Jungkookបានចំណាយពេលនៅជាមួយនិងមនុស្សម្នាក់ដែរមានរូបរាងដូចប្រពន្ធខ្លួនអស់មួយល្ងាចទើបនាំtae ចេញពីពេទ្យចូលវិមានវិញចំណែកមីងរបស់taeគេក៏បានអោយវីលៀមទៅទទួលគាត់មកទីនេះដែរគ្រាន់តែអោយគាត់នៅវីឡាក្រោយវិមានមិនមែននៅក្នុងវិមាន ។ jungkook នាំtaeឡើងមកដល់បន្ទប់ពួកគេមិនបាននៅបន្ទប់ជាមួយគ្នាទេព្រោះtaeមិនទាន់សម្របខ្លួនបានសូមនៅឆ្ងាយបន្តិចសិន ចាំគិតច្បាស់ពេលណាចាំនៅជាមួយគ្នាព្រោះលោកអគ្គនាយកនេះគិតតែពីបង្ខំគេអោយធ្វើប្រពន្ធអត់មើលអាយុគេសោះ!!!
"ប្រាប់បងបានទេថាមិចបានអូនដាក់ឈ្មោះនេះ?? " គេឆ្ងល់យូរហើយតាំងពីជួបមុខដំបូងបើរូបរាងដូចគ្នាហើយឈ្មោះចេញមកដូចគ្នាទៀត ដូចមនុស្សតែមួយចឹង
"គឺអ្នកគ្រូនៅមណ្ឌលគាត់ថាខ្ញុំមុខដូចម្ចាស់មណ្ឌលទើបគាត់ដាក់ឈ្មោះនេះតែម្ដង "ពីក្មេងមកគេក៏ឆ្ងល់ដែរគ្រប់គ្នាថាគេមុខដូចម្ចាស់មណ្ឌលគ្រប់គ្នា តែទាស់ត្រង់ថាម្ចាស់មណ្ឌលស្លាប់បាត់ហើយទើបគេមិនស្គាល់គាត់
"អូនមកវិញទាំងស្រុងtae... "លឺសម្ដីគេហើយjungkookញញឹមទាំងសប្បាយចិត្តច្បាស់ណាស់ថាមណ្ឌលមួយនោះជាមណ្ឌលរបស់Kim taehyung ប្រពន្ធគេដែរបានស្លាប់អស់២០ឆ្នាំនិងហើយ
"លោកនិយាយបែបនេះខ្ញុំព្រឺសម្បុរណាស់.. "មនុស្សtaeខ្លាចខ្មោចស្រាប់ដល់មកឥឡូវគេនិយាយតែរឿងនេះដូចភ័យៗមិចទេ សំខាន់ឥឡូវមកនៅផ្ទះគេទៀតបើប្រពន្ធគេចេញមកលងយប់ឡើងអីគាំងបេះដូងងាប់ហ្មង
"ហឹសៗ... សូម្បីតែចរឹតខ្លាចខ្មោចក៏នៅតែដូចដើមដែរ "
"ហូយ... ផ្អាកនិយាយរឿងនេះសិនបានទេ ខ្ញុំមិនដឹងថាខ្ញុំជាអ្វីទេពេលនេះ!! "
"អូខេៗ... បងសូមទោស បងឈប់និយាយហើយ សម្រាកចុះណា បងទៅបង្ហើយការងារមួយភ្លែតមានការអីស្រែករកបងដឹងទេ?? "Jungkook សើចនិងចរឹតក្មេងបន្តិចទើបគេផ្ដាំតាមក្រោយវិញព្រោះត្រូវបង្ហើយការងារសិនទុកចោលអត់កើតទេគរលិចក្បាលលូវនិង
"មិនអីទេ.. លោកទៅសិនទៅ "
"អូន.... " Taeលើកចិញ្ជើមឡើងម្ខាងពេលលឺគេហៅខ្លួនអត់ព្រមទៅធ្វើការ
YOU ARE READING
ស្នេហ៍ក្បែរនរក ( Complete ✅ )
Actionក្ដីស្រលាញ់ដែរមានតែម្ខាងទោះព្យាយាមដល់ផុតដង្ហើមក៏នៅតែគ្មានន័យ..... គេគ្មានសូម្បីតែអារម្មណ៏អណិតចំពោះខ្ញុំ!! មុខខ្ញុំក៏គេមិនដែលមើលចំ! តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីគេ?? Kim taehyung X Jeon Jungkook
