Part:16

1K 34 0
                                        


       ចូលមកដល់ថ្ងៃថ្មីដោយសារតែយប់មិញjungkookផឹកផងយំផងទើបព្រឹកឡើងគេងើបអត់រួចទម្រាំតែងើបរួចថ្ងៃត្រង់បាត់ទៅហើយ... ទោះងើបក៏គេមិនចេញទៅណាគេនៅសង្ងំក្នុងបន្ទប់ម្នាក់ឯងដដែរ.. អ្នកស្រីចននិងលោកចនឃើញកូនគាត់បែបនេះគាត់ក៏ពិបាកចិត្តដែរ...

"បងធ្វើយ៉ាងមិចទៅ... កូនមិនព្រមចេញមកសោះ " អ្នកស្រីចនអង្គុយនៅមិនសុខព្រោះតែកូនប្រុសមិនព្រមចេញពីបន្ទប់មិនដឹងធ្វើបាបខ្លួនឯងពិនណាទេ

"បងកំពុងតែគិតហើយគួរធ្វើយ៉ាងមិច... "

"ហឹក... អូនបារម្ភកូនណាស់បង "

"ហៅអាល្អិតនោះមកល្អទេ? "

"Jimin? "

        នៅក្នុងហាងនំមួយកន្លែងក្បែរនិងសាលារៀន ហាងមិនធំពេកហើយក៏មិនតូចពេកគឺល្មមស្អាតសមនិងម្ចាស់ហាង ក្មេងប្រុសរូបរាងតូចច្រលឹងម្នាក់កំពុងតែពាក់អៀមរៀបចំនំយកទៅអោយភ្ញៀវតែកំុច្រឡំថាជាបុគ្គលិកណា នេះគឺជាម្ចាស់ហាងដែរអ្នកទិញភាគច្រើនមកញ៉ែម្ចាស់ហាងសឹងទាំងអស់..។

"អួយ... មិចក៏មនុស្សច្រើនម៉េស? "រាងហត់បន្តិចហើយថ្ងៃនេះគេមានអារម្មណ៏ថាមនុស្សមកច្រើនជាងរាល់ដង ទម្រាំតែស្បើយមនុស្សបានសម្រាកខ្លះគេហត់ចង់ធ្លាក់អណ្ដាត រីង៚រីង៚ អង្គុយបានបន្តិចទូរស័ព្ទក៏រោទ៍លើកមកមើលឃើញថាជាលេខអ៊ំទើបគេព្រមទទួលបើអ្នកផ្សេងខ្ចិលណាស់ព្រោះកំពុងហត់

"អាឡូ... ម៉ាក់អ៊ំ "

"Jimin.. កូននៅឯណា? "

"នៅហាងម៉ាក់អ៊ំមានការអីមែនទេ? "

"មកជួយមើលបងបន្តិចមក "

"គាត់មិនទាន់កាត់ចិត្តបានទៀតរឺ? "

"ហ៊ឹម... គេមិនចេញពីបន្ទប់ទេ យប់មិញលឺសម្លេងផឹកផងយំផង "

"បើតាមចិត្តខ្ញុំចង់តែនិយាយថាអោយសមមុខគាត់! មានមិនចេះថែរដល់បាត់បានធ្វើយំស្ដាយ... តែដល់ពេលនេះក៏អាណិតគាត់វិញ "

"កូនមកមើលបងបន្តិចបានទេ? "

"បន្តិចទៀតខ្ញុំទៅហើយ ពិននិងហើយម៉ាក់អ៊ំ "
គេក៏ចុចបិទហើយទើបដោះអៀមនៅនិងខ្លួនចេញ ។ នេះគឺជាកម្លោះPark Jimin ជាបងប្អូនជីដូនមួយរបស់Jungkook ពួកគេពីនាក់និងមិនសូវចង់ជួបគ្នាប៉ុន្មានទេព្រោះជួបពេលណាឈ្លោះតែគ្នា ថ្ងៃដែរបុណ្យសព្វtae ក៏គេបានទៅដែរថ្ងៃនោះគេយំខ្លាំងពេកសន្លប់យកទៅពេទ្យបាត់ ។

ស្នេហ៍ក្បែរនរក ( Complete ✅ )Waar verhalen tot leven komen. Ontdek het nu