Part:18

1K 40 0
                                        


    Jungkookគេងនៅក្នុងបន្ទប់ប្រពន្ធមួយយប់ពេញរហូតដល់ពេលព្រឹកទើបគេរៀបចំខ្លួនដើម្បីចេញទៅធ្វើការធម្មតា តែក៏មិនភ្លេចដែរទៅលេងប្រពន្ធសិនទើបទៅរកការងារតាមក្រោយ ។

"បងមករកអូនហើយ... "Jungkookដាក់បាច់ផ្ការនៅនិងមុខផ្នូរទើបដាក់ខ្លួនអង្គុយចុះតាមក្រោយ

"អូននៅទីនោះសុខសប្បាយរឺអត់? មានគេធ្វើបាបអូនរឺអត់? តើអូនមាននឹកបងទេ? " Jungkookបានត្រឹមនិយាយតិចៗម្នាក់ឯង អង្គុយអោនមុខចុះនៅនិងមុខផ្នូរប្រពន្ធទាំងស្ងប់ស្ងាត់

"បើសិនជាជាតិក្រោយអាចជួបអូន... បងសង្ឃឹមថាបងនិងអាចសងអ្វីគ្រប់យ៉ាងទៅអូនវិញមិនថាជាជីវិតបង..... " អារម្មណ៏ខុសគឺមាននៅក្នុងខ្លួនរបស់គេរហូត គ្រប់យ៉ាងមកពីគេតែម្នាក់គតទើបធ្វើអោយប្រពន្ធដ៏ល្អម្នាក់ត្រូវលាចាកលោកទាំងវ័យក្មេង ។

"ចាហ្វាយ...  ត្រូវទៅជួបអ្នកនាងខាលី បាទ "វីលៀមក៏ចូលមកហៅjungkookព្រោះដល់ម៉ោងណាត់ហើយគេមិនចង់កាត់ចង្វាក់ចាហ្វាយទេតែធ្វើមិចការងារ ឃើញចាហ្វាយបែបនេះក៏អាណិតដែរទោះពីមុនចាហ្វាយអាក្រក់ខ្លាំងពិនណាតែពេលគាត់ដឹងខុសក៏គួរតែលើកទោសអោយគាត់ដូចគ្នា

"អឹម... បងទៅសិនហើយណា... ទំនេរបងនិងមករកអូនទៀត បងស្រលាញ់អូន "ពេលលាប្រពន្ធហើយjungkook ក៏ងើបដើរចេញទៅរកឡានវិញដោយស្ងប់ស្ងាត់គេមិនសូវចង់ធ្វើការប៉ុន្មានទេចង់តែចំណាយពេលនៅជាមួយប្រពន្ធច្រើនជាង ។

"ហ៊ឹម.... អាណិតចាហ្វាយណាស់ "វីលៀមសម្លឹងមើលដំណើរចាហ្វាយហើយក៏ងាកមកនិយាយជាមួយឡាក់វិញ

"អ្វីគ្រប់យ៉ាងគាត់អ្នកសាងដោយខ្លួនឯង សាងអ្វីបាននិង នេះជាផលកម្មរបស់គាត់ "

"ហ្ហើយ... ឯងឥឡូវនិយាយមិនចូលគ្នាសោះ "វីលៀមដកដង្ហើមធំបន្តិចក៏ដើរទៅរកឡានដែរ ឯឡាក់មិនមាត់ក៏ដើរទៅតាមក្រោយ រាល់ងៃនេះម្នាក់ៗគ្មានអ្នកណាអាចទាន់សប្បាយចិត្តបានទេ ។

    Jungkook បានធ្វើដំណើរមកក្រុមហ៊ុនវិញរងចាំភ្ញៀវដែរត្រូវណាត់ជួបមករកគេក្នុងបន្ទប់ដោយមានវីលៀមនិងឡាក់យាមនៅខាងក្រៅ ។

ស្នេហ៍ក្បែរនរក ( Complete ✅ )Where stories live. Discover now