិញ្ចើមចូលគ្នា ចាំស្ដាប់ប្រពន្ធនិយាយត.
"អូនមានកូនហើយណា... កូននៅក្នុងពោះអូន ជាកូនអូននិងបង " Jungkook ធ្លាក់ថ្លើមក្តុកពេលលឺប្រយោគមួយនេះគេមិនទាន់បានប្រាប់ប្រពន្ធនៅឡើយទេថាកូនរលូតបាត់ហើយ
YOU ARE READING
ស្នេហ៍ក្បែរនរក ( Complete ✅ )
Actionក្ដីស្រលាញ់ដែរមានតែម្ខាងទោះព្យាយាមដល់ផុតដង្ហើមក៏នៅតែគ្មានន័យ..... គេគ្មានសូម្បីតែអារម្មណ៏អណិតចំពោះខ្ញុំ!! មុខខ្ញុំក៏គេមិនដែលមើលចំ! តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីគេ?? Kim taehyung X Jeon Jungkook
